ក្រុមហ៊ុន Divelopment មកពីចិន  ចាប់អារម្មណ៍ចង់វិនិយោគលើវិស័យកសិកម្មនៅកម្ពុជា

ប្រតិភូក្រុមហ៊ុន Divelopment Co,Ltd មកពីទីក្រុងណានជីង សាធារណរដ្ឋប្រជាមានិតចិន បានមកស្វែងយល់ពីសក្តានុពលរបស់ខេត្តព្រះសីហនុ និងបានបង្ហាញការចាប់អារម្មណ៍វិនិយោគលើវិស័យកសិកម្មផងដែរ។ នេះបើយោងតាមជំនួបរវាងឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ ជាមួយលោក កៅ គូគ័ង (Gao Gu Guang ) អនុប្រធានក្រុមហ៊ុនចិន នៅថ្ងៃទី៦ សីហា ឆ្នាំ២០២៥។

នាឱកាសនោះ លោក កៅ គូគ័ង បានថ្លែងថា ដំណើរមកកាន់កម្ពុជានេះ គឺដើម្បីទស្សនកិច្ចតំបន់ផលិតស្រូវ និងកែច្នៃគ្រាប់ស្វាយចន្ទី។

ក្នុងអំឡុងដំណើរទស្សនកិច្ចនេះ លោកកៅ គូគ័ង បានបង្ហាញពីចំណាប់អារម្មណ៍ដោយចង់វិនិយោគលើផ្នែកកសិកម្មនៅកម្ពុជា ខណៈប្រជាជនចិនភាគច្រើននិយមចូលចិត្តផលិតផលកសិកម្មរបស់កម្ពុជា ដែលមានដូចជា ផ្លែធុរេន ស្វាយ និងខ្នុរជាដើម។ ដូច្នេះលោក ក៏ប្តេជ្ញាចិត្តថា នៅពេលត្រឡប់ទៅចិនវិញ លោកនឹងដឹកនាំអ្នកវិនិយោគមកសិក្សាវិនិយោគនៅប្រទេសកម្ពុជា ជាពិសេសក្នុងខេត្តព្រះសីហនុនេះតែម្តង។

ជាការឆ្លើយតប ឯកឧត្តម ម៉ាង ស៊ីណេត បានស្វាគមន៍ប្រតិភូក្រុមហ៊ុនចិន ដោយឯកឧត្តមបានពន្យល់ថា វិស័យដែលមានសក្តានុពលរបស់ខេត្តព្រះសីហនុ មានដូចជាការដឹកជញ្ជូនមាន ផ្លូវគោក ផ្លូវទឹក និងផ្លូវអាកាស ជាមូលដ្ឋានគ្រឹះសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច សង្គម (ពាណិជ្ជកម្ម ឧស្សាហកម្ម កសិកម្ម) និងជាគោលដៅទេសចរណ៍ប្រកបដោយប្រជាប្រិយភាព ខណៈមានភ្ញៀវទេសចរជាតិ និងអន្តរជាតិមកទស្សនាសម្រាកលម្ហែយ៉ាងច្រើន ហើយត្រូវបានប្រសិទ្ធនាមថា ជា “តារារះនាទិសនារតី” ។

ឯកឧត្តម បន្តថា បច្ចុប្បន្នមានជើងហោះហើរត្រង់ពីខេត្តព្រះសីហនុ ទៅកាន់ខេត្តនៃប្រទេសចិន ហើយខែក្រោយ និងមានការហោះហើរត្រង់ពីខេត្តព្រះសីហនុ ទៅកាន់ខេត្តពីរបន្ថែមទៀត នៃប្រទេសចិន ហើយទីក្រុងណានជីង ក៏ជាគោលដៅហោះហើរត្រង់មកកាន់ខេត្តព្រះសីហនុផងដែរ។

គួររំលឹកថា ក្នុងឆមាសទី១ ឆ្នាំ២០២៥នេះ កម្ពុជាបានអនុម័តគម្រោងវិនិយោគថ្មីបានចំនួ​ន ​៣៧៣គម្រោង ក្នុងទុនវិនិយោគសរុប ៥,៨ពាន់លានដុល្លារ កើន ៧៧%។ ក្នុងនោះ បើក្រឡេកមើលប្រភពទុនវិនិយោគវិញ ចិនបានឈរលើលំដាប់ខ្ពស់បំផុតក្នុងឆមាសទី១ ឆ្នាំ២០២៥ គឺ ៥២,២៣%។នេះបើយោងតាមរបាយការណ៍របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) កាលថ្ងៃទី ៧​ កក្កដា ឆ្នាំ២០២៥។(អានបន្ថែម)

ដោយសារវិស័យកសិកម្មកម្ពុជាទាក់ទាញការចាប់អារម្មណ៍ពីបរទេសកាន់តែច្រើន កិច្ចសហប្រតិបត្តិការនេះជាមួយអ្នកវិនិយោគចិនអាចត្រួសត្រាយផ្លូវសម្រាប់កំណើន និងការច្នៃប្រឌិតក្នុងវិស័យកសិកម្មរបស់ប្រទេស ដែលផ្តល់ផលប្រយោជន៍ដល់សហគមន៍មូលដ្ឋាន និងសេដ្ឋកិច្ចយ៉ាងទូលំទូលាយ៕

 

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ខេត្តកំពង់ធំត្រៀមស្វាគមន៍រោងចក្រកសិ-ឧស្សាហកម្មថ្មីតម្លៃ ២៥ លានដុល្លារ នៅខែមិថុនា ឆ្នាំ២០២៦

ខេត្តកំពង់ធំត្រៀមខ្លួនរួចជាស្រេចដើម្បីពង្រឹងមូលដ្ឋានកសិ […]

រដ្ឋាភិបាលកម្ពុជាសម្រេចបញ្ចេញថវិកា ៤០លានដុល្លារ ដើម្បីដោះស្រាយបញ្ហាតម្លៃស្រូវ​ក្នុងរដូវច្រូតកាត់

រដ្ឋាភិបាលកម្ពុជា បានបញ្ចេញទុនបន្ថែមចំនួន៤០លានដុល្លារ ក […]

រដ្ឋប្រកាសនាំចេញកសិផលកសិកម្មសំខាន់ៗរបស់កម្ពុជាជិត ១០មុខ​ ទៅកាន់ទីផ្សារប្រទេសចិន

កម្ពុជា-ចិន កំពុងពង្រឹងកិច្ចសហប្រតិបត្តិការក្នុងក្របខ័ណ […]

៩ខែ ឆ្នាំ២០២៥ កម្ពុជា រកចំណូលបានជិត ៥៥០លានដុល្លារ ពីការនាំចេញជ័រកៅស៊ូ និងឈើកៅស៊ូ

រយៈពេល៩ខែ ឆ្នាំ២០២៥ ពោលចាប់ពីខែមករា ដល់ខែកញ្ញា កម្ពុជា […]

គម្រោង CAPFISH ជួយកែលម្អ និងជំរុញប្រតិបត្តិការអាជីវកម្មលើវិស័យជលផលនៅកម្ពុជាចំនួន ៦៤ ​

គម្រោង CAPFISH-Capture (លទ្ធផលទី២) ស្តីពី «ការជំរុញសមត្ […]

ហ្វីលីពីនប្រកាសចង់នាំយកអង្ករ ត្រី សាច់ និងបន្លែពីប្រទេសកម្ពុជា ទៅកាន់ទីផ្សាររបស់ខ្លួន

ហ្វីលីពីន មានបំណងចង់នាំចូលអង្ករ ត្រី សាច់ និងបន្លែពីប្រ […]