៣ខែ ដើមឆ្នាំ២០២៦ វិស័យឧស្សាហកម្មរថយន្តនៅកម្ពុជា នាំចេញបានរហូតដល់ ៥៨០លានដុល្លារ

ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បង្ហាញពីភាពអាចព្យាករណ៍បាននៃម៉ាក្រូសេដ្ឋកិច្ច និងការកើនឡើង៣០%នៃការនាំចេញគ្រឿងបន្លាស់រថយន្តនៅឯវេទិកា Nikkei ក្នុងទីក្រុងតូក្យូ

ក្នុងត្រីមាសទី១  គិតចាប់ពីមករា ដល់ខែមីនា ឆ្នាំ២០២៦ ការនាំចេញក្នុងវិស័យឧស្សាហកម្មរថយន្តនៅកម្ពុជាន សម្រេចបានដល់ ៥៨០ លានដុល្លារអាមេរិក កើនឡើងជាង ៣០%។ នេះបើយោងតាមប្រសាន៍របស់ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) បានអញ្ជើញចូលរួមជាតំណាង សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងវេទិកាលំដាប់អន្តរជាតិ Nikkei Forum លើកទី៣១ ស្តីពី «អនាគតរបស់អាស៊ី» (The Future of Asia) ក្រោមមូលបទ «ការរួមគ្នាកសាងអាស៊ីមួយដែលមានភាពធន់ និងវិបុលភាពជាងមុន» កាលថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៦នៅទីក្រុងតូក្យូ ប្រទេសជប៉ុន។

នៅក្នុងឱកាសនោះ ឯកឧត្តម ស៊ុន ចាន់ថុល លើកឡើងថា គុណសម្បត្តិដ៏ធំបំផុតរបស់កម្ពុជាគឺ «ភាពអាចប៉ាន់ប្រមាណទុកជាមុនបាន» (Predictability) ផ្អែកលើតម្លាភាព និងភាពជាដៃគូដ៏គួរឱ្យទុកចិត្ត។ ឯកឧត្តមថា កម្ពុជាបានបង្ហាញពីសក្តានុពលសេដ្ឋកិច្ចដ៏រឹងមាំ និងស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ក្រោមក្របខណ្ឌច្បាប់វិនិយោគដែលបើកចំហ និងអនុគ្រោះបំផុតមួយនៅអាស៊ី។

ជាសក្ខីកម្មជាក់ស្តែង ឯកឧត្តមបញ្ជាក់ថា ក្នុងឆ្នាំ២០២៥ ក.អ.ក. បានអនុម័តគម្រោងវិនិយោគរហូតដល់ ៦៣០គម្រោង (តម្លៃជាង ១០ប៊ីលានដុល្លារអាមេរិក) និងក្នុងត្រីមាសទី១ ឆ្នាំ២០២៦ នេះ អនុម័តបានចំនួន ១៤៦ គម្រោង (តម្លៃប្រមាណ ២,៥ប៊ីលានដុល្លារអាមេរិក)។

ឯកឧត្តមអះអាងថា បច្ចុប្បន្ន កម្ពុជាកំពុងវិវឌ្ឍខ្លួនយ៉ាងលឿនទៅរកឧស្សាហកម្មដែលមានតម្លៃបន្ថែមខ្ពស់ ដូចជា ការផលិតសំបកកង់រថយន្ត និងគ្រឿងបង្គុំរថយន្ត (ដែលក្នុងត្រីមាសទី១ ឆ្នាំ២០២៦ ការនាំចេញក្នុងវិស័យនេះ សម្រេចបានដល់ ៥៨០ លានដុល្លារអាមេរិក ដោយគ្រឿងបង្គុំរថយន្ត កើនឡើងជាង ៣០ភាគរយ បើធៀបឆ្នាំ២០២៥។

បើតាមក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ការនាំចេញក្នុងវិស័យឧស្សាហកម្មរថយន្តនៅកម្ពុជា ប្រទេសជប៉ុនគឺជាទីផ្សារធំបំផុតជាងគេបង្អស់៕

- Video Advertisement -

ព័ត៌មានដែលទាក់ទង

តំបន់សេដ្ឋកិច្ចពិសេសមួយនៅកោះកុង ទាក់ទាញគម្រោងវិនិយោគក្នុងតម្លៃទុនជាង ៥៦៧លានដុល្លារ

តំបន់សេដ្ឋកិច្ចពិសេសមួយនៅកោះកុង ទាក់ទាញគម្រោងវិនិយោគក្ន […]

រដ្ឋលើកទឹកចិត្តពិសេសដល់គម្រោងចំនួន៦ តម្លៃទុនវិនិយោគ ៨៣លានដុល្លារ នៅភូមិភាគឦសាន

គម្រោងអភិវឌ្ឍន៍ថ្មីចំនួន៦ ត្រូវបានអនុម័តសម្រាប់ការលើកទឹ […]

រដ្ឋបន្តលើកទឹកចិត្តផ្នែកពន្ធដារដល់ផលិតផលស៊ីម៉ងត៍ក្នុងស្រុករយៈពេល ២ឆ្នាំទៀត

សម្តេចធិបតីនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រកាសបន្តរយៈពេល […]

ក្រសួងកសិកម្មសហការជាមួយសហគ្រិនចិន ជំរុញវិនិយោគអភិវឌ្ឍវិស័យកសិកម្ម និងកសិ-ឧស្សាហកម្មកម្ពុជា

​ក្រសួងកសិកម្ម និងសហគ្រិនចិន បានកំពុងរួមគ្នាជំរុញការវិន […]

CDC-ជប៉ុន ជំរុញកម្ពុជាទៅជាមជ្ឈមណ្ឌលសម្រាប់ឧស្សាហកម្មគ្រឿងផ្គុំយានយន្ត

ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ភ្ជាប់ទំនាក់ទំនងជាមួយសហព […]