ក្រុមហ៊ុនចំនួន២ ស្នើវិនិយោគប្រព័ន្ធស្រោចស្រព២ម៉ឺនហិកតា និងបង្កើតសួនកម្សាន្តនៅខេត្តកំពង់ចាម

នាពេលឆាប់ៗខាងមុនេះ ខេត្តកំពង់ចាម នឹងមានសួនកម្សាន្តកុមារ ព្រមទាំងប្រព័ន្ធស្រោចស្រពទំហំ ២ម៉ឺនហិកតា ខណៈបច្ចុប្បន្នក្រុមហ៊ុនឯកជនចំនួន ២ កំពុងស្នើវិនិយោគ ហើយត្រូវបានរដ្ឋបាលខេត្តកំពង់ចាម ពិនិត្យលើសំណើវិនិយោគនេះរួចរាល់ហើយ។

ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានអនុគណៈកម្មការវិនិយោគខេត្តរដ្ឋបាលខេត្តកំពងចាម បានឱ្យដឹងថា កាលព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៦ រដ្ឋបាលខេត្តបានបើកកិច្ចប្រជុំអនុគណៈកម្មការវិនិយោគខេត្ត ដើម្បីពិនិត្យ និងពិភាក្សាលើសំណើសុំវិនិយោគរបស់ក្រុមហ៊ុនឯកជនចំនួន ២។

ឯកឧត្តមបានបញ្ជាក់ថា សំណើសុំវិនិយោគរបស់ក្រុមហ៊ុនឯកជនចំនួន ២ ដែលមានទីតាំងស្ថិតក្នុងភូមិសាស្ត្រក្រុងកំពង់ចាម និងស្រុកព្រៃឈរ ដែលរួមមាន៖ ១. ក្រុមហ៊ុន ហ្សូលី ហ្សានីន ត្រេឌីង ឯ.ក ស្នើសុំវិនិយោគលើគម្រោងបង្កើតសួនកម្សាន្តកុមារសន្តិភាព ដែលមានទីតាំងស្ថិតក្នុងភូមិសាស្ត្រក្រុងកំពង់ចាម និង ២. ក្រុមហ៊ុន ធី អេ អេហ្វ អាហ្គ្រីខលឆ័រ ហ្វើទីឡាយហ្សឺ ឯ.ក ស្នើសុំវិនិយោគលើគម្រោងប្រព័ន្ធស្រោចស្រពក្នុងស្រុកព្រៃឈរ ដែលមានសមត្ថភាពស្រោចស្រពលើផ្ទៃដីប្រមាណជាង ២០.០០០ ហិកតា ក្នុងស្រុកព្រៃឈរ និងស្រុកជើងព្រៃ។

ឯកឧត្តម បានបន្តដែរថា កិច្ចប្រជុំនេះមានគោលបំណងសំខាន់ក្នុងការពិនិត្យ និងពិភាក្សាលើសំណើគម្រោងវិនិយោគទាំងពីរ ដោយយកចិត្តទុកដាក់ខ្ពស់លើទិដ្ឋភាពច្បាប់ បទប្បញ្ញត្តិ និងនីតិវិធីជាធរមាន ដើម្បីធានាថា ការសម្រេចចិត្តលើគម្រោងវិនិយោគនីមួយៗប្រព្រឹត្តទៅដោយត្រឹមត្រូវ ច្បាស់លាស់ តម្លាភាព និងមានប្រសិទ្ធភាពខ្ពស់។

រដ្ឋបាលខេត្តកំពង់ចាម ក៏បានបញ្ជាក់បន្ថែមថា ការពិនិត្យ និងសម្រេចលើសំណើវិនិយោគទាំងនេះ គឺជាកម្លាំងចលករដ៏សំខាន់ក្នុងការជំរុញបរិយាកាសវិនិយោគ និងលើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមក្នុងខេត្តកំពង់ចាម។ ក្នុងនោះ ផ្តោតសំខាន់លើការទាញយកប្រយោជន៍ពីសក្តានុពលមូលដ្ឋាន ការបង្កើតឱកាសការងារជូនប្រជាពលរដ្ឋ និងការជំរុញកំណើនសេដ្ឋកិច្ចក្នុងតំបន់ឱ្យកាន់តែរីកចម្រើន ស្របតាមយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា៕ (អានបន្ថែម)

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ក្រុមហ៊ុនប៉ូឡូញ ចង់ពង្រីកការវិនិយោគក្នុងវិស័យបដិសណ្ឋារកិច្ច និងអចលនទ្រព្យនៅកម្ពុជា

ក្រុមហ៊ុន IM Capital Holding បានបង្ហាញពីផែនការពង្រីកការ […]

ក្រុមហ៊ុនចំនួន ១២ ចុះកិច្ចព្រមព្រៀងបោះទុនវិនិយោគនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសមួយនៅខេត្តកំពត

ក្រុមហ៊ុនចំនួន ១២ បានចុះកិច្ចព្រមព្រៀងចូលរួមបណ្តាក់ទុនវ […]

CDC និងក្រុមហ៊ុនជប៉ុន ប្តេជ្ញាបន្តរួមគ្នាលើកកម្ពស់ឧស្សាហកម្មដំឡើងយានយន្តនៅកម្ពុជា

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) និងក្រុមហ៊ុនជប៉ុន To […]

កម្ពុជា-នូវែលសេឡង់ ប្តេជ្ញាពង្រីកទំនាក់ទំនងលើវិស័យសក្តានុពលឱ្យកាន់តែខ្លាំងថែមទៀត

នៅក្នុងកិច្ចពិភាក្សាកម្រិតខ្ពស់ជាមួយនាយករដ្ឋមន្ត្រី សម្ […]

CDC ដាក់ឱ្យអនុវត្តជាផ្លូវការនូវវិក្កយបត្រសម្រាប់ការទូទាត់សេវាសាធារណៈ ដើម្បីបង្កើនទំនុកចិត្តវិនិយោគិន

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានប្រកាសដាក់ឱ្យប្រ […]

តំបន់សេដ្ឋកិច្ចពិសេសមួយនៅស្វាយរៀង មានរោងចក្រចំនួន ៣៥ ក្នុងតម្លៃទុន ១,៥ពាន់លានដុល្លារ

បច្ចុប្បន្ន តំបន់សេដ្ឋកិច្ចពិសេស ឈីលូ ជាន ពុចាយ មានរោងច […]