ហ្វីលីពីនប្រកាសចង់នាំយកអង្ករ ត្រី សាច់ និងបន្លែពីប្រទេសកម្ពុជា ទៅកាន់ទីផ្សាររបស់ខ្លួន

ហ្វីលីពីន មានបំណងចង់នាំចូលអង្ករ ត្រី សាច់ និងបន្លែពីប្រទេសកម្ពុជា ដើម្បីពង្រីកពាណិជ្ជកម្មទ្វេភាគី។ នេះបើតាមជំនួបពិភាក្សារវាងឯកឧត្តមរដ្ឋមន្រ្តីក្រសួងកសិកម្ម ឌិត ទីណា ជាមួយ ឯកឧត្តម Francisco P. Tiu Laurel, Jr. រដ្ឋមន្ត្រីក្រសួងកសិកម្មនៃប្រទេសហ្វីលីពីន កាលពីពេលថ្មីៗនេះ។

ក្នុងជំនួបនោះ រដ្ឋមន្ត្រីទាំងពីរ បានពិភាក្សាពីកិច្ចសហប្រតិបត្តិការកសិ-ពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ជាពិសេសការផ្តោតសំខាន់លើការនាំចូលកសិផលសក្តានុពលកម្ពុជាទៅកាន់ទីផ្សារប្រទេសហ្វីលីពីន។

នាឱកាសនោះដែរ ឯកឧត្តមរដ្ឋមន្ត្រីកសិកម្មហ្វីលីពីន បានបង្ហាញចំណាប់អារម្មណ៍ចង់នាំចូលអង្ករ ត្រី សាច់ និងបន្លែពីប្រទេសកម្ពុជា ហើយនឹងបញ្ជូនគណ:ប្រតិភូហ្វីលីពីន បំពេញទស្សនកិច្ចនៅកម្ពុជា ដើម្បីសិក្សាស្វែងយល់ពីខ្សែច្រវាក់ផលិតកម្មកសិកម្ម និងពិនិត្យនូវតម្រូវការចាំបាច់របស់ហ្វីលីពីនផងដែរ។

ជាការឆ្លើយតប ឯកឧត្តម ឌិត ទីណា មានសុទិដ្ឋនិយមខ្ពស់ក្នុងការជំរុញកសិ-ពាណិជ្ជកម្មរវាងប្រទេសទាំងពីរ និងបានអញ្ជើញរដ្ឋមន្រ្តីកសិកម្មហ្វីលីពីន និងវិស័យឯកជន ចូលរួមវេទិកានិងពិព័រណ៍កសិកម្មកម្ពុជាឆ្នាំ២០២៥ នៅខែវិច្ឆិកា ឆ្នាំ២០២៥ ដើម្បីស្វែងយល់ពីសក្តានុពលវិស័យកសិកម្មកម្ពុជា និងជាឱកាសល្អក្នុងការផ្គូផ្គងដៃគូវិនិយោគរវាងកម្ពុជា-ហ្វីលីពីន។

គួររម្លឹកថា ក្នុងឆ្នាំ២០២៤ ទំហំពាណិជ្ជកម្មរវាងកម្ពុជាជាមួយបណ្តាប្រទេសជាសមាជិក​អាស៊ានមាន​ទំហំទឹកប្រាក់ជាង ១៤,៣ពាន់​លានដុល្លារ​ កើនឡើង ១២,​៨ភាគរយ ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៣។ នេះបើតាមរបាយរកាណ៍របស់ក្រសួងពាណិជ្ជកម្ម។

បើតាមរបាយការណ៍នេះ កម្ពុជាបាន​នាំចេញ​ទំនិញ​​ក្នុងទំហំទឹកប្រាក់ជាង ៤.៦២០លានដុល្លារ កើនឡើង ៨,៨៧ ភាគរយ ខណៈ​ការនាំចូលពីបណ្តាប្រទេសសមាជិក​អាស៊ានចូលមក​កាន់កម្ពុជាមានទឹកប្រាក់ ៩.៦៨៩លានដុល្លារ កើនឡើង ១៤,៨៥ ភាគរយ៕ (អានបន្ថែម)

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ឆ្នាំ២០២៥៖ ទំហំពាណិជ្ជកម្មកម្ពុជា-ហូឡង់ បានកើនឡើងរហូតដល់ជាង ១ប៊ីលានដុល្លារ

លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត និងលោក Remco Johannes va […]

Bentley មានកំណើនប្រាក់ចំណេញដ៏រឹងមាំក្នុងត្រីមាសទី១ ដែលជំរុញដោយ AI

Bentley Systems ដែលជាក្រុមហ៊ុនបង្កើតកម្មវិធីសំណង់ឌីជីថល […]

ក្រុមហ៊ុន CCCC ចង់ពង្រីកការវិនិយោគបន្ថែមនៅកម្ពុជា ដោយផ្តោតលើវិស័យសំខាន់ៗចំនួន ៤

លោកប្រធាន Song Hailiang បានគូសបញ្ជាក់ពីផែនទីបង្ហាញផ្លូវ […]

កម្ពុជាមានផែនការពង្រីកការនាំចេញគ្រាប់ស្វាយចន្ទីសំបកឱ្យឈានដល់ ៤០០លានដុល្លារ

ឆាប់ៗនេះ កម្ពុជានឹងនាំចេញគ្រាប់ស្វាយចន្ទីសំបក (ប្រភេទ M […]

បុរី ប៉េង ហួត បើកការលក់ Pre-Sale គម្រោងថ្មីក្នុងតំបន់ច្បារអំពៅ

ព្រឹត្តិការណ៍លក់ជូនអតិថិជនមុនគេក្នុងរយៈពេលបីថ្ងៃនេះ គឺជ […]