ក្រុមហ៊ុន Cellcard Finance លេងជារបស់អ្នកឧកញ៉ា គិត ម៉េងទៀតហើយ

ក្រុមហ៊ុនជួលអចលនទ្រព្យរបស់តៃវ៉ាន់ Chailease Holding បានទិញភាគហ៊ុនរបស់ក្រុមហ៊ុន Cellcard Finance PLC ដែលជាក្រុមហ៊ុនមួយរបស់រ៉ូយ៉ាល់គ្រុបរបស់អ្នកឧកញ៉ា គិត ម៉េង នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានអន្តរជាតិ The Taipei Times កាលពីថ្ងៃទី ១៧ ខែ កញ្ញា ឆ្នាំ ២០១៨។​

ប្រភពដដែលបានឲ្យដឹងថា កាលពីថ្ងៃព្រហស្បតិ៍ទី ១៣ ខែ កញ្ញា ឆ្នាំ ២០១៨ លោក Albert Chen ប្រធានក្រុមហ៊ុន Chailease បានប្រកាសពង្រីកទីផ្សាររបស់ខ្លួនក្នុងតំប់អាស៊ីអាគ្នេយ៍ដោយការទិញភាគហ៊ុនប្រមាណជា៦០ភាគរយរបស់ក្រុមហ៊ុន Cellcard Finance។

លោក Albert Chen បានបន្ថែមទៀតថា បន្ទាប់ពីទទួលបានការអនុញ្ញាតជាផ្លូវការពីស្ថាប័នពាក់ពន្ធ ក្រុមហ៊ុន Cellcard Finance នឹងត្រូវប្តូរឈ្មោះទៅជាក្រុមហ៊ុន Chailese Royal Finance PLC វិញ។

Taipei Times បានបន្ថែមថាក្រុមហ៊ុនរ៉ូយ៉ាល់គ្រុបនិងក្រុមហ៊ុន Chailease បានបង្កើតក្រុមហ៊ុនដែលមានទុនវិនិយោគរួមគ្នាមួយកាលពីចុងឆ្នាំ២០១៦ដើម្បីផ្តល់សេវាកម្មជួលនិងសេវាកម្មហិរញ្ញវត្ថុទៅលើអចលនទ្រព្យរួមមានយានយន្ត គ្រឿងអគ្គិសនី និងឧបករណ៍សំណង់ផ្សេងៗ។

យោងតាមរបាយការណ៍របស់ Bloombergស្តីពីព័ត៌មានក្រុមហ៊ុនជាសកល ក្រុមហ៊ុន Chailease គឺជាក្រុមហ៊ុនជួលអចលនទ្រព្យអន្តរជាតិមួយដែលផ្តល់សេវាកម្មជួលជាច្រើនរួមមាន៖ សេវាកម្មជួលគ្រឿងបរិក្ខារដឹកជញ្ជូន សេវាកម្មជួលឧបករណ៍ឧស្សាហកម្មលក់ដុំនិងរាយ សេវាកម្មជួលឧស្សាហកម្មសំណង់ព្រមទាំងសេវាកម្មជួលជាច្រើនទៀតនៅកោះតៃវ៉ាន់ ប្រទេសចិន ប្រទេសថៃ និងកន្លែងជាច្រើនទៀតនៅក្នុងទីផ្សារអន្តរជាតិ។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

បច្ចុប្បន្នក្រុមហ៊ុនចុះបញ្ជីនៅផ្សារមូលបត្រកម្ពុជា កើនដល់ ២០ក្រុមហ៊ុន មានទុន ៣៣០លានដុល្លារ

គិតមកទល់ពេលបច្ចុប្បន្ននេះ ក្រុមហ៊ុនចុះបញ្ជីក្នុងផ្សារជួ […]

គិតត្រឹមត្រីមាសទី៣-២០២២ រដ្ឋប្រមូលបាន ១០លានដុល្លារ ពីការបោះផ្សាយមូលបត្ររដ្ឋ

រាជរដ្ឋាភិបាលកម្ពុជា បានប្រមូលទុនចំនួនប្រមាណ ១០.១៥ លានដ […]

១១ខែ ឆ្នាំ២០២២ កម្ពុជាបាននាំចូលដែកនិងដែកថែបសរុបជិត ៣៣០លានដុល្លារ កើន២២%

កម្ពុជា បាននាំចូលដែក និងដែកថែប មានទឹកប្រាក់សរុប​ ៣២៧ លា […]

សម្តេច៖ តម្លៃអគ្គិសនី និងប្រេង ត្រូវរក្សារនៅដដែរ មិនឱ្យតម្លើងថ្លៃតាមអំពើចិត្តឡើយ

  សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណា […]

ស្វែងយល់ពីសិទ្ធិជួលអចិន្ត្រៃយ៍ តើអ្នកផ្តល់សេវាជួល និងអ្នកជួលមានសិទ្ធិអ្វីខ្លះ?

អ្វីទៅជាសិទ្ធិជួលអចិន្ត្រៃយ៍? បើតាមមាត្រា ២៤៤ នៃក្រមរដ្ […]

ផ្សារទំនើប AEON៣ តម្លៃ ២៩០លានដុល្លារ គ្រោងបើកសាកល្បង ថ្ងៃទី១៥ ខែធ្នូ មុខនេះ

ផ្សារទំនើប អ៊ីអន ម៉ល មានជ័យ ដែលជាផ្សារទំនើបទី៣ របស់ក្រុ […]