ក្រុមហ៊ុន CNGC គ្រោងបង្កើតស្ថានីយស្តុកឧស្ម័ន LNG និងបណ្ដាញបញ្ជូនទ្រង់ទ្រាយធំនៅកម្ពុជា

ក្រុមហ៊ុន Cambodia Natural Gas Corporation (CNGC) គ្រោងវិនិយោគបង្កើតឃ្លាំងស្តុកឧស្ម័នធម្មជាតិ LNG និងបណ្ដាញបញ្ជូនគ្រប់ជ្រុងជ្រោយបែបទ្រង់ទ្រាយធំ នៅកម្ពុជា។ នេះបើយោងតាមសារព័ត៌មាន Upstream Online កាលពីថ្មីៗនេះ។

យោងតាមផែនការ ឧស្ម័នធម្មជាតិ LNG នឹងត្រូវនាំចូលពីក្រៅប្រទេស ហើយគម្រោងទាំងមូលនឹងរួមមាន ការសាងសង់ស្ថានីយពហុមុខងារសម្រាប់ស្ដុកឧស្ម័នចំនួន ២៧កន្លែង រថយន្ដដឹកឧស្ម័នធុនធំជាច្រើនគ្រឿង បំពង់បង្ហូរសម្ពាធខ្ពស់ប្រវែង ២៨២៥ គីឡូម៉ែត្រតភ្ជាប់ទៅបណ្ដាខេត្តនានា បណ្តាញបំពង់បង្ហូរសម្ពាធមធ្យម និងទាប ក៏ដូចជាស្ថានីយបញ្ជូលហ្គាស ក្នុងទីក្រុងភ្នំពេញផងដែរ។

ប្រភពដដែលបានឱ្យដឹងថា ក្រុមហ៊ុនថាមពល និងហ្គាសខ្នាតយក្សនៃក្រុមហ៊ុន CNOOC គឺជាអ្នកទទួលបានសិទ្ធក្នងការសាងសង់ឃ្លាំងស្តុកឧស្ម័នធម្មជាតិ (LNG) នេះ។

មកទល់បច្ចុប្បន្ន ក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ CNOOC គឺក្រុមហ៊ុន China Offshore Oil Engineering Company បានបញ្ចប់ការសិក្សាសមិទ្ធិលទ្ធភាព និងរៀបចំប្លង់លើទីតាំងគម្រោងរួចហើយ ដោយការសិក្សាគឺផ្តោតលើហេដ្ឋារចនាសម្ព័ន្ធឃ្លាំងស្តុក ដែលនឹងអាចស្តុកឧស្ម័នដល់ទៅជាង ២២ម៉ឺនម៉ែត្រគូប។

ខណៈនេះ ក្រុមហ៊ុនកំពុងរង់ចាំការសម្រេចចិត្តពី CNGC មុននឹងឈានដល់ដំណាក់កាលលទ្ធកម្ម និងសាងសង់។

គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន CNGC ទទួលបានការអនុញ្ញាតពីរាជរដ្ឋាភិបាលដើម្បីដំណើរការគម្រោងឧស្ម័នធម្មជាតិ ដែលមាន ៣ដំណាក់កាលនៅភ្នំពេញ តាំងពីខែឧសភា ឆ្នាំ២០១៩។

ផែនការរយៈពេល ១៥ឆ្នាំនេះ មានគោលបំណងជួយកាត់បន្ថយការពឹងផ្អែករបស់កម្ពុជាលើធ្យូងថ្ម និងវារីអគ្គិសនី។

ក្រសួងរ៉ែនិងថាមពលរំពឹងថា ឧស្ម័នធម្មជាតិ LNG នឹងក្លាយជាសមាសធាតុសំខាន់នៃល្បាញថាមពលរបស់ប្រទេសនាពេលអនាគតដ៏ខ្លីខាងមុខ ហើយក្រសួងក៏មានផែនការបង្កើតរោងចក្រថាមពលប្រើហ្គាសរហូតដល់ ៣៦០០ មេហ្គាវ៉ាត់នៅត្រឹមឆ្នាំ ២០៣០ផងដែរ។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

កម្ពុជា-កូរ៉េ ប្តេជ្ញាបង្កើតកម្មវិធីអគារបៃតង ដើម្បីជំរុញឱ្យមានអព្យាក្រឹត្យកាបូនត្រឹមឆ្នាំ២០៥០

ក្រសួងបរិស្ថាន និងវិទ្យាស្ថានវិស្វកម្មស៊ីវិល និងបច្ចេកវ […]

ក្រសួងប្តេជ្ញាប្រើចំណូលលក់ឥណទានកាបូន រៀបចំបន្ទប់ទឹកតាមសាលាឱ្យមានស្ដង់ដារបរិស្ថានបៃតង

រដ្ឋមន្រ្តីក្រសួងបរិស្ថាន ឯកឧត្តម សាយ សំអាល បានលើកឡើងថា […]

ក្រសួងបរិស្ថាន៖ ផ្ទៃដីទាំងអស់របស់កម្ពុជាត្រូវបានចែកចេញជា ២១​ប្រភេទ

ទិន្នន័យបឋមនៃការប្រើប្រាស់ដីឆ្នាំ២០២២ ត្រូវបានសិក្សាលម្ […]

ធនាគារពិភពលោកផ្តល់កម្ចី ៦០លានដុល្លារ សម្រាប់អនុវត្តគម្រោងគ្រប់គ្រងកាកសំណល់នៅកម្ពុជា

ធនាគារពិភពលោក(WB) បានផ្តល់ហិរញ្ញប្បទានប្រមាណ ៦០លានដុល្ល […]

ក្រសួងបើកតំបន់សម្បទាន ១៥៥ហិកតា នៅកំពត ឱ្យឯកជនវិនិយោគលើការងាររុករករ៉ែ

ក្រសួងរ៉ែ និងថាមពលបានប្រកាសបើកតំបន់សម្បទានស្វែងរករ៉ែទំហ […]

កម្ពុជានឹងចុះកិច្ចសន្យាលក់ឥណកាបូន ១៥លានតោន ឱ្យទៅក្រុមហ៊ុនអន្តរជាតិ

កម្ពុជាបានយល់ព្រមថានឹងចុះកិច្ចសន្យាលក់ឥណកាបូនចំនួន ១៥លា […]