ក្នុងខែតុលា កម្ពុជាចុះបញ្ជីគម្រោងវិនិយោគថ្មីចំនួន៣៧ ក្នុងតម្លៃទុន ២៤៦លានដុល្លារ

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានរាយការណ៍អំពីកំណើនដ៏ខ្លាំងក្លានៃការវិនិយោគក្នុងវិស័យឧស្សាហកម្ម និងតាមតំបន់នានា ដែលត្រូវបានរំពឹងថានឹងបង្កើតការងារក្នុងស្រុកបានជិត ១៩.០០០ កន្លែង

នៅក្នុងខែតុលាឆ្នាំ២០២៦  មានគម្រោងវិនិយោគសរុបចំនួន ៣៧ គម្រោង ក្នុងទំហំទុនវិនិយោគសរុបប្រមាណ ២៤៦លានដុល្លារអាម៉េរិក ត្រូវបានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) និងអនុគណៈកម្មាធិការវិនិយោគរាជធានី ខេត្ត (អ.គ.វ.រ.ខ.) បានចុះបញ្ជី។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) កាលពីថ្ងៃទី៧ ខែវិច្ចិកា ឆ្នាំ២០២៦។

បើតាមក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា គម្រោងវិនិយោគទាំងនេះ ត្រូវបានរំពឹងថានឹងអាចបង្កើតឱកាសការងារជូនប្រជាពលរដ្ឋបានប្រមាណ ១៩,០០០កន្លែង ដែលជាការរួមចំណែកយ៉ាងសំខាន់ដល់កំណើនសេដ្ឋកិច្ចជាតិ។ ក្នុងចំណោមគម្រោងវិនិយោគសរុបទាំង ៣៧ គម្រោង ក្នុងនោះចំនួន ២៤ ត្រូវបានចុះបញ្ជីដោយ ក.អ.ក. ដែលមានទំហំទុនវិនិយោគប្រមាណ ២០៥លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានប្រមាណ ១១,០០០កន្លែង។ ដោយឡែក គម្រោងវិនិយោគចំនួន ១៣ ផ្សេងទៀត ត្រូវបានចុះបញ្ជីដោយ អ.គ.វ.រ.ខ. ក្នុងទំហំទុនប្រមាណ ៤១លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានប្រមាណ ៨,០០០កន្លែង។

ជាការកត់សម្គាល់ ក្នុងរយៈពេល ១០ខែនៃឆ្នាំ២០២៦ វិស័យឧស្សាហកម្មនៅតែជាវិស័យស្នូលក្នុងការទាក់ទាញវិនិយោគ។ ទន្ទឹមនឹងនេះ ការវិនិយោគក្នុងតំបន់សេដ្ឋកិច្ចពិសេស វិស័យកសិកម្ម ទេសចរណ៍ និងហេដ្ឋារចនាសម្ព័ន្ធ ក៏នៅតែបន្តរួមចំណែកយ៉ាងសកម្មដល់ការធ្វើពិពិធកម្មសកម្មភាពសេដ្ឋកិច្ច និងការបង្កើតការងារនៅកម្ពុជា ដែលឆ្លុះបញ្ចាំងពីភាពទាក់ទាញនៃបរិយាកាសវិនិយោគរបស់កម្ពុជា៕ (អានបន្ថែម)

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ក្រុមហ៊ុនចិន ចំនួន ២៣ ចង់វិនិយោគបង្កើតរោងចក្រផលិតដែកអ៊ីណុកនិងសម្ភារៈសំណង់ នៅកម្ពុជា

គណៈប្រតិភូទីក្រុង ចាវឈីង (Zhaoqing) នៃសាធារណរដ្ឋប្រជាមា […]

CDC-ក្រសួងពាណិជ្ជកម្មចិន នឹងរួមគ្នាពង្រីកកិច្ចសហប្រតិបត្តិការវិនិយោគទ្វេទិសឱ្យកាន់តែមានប្រសិទ្ធភាព

គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ព […]

កម្ពុជា-សាធារណរដ្ឋក្រូអាស៊ី ប្តេជ្ញាជំរុញកិច្ចប្រតិបត្តិការលើវិស័យសក្តានុពលសំខាន់ៗចំនួន ៨

កម្ពុជា-សាធារណរដ្ឋក្រូអាស៊ី បានប្តេជ្ញាគាំទ្រដល់គោលដៅកម […]

ក្រុមហ៊ុនប៉ូឡូញ ចង់ពង្រីកការវិនិយោគក្នុងវិស័យបដិសណ្ឋារកិច្ច និងអចលនទ្រព្យនៅកម្ពុជា

ក្រុមហ៊ុន IM Capital Holding បានបង្ហាញពីផែនការពង្រីកការ […]

ក្រុមហ៊ុនចំនួន២ ស្នើវិនិយោគប្រព័ន្ធស្រោចស្រព២ម៉ឺនហិកតា និងបង្កើតសួនកម្សាន្តនៅខេត្តកំពង់ចាម

នាពេលឆាប់ៗខាងមុនេះ ខេត្តកំពង់ចាម នឹងមានសួនកម្សាន្តកុមារ […]

ក្រុមហ៊ុនចំនួន ១២ ចុះកិច្ចព្រមព្រៀងបោះទុនវិនិយោគនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសមួយនៅខេត្តកំពត

ក្រុមហ៊ុនចំនួន ១២ បានចុះកិច្ចព្រមព្រៀងចូលរួមបណ្តាក់ទុនវ […]