ក្រុមហ៊ុន ៥ ធំៗ ចុះMoU ដើម្បីបង្កើនការវិនិយោគទីផ្សារអចលនទ្រព្យរវាងកម្ពុជា និងអ៊ឺរ៉ុប

ក្រុមហ៊ុនធំៗចំនួន ៥ បានចុះ MoU ដើម្បីបង្កើនឱកាសវិនិយោគថ្មីៗ ជំរុញការវិនិយោគវិស័យអចលនទ្រព្យ រវាងប្រទេសកម្ពុជា កាណាដា ព័រទុយហ្គាល់ និងប្រទេសផ្សេងៗទៀតនៅអឺរ៉ុប។

ពិធីចុះ MoU ធ្វើឡើងកាលពីថ្ងៃទី៨ កុម្ភៈ រវាង ក្រុមហ៊ុន Zillennium Co., Ltd (Z1 Group), ក្រុមហ៊ុន Z1 Financial, ក្រុមហ៊ុន Century 21 Fortuna Investment, ក្រុមហ៊ុន Mercan Group និងក្រុមហ៊ុន Mercadia Cambodia។

កិច្ចសហការនេះ គឺជាការបោះជំហានដ៏សំខាន់ សំដៅរួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ចនៅកម្ពុជា តាមរយៈការទាក់ទាញអ្នកវិនិយោគពីក្រៅប្រទេស។

ក្រោម MoU នេះ ភាគីទាំង ៥ បានព្រមព្រៀងសហការទៅវិញទៅមកដើម្បីសម្រួលដល់អ្នកវិនិយោគនៅកម្ពុជាអាចទិញអចលនទ្រព្យនៅព័រទុយហ្គាល់ កាណាដា ឬសហរដ្ឋអាមេរិក។

លើសពីនេះ អ្នកវិនិយោគនៅកម្ពុជាក៏នឹងមានឱកាសកាន់តែច្រើនក្នុងការកៀរគរទុនពីវិនិយោគិននៅប្រទេសសមាជិកអ៊ឺរ៉ុប ឬនៅសហរដ្ឋអាមេរិក មកវិនិយោគអចលនទ្រព្យនៅកម្ពុជាផងដែរ។

ទិន្នន័យធនាគារពិភពលោកបានបង្ហាញថា រំហូរវិនិយោគផ្ទាល់ពីបរទេស (FDI) ដែលបានចាក់បញ្ជូលទៅក្នុងវិស័យអចលនទ្រព្យ និងសំណង់នៅកម្ពុជាក្នុងឆ្នាំ២០១៩ និងឆ្នាំ២០២០ មានចំណែកដល់ទៅ ១/៣ នៃផលិតផលក្នុងស្រុកសរុប (GDP)។

ការវិនិយោគពី FDI នៅកម្ពុជា សម្រេចបានទឹកប្រាក់ជាង ៣,៤ ពាន់លានដុល្លារនៅឆ្នាំ ២០១៩ និង ៣,៦ ពាន់លានដុល្លារនៅឆ្នាំ២០២០។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

បច្ចុប្បន្នក្រុមហ៊ុនចុះបញ្ជីនៅផ្សារមូលបត្រកម្ពុជា កើនដល់ ២០ក្រុមហ៊ុន មានទុន ៣៣០លានដុល្លារ

គិតមកទល់ពេលបច្ចុប្បន្ននេះ ក្រុមហ៊ុនចុះបញ្ជីក្នុងផ្សារជួ […]

សម្តេចរំពឹងភាពរឹងមាំនៃថវិការជាតិ នឹងជួយកាត់បន្ថយកម្ចីពីបរទេសមកអភិវឌ្ឃប្រទេស ពិសេស…

ប៉ុន្មានឆ្នាំចុងក្រោយនេះ ការប្រមូលចំណូលក្នុងស្រុកបានកើន […]

រដ្ឋនឹងផ្តល់កម្ចី ៩៩លានដុល្លារ ដល់អគ្គិសនីកម្ពុជាដើម្បីរក្សាតម្លៃភ្លើងកុំឱ្យឡើងថ្លៃ

ឆ្នាំ២០២៣ រាជរដ្ឋាភិបាលកម្ពុជា នឹងផ្តល់កម្ចីដល់អគ្គិសនី […]

ADB ផ្តល់កម្ចីជិត ៦៣លានដុល្លារ ដល់កម្ពុជាកសាងហេដ្ឋារចនាសម្ព័ន្ធក្នុងខេត្ត៩

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានសម្រេចផ្តល់កញ្ចប់ថវិការចំ […]

៩ខែ-២០២២ រដ្ឋប្រើកម្ចីអស់ ១ពាន់លានដុល្លារ ក្នុងនោះ ៥៤%សម្រាប់ហេដ្ឋារចនាសម្ព័ន្ធ

គិតត្រឹមត្រីមាសទី១ ដល់ត្រីមាសទី៣ ឆ្នាំ២០២២ ក្នុងក្របខណ្ […]

អូស្ត្រាលីផ្តល់ជំនួយ ៦៥លានដុល្លារ ដល់កម្ពុជាអភិវឌ្ឍវិស័យសំខាន់ៗ៤

ស្ថានទូតអូស្រា្តលីប្រចាំប្រទេសកម្ពុជា បានផ្តល់ហិរញ្ញប្ប […]