ក្រុមហ៊ុនឯកជនគ្រោងវិនិយោគសាងសង់រោងចក្រថ្មី ២០កន្លែង នៅខេត្តកំពង់ស្ពឺ

គម្រោងវិនិយោគថ្មីចំនួន ២០ ដែលភាគច្រើនជារោងចក្រកាត់ដេរសំលៀកបំពាក់ និងស្បែកជើង គ្រោងបើកដំណើរការក្នុងខេត្តកំពង់ស្ពឺ នៅពេលខាងមុខនេះ ខណៈបច្ចុប្បន្នដំណើរការសាងសង់កំពុងរងផលប៉ះពាល់ដោយសារវិបត្តិកូវីដ១៩។

ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានឱ្យដឹងកាលពីថ្ងៃទី ១៦ មីនា នេះថា គម្រោងវិនិយោគថ្មីទាំង ២០ នេះ នឹងជួយផ្តល់ការងារដល់ប្រជាពលរដ្ឋប្រមាណ ពី ៥ម៉ឺន ទៅ ៦ម៉ឺនកន្លែង។

ឯកឧត្តម បន្តថា៖ «សម្រាប់ឆ្នាំ ២០២១ នេះ មានក្រុមហ៊ុនមកជួបកាលពីដើមឆ្នាំ ចង់សាងសង់រោងចក្រ ២០ កន្លែង។ ប៉ុន្តែបើសួរថានឹងបើកនៅពេលណា យើងចាំមើលសិន ព្រោះបញ្ហាកូវីដ ក៏បានធ្វើឱ្យដំណើរការគម្រោងទាំងនេះ យឺតយ៉ាវដែរ»។

គួរបញ្ជាក់ផងដែរថា​ បច្ចុប្បន្ន ខេត្តកំពង់ស្ពឺមានគម្រោងវិនិយោគជាង ២០០ គម្រោង ដែលក្នុងនោះ កំពុងដំណើការមាន ១៥៣ រោចចក្រ ហើយរោងចក្រខ្លះទៀតកំបុងស្ថិតក្នុងការសាងសង់ ដែលអាចផ្តល់ការងារដល់ប្រជាជនជាង ១២ម៉ឺននាក់។ (អានបន្ថែម)

អភិបាលខេត្តកំពង់ស្ពឺ ឯកឧត្តម វ៉ី សំណាង កាលពីថ្មីៗនេះ បានប្ដេជ្ញាថានឹងបន្តលើកកម្ពស់វិស័យធំៗ ២ នៅខេត្តកំពង់ស្ពឺ ពោលគឺវិស័យឧស្សាហកម្ម និងវិស័យទេសចរណ៍ ខណៈវិស័យទាំង ២ នេះ បាន និងកំពុងដើរតួរជាស្នូលដ៏សំខាន់ក្នុងការទាក់ទាញអ្នកវិនិយោគជាបន្តបន្ទាប់។ (អានបន្ថែម)

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ADB អនុម័តកម្មវិធីវិនិយោគ $៧៦៣ លានដុល្លារ ពង្រឹងសុវត្ថិភាពទឹកនិងគាំទ្រអនាគតទីក្រុងកម្ពុជា

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB)​បានអនុម័តកម្មវិធីវិនិយោគចំនួ […]

សម្ព័ន្ធក្រុមហ៊ុនមកពីកាណាដា ចង់វិនិយោគលើវិស័យសំខាន់ៗចំនួន ៦ នៅកម្ពុជា

សម្ព័ន្ធក្រុមហ៊ុន Lee Li Holdings Group ដេលមានមូលដ្ឋានន […]

រដ្ឋាភិបាលកម្ពុជាគ្រោងចំណាយថវិការជាង ១០ពាន់លានដុល្លារ សម្រាប់ឆ្នាំ២០២៦

ក្នុងឆ្នាំ២០២៦ រដ្ឋាភិបាលកម្ពុជាគ្រោងចំណាយថវិការដ្ឋប្រម […]

កម្ពុជា បន្តទទួលបានគម្រោងថ្មី ៧ទៀត ក្នុងទុនវិនិយោគ ១,៣ពាន់លានដុល្លារ

កម្ពុជា បន្តទទួលបានគម្រោងវិនិយោគថ្មីចំនួន ៧ទៀត ក្នុងទុន […]

រដ្ឋាភិបាលន័រវេស្ស ប្រកាសជួយកម្ពុជា លើសកម្មភាពដោះមីន សម្រាប់រយៈពេល ៣ឆ្នាំ

រដ្ឋាភិបាលន័រវេស្ស បាន​ប្រកាសផ្តល់ថវិកាចំនួន ១.២លានដុល្ […]

ជប៉ុនផ្តល់ជំនួយជាង ២៦ម៉ឺនដុល្លារ សម្រាប់អនុវត្តគម្រោងសំខាន់២ នៅស្វាយរៀង និងកំពង់ស្ពឺ

ជប៉ុន បានសម្រេចផ្តល់ជំនួយមាន​ទំហំ​ទឹកប្រាក់ចំនួន ២៦៧.៣៨ […]