កម្ពុជា-សាធារណរដ្ឋក្រូអាស៊ី ប្តេជ្ញាជំរុញកិច្ចប្រតិបត្តិការលើវិស័យសក្តានុពលសំខាន់ៗចំនួន ៨

កម្ពុជា-សាធារណរដ្ឋក្រូអាស៊ី បានប្តេជ្ញាគាំទ្រដល់គោលដៅកម្ពុជា និងបន្តពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា លើគ្រប់វិស័យអាទិភាពសំខាន់ៗចំនួន ៨។នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជា ស្ដីពីលទ្ធផលនៃដំណើរទស្សនកិច្ចការរបស់រដ្ឋមន្ត្រីការបរទេស និងកិច្ចការអឺរ៉ុបនៃសាធារណរដ្ឋក្រូអាស៊ី មកកាន់កម្ពុជា ផ្សាយចេញកាលថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៦។

នាឱកាសនោះ កម្ពុជា-ក្រូអាស៊ី បានបញ្ជាក់ពីការប្តេជ្ញាជំរុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងការវិនិយោគ ខណៈភាគីទាំងពីរ ក៏បានទទួលស្គាល់អំពីសារៈ សំខាន់ចំពោះកិច្ចខិតខំប្រឹងប្រែងបន្ថែមទៀតក្នុងការធ្វើឱ្យកាន់តែស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ជាពិសេសលើវិស័យកសិកម្ម កសិ-ឧស្សាហកម្ម ផលិតកម្មឱសថ បច្ចេកវិទ្យា ថាមពល ការដឹកជញ្ជូន និង ព័ស្តុភារកម្ម និងទេសចរណ៍។

ភាគីទាំងពីរ ក៏បានបញ្ជាក់សារជាថ្មីនូវការប្តេជ្ញាចិត្តក្នុងការជំរុញទំនាក់ទំនង ធុរកិច្ច និងលើកកម្ពស់ការចូលរួមរបស់វិស័យឯកជន ដើម្បីបង្កើតឱកាសថ្មីៗសម្រាប់ពាណិជ្ជកម្ម និងការ វិនិយោគរវាងកម្ពុជា និងក្រូអាស៊ី។

តាមរយៈសេចក្តីប្រកាសខាងលើ ដោយទទួលស្គាល់អំពីការរួមចំណែក និងបទពិសោធន៍ នៅក្នុងកិច្ចខិតខំប្រឹងប្រែងបោសសម្អាតមីនសកលរបស់កម្ពុជា ក៏ដូចជាក្រូអាស៊ី ភាគីទាំងពីរបានឯកភាពគ្នាស្វែងរកឱកាសក្នុងការពង្រឹងកិច្ចសហ ប្រតិបត្តិការក្នុងការបោសសម្អាតមីន។ ក្រូអាស៊ីបានប្តេជ្ញាចិត្តជួយគាំទ្រដល់គោលដៅរបស់កម្ពុជាក្នុង ការសម្រេចឱ្យបាននូវប្រទេសមួយដែលគ្មានមិនត្រឹមឆ្នាំ២០៣៥៕

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ក្រុមហ៊ុនប៉ូឡូញ ចង់ពង្រីកការវិនិយោគក្នុងវិស័យបដិសណ្ឋារកិច្ច និងអចលនទ្រព្យនៅកម្ពុជា

ក្រុមហ៊ុន IM Capital Holding បានបង្ហាញពីផែនការពង្រីកការ […]

ក្រុមហ៊ុនចំនួន២ ស្នើវិនិយោគប្រព័ន្ធស្រោចស្រព២ម៉ឺនហិកតា និងបង្កើតសួនកម្សាន្តនៅខេត្តកំពង់ចាម

នាពេលឆាប់ៗខាងមុនេះ ខេត្តកំពង់ចាម នឹងមានសួនកម្សាន្តកុមារ […]

ក្រុមហ៊ុនចំនួន ១២ ចុះកិច្ចព្រមព្រៀងបោះទុនវិនិយោគនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសមួយនៅខេត្តកំពត

ក្រុមហ៊ុនចំនួន ១២ បានចុះកិច្ចព្រមព្រៀងចូលរួមបណ្តាក់ទុនវ […]

CDC និងក្រុមហ៊ុនជប៉ុន ប្តេជ្ញាបន្តរួមគ្នាលើកកម្ពស់ឧស្សាហកម្មដំឡើងយានយន្តនៅកម្ពុជា

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) និងក្រុមហ៊ុនជប៉ុន To […]

កម្ពុជា-នូវែលសេឡង់ ប្តេជ្ញាពង្រីកទំនាក់ទំនងលើវិស័យសក្តានុពលឱ្យកាន់តែខ្លាំងថែមទៀត

នៅក្នុងកិច្ចពិភាក្សាកម្រិតខ្ពស់ជាមួយនាយករដ្ឋមន្ត្រី សម្ […]

CDC ដាក់ឱ្យអនុវត្តជាផ្លូវការនូវវិក្កយបត្រសម្រាប់ការទូទាត់សេវាសាធារណៈ ដើម្បីបង្កើនទំនុកចិត្តវិនិយោគិន

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានប្រកាសដាក់ឱ្យប្រ […]