ត្រឹម ៩ខែ ២០២៦ កម្ពុជារកចំណូលបានជាង ១,៧ ប៊ីលាន​ដុល្លារ ពីឧស្សាហកម្ម​នាំចេញ​សំបកកង់​រថយន្ត​

​ក្នុង​រយៈ​ពេល ៣ ត្រីមាស​​ក្នុង​​ឆ្នាំ​២០២៦ ពោលគិតចាប់ពីខែមករា ដល់ខែកញ្ញា ឆ្នាំ២០២៦ កម្ពុជា​រកចំណូល​បាន​ជាង ១,៧ ប៊ីលាន​ដុល្លារ​ពីការនាំចេញសំបកកង់រថយន្តទៅ​ទីផ្សារ​អន្តរជាតិ។ នេះបើយោងតាមទិន្នន័យ​អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា(GDCE) ផ្សាយចេញកាលពីពេលថ្មីៗនេះ។

ប្រភពដដែលបន្តថា ចន្លោះ​ពី​ខែមករា-កញ្ញា ឆ្នាំ​២០២៦ កម្ពុជារកចំណូលពីការ​នាំ​ចេញ​សំបកកង់​រថយន្ត​ទៅ​ទីផ្សារ​អន្តរជាតិ​បាន ១.៧២៣ លានដុល្លារ កើនឡើង ៧៧,៤៦% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ឧស្សាហកម្ម​នាំ​ចេញ​​សំបកកង់​រថយន្ត​កំពុង​ក្លាយ​ជា​ទំនិញ​អាទិភាព​មួយ​របស់​កម្ពុជា បន្ទាប់​ពី​វិស័យ​វាយនភណ្ឌ និង​កសិកម្ម​។​​

យោងតាមក្រសួងពាណិជ្ជកម្ម ការនាំចេញផលិតផលសំបកកង់រថយន្តរបស់កម្ពុជាក្នុងឆ្នាំ២០២៥ សម្រេចបានទឹកប្រាក់ ១,៣៨ ប៊ីលានដុល្លារ កើនឡើង ៥៧,៨៦% បើធៀបនឹងឆ្នាំ២០២៤។

គិតត្រឹមខែកក្កដា ឆ្នាំ២០២៦ កម្ពុជាមានផ្ទៃដីដាំកៅស៊ូសរុប ៤៤៨.០៥១ ហិកតា។ ក្នុងនោះ ផ្ទៃដីដែលអាចចៀរជ័របានមានចំនួន ៣៥៧.៤៨៣ ហិកតា ស្មើនឹង ៨០% នៃផ្ទៃដីសរុប ខណៈផ្ទៃដីកៅស៊ូដែលកំពុងថែទាំមានចំនួន ៩០.៥៦៨ ហិកតា ស្មើនឹង ២០%។ នេះបើ​តាមក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កាលពីពេលថ្មីនេះ៕ (អានបន្ថែម)

- Video Advertisement -

ព័ត៌មានដែលទាក់ទង

កម្ពុជាបន្តនាំចេញអង្ករ២ម៉ឺនតោន ក្នុងតម្លៃជាង១០លានដុល្លារបន្ថែមទៀត ទៅកាន់ទីផ្សារហ្វីលីពីន

អង្ករកម្ពុជាចំនួន២ម៉ឺនតោនបន្ថែមទៀត ក្នុងតម្លៃជាង ១០លានដ […]

ទំនិញរបស់កម្ពុជា បាននាំចេញទៅកាន់ទីផ្សារ ១៧៧ប្រទេស កើនជិត ៣៥ពាន់លានដុល្លារ

ការនាំចេញទំនិញរបស់កម្ពុជា ត្រូវបានពង្រីកនាំចេញទៅប្រទេសច […]

កម្ពុជា-ម៉ាឡេស៊ី ឯកភាពបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យព័ស្តុភារកម្ម និងថាមពលកកើតឡើងវិញ

លទ្ធផលពីគណៈកម្មការចម្រុះលើកទី៣ ផ្តោតសំខាន់កិច្ចសហប្រតិប […]

កម្ពុជា-វៀតណាម រំពឹងពាណិជ្ជកម្មទ្វេភាគី នឹងកើនឡើងជាង ១២ប៊ីលានដុល្លារ ក្នុងឆ្នាំ២០២៦

កិច្ចពិភាក្សាកម្រិតខ្ពស់នៅទីក្រុងហាណូយពង្រឹងការធ្វើសមាហ […]

ការដោះដូរពាណិជ្ជកម្មអន្តរជាតិរបស់កម្ពុជាហក់ឡើងដល់ជិត ២៤ប៊ីលានដុល្លារក្នុងរយៈពេល ៤ ខែដំបូងនៃឆ្នាំ ២០២៦

កំណើននាំចេញយ៉ាងខ្លាំងក្លា និងការថយចុះនៃឱនភាពពាណិជ្ជកម្ម […]

ត្រឹម ៣ខែ ឆ្នាំ២០២៦៖ មានកុងតឺន័រឆ្លងកាត់កំពង់ផែស្វយ័តភ្នំពេញជាង១៦ម៉ឺន TEUs កើនជិត ៣៤%

ក្នុងត្រីមាសទី១ ឆ្នាំនេះ ពោលគឺ៣ខែដើមឆ្នាំ២០២៦ មានបរិមាណ […]