កម្ពុជាបន្តនាំចេញអង្ករ២ម៉ឺនតោន ក្នុងតម្លៃជាង១០លានដុល្លារបន្ថែមទៀត ទៅកាន់ទីផ្សារហ្វីលីពីន

អង្ករកម្ពុជាចំនួន២ម៉ឺនតោនបន្ថែមទៀត ក្នុងតម្លៃជាង ១០លានដុល្លារ ត្រូវបាននាំចេញពីកំពង់ផែពហុបំណងខេត្តកំពតទៅកាន់ទីផ្សារហ្វីលីពីន ហើយគ្រោងបង្កើនដល់ ៦ម៉ឺនតោនត្រឹមចុងឆ្នាំនេះ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រុមហ៊ុន ស៊ីកនេតឈ័រ រាយស៍(Signature Rice ) ផ្សាយចេញកាលថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៦។

សេចក្តីប្រកាសព័ត៌មានដដែល បានបញ្ជាក់ថា អង្ករខ្មែរចំនួន ២០,០០០តោន តម្លៃជាង១០លានដុល្លារកំពុងដឹកចេញតាមនាវាពីកំពង់ផែពហុបំណងខេត្តកំពត ឆ្ពោះទៅកាន់កំពង់ផែចំនួន៤ នៅប្រទេសហ្វីលីពីន ខណៈហ្វីលីពីនជាទីផ្សារដែលមានតម្រូវការអង្ករធំ។

ប្រភពដដែលបន្ថែមថា សម្រាប់អង្ករ ២០,០០០តោននេះ គ្រាន់តែជាមួយភាគបីនៃផែនការរបស់ក្រុមហ៊ុនសម្រាប់ត្រីមាសចុងក្រោយនេះប៉ុណ្ណោះ ខណៈក្រុមហ៊ុនស៊ីកនេតឈ័រ រាយស៍ ក៏ដាក់គោលដៅនាំចេញទៅហ្វីលីពីនឱ្យបាន ៦០.០០០តោន ត្រឹមចុងឆ្នាំ២០២៦ ដោយគ្រោងបញ្ជូន ៤០.០០០តោន ទៀតក្នុងខែវិច្ឆិកា និងធ្នូ ។ នៅឆ្នាំ២០២៧ ក្រុមហ៊ុនគ្រោងបង្កើនការនាំចេញទៅទីផ្សារនេះដល់ប្រមាណ ១០០.០០០តោន ។

សូមជម្រាបដែរថា ទិន្នន័យសហព័ន្ធស្រូវអង្ករកម្ពុជាបង្ហាញថា ការនាំចេញអង្ករកម្ពុជាទៅហ្វីលីពីនបានកើនពីត្រឹម ១.៦២០តោន ក្នុងខែមករា ដល់ ៣៥.៤៥០តោន ក្នុងខែកញ្ញា។ ក្នុងរយៈពេល៩ខែដំបូងឆ្នាំ២០២៦ ទីផ្សារនេះទិញអង្ករកម្ពុជាសរុប ១៥៧.៥៥២តោន ស្ទើរតែស្មើនឹងវៀតណាមដែលទិញ ១៥៩.៩៤៦តោន ក្នុងរយៈពេលដូចគ្នា៕ (អានបន្ថែម)

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ទំនិញរបស់កម្ពុជា បាននាំចេញទៅកាន់ទីផ្សារ ១៧៧ប្រទេស កើនជិត ៣៥ពាន់លានដុល្លារ

ការនាំចេញទំនិញរបស់កម្ពុជា ត្រូវបានពង្រីកនាំចេញទៅប្រទេសច […]

កម្ពុជា-ម៉ាឡេស៊ី ឯកភាពបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យព័ស្តុភារកម្ម និងថាមពលកកើតឡើងវិញ

លទ្ធផលពីគណៈកម្មការចម្រុះលើកទី៣ ផ្តោតសំខាន់កិច្ចសហប្រតិប […]

កម្ពុជា-វៀតណាម រំពឹងពាណិជ្ជកម្មទ្វេភាគី នឹងកើនឡើងជាង ១២ប៊ីលានដុល្លារ ក្នុងឆ្នាំ២០២៦

កិច្ចពិភាក្សាកម្រិតខ្ពស់នៅទីក្រុងហាណូយពង្រឹងការធ្វើសមាហ […]

ការដោះដូរពាណិជ្ជកម្មអន្តរជាតិរបស់កម្ពុជាហក់ឡើងដល់ជិត ២៤ប៊ីលានដុល្លារក្នុងរយៈពេល ៤ ខែដំបូងនៃឆ្នាំ ២០២៦

កំណើននាំចេញយ៉ាងខ្លាំងក្លា និងការថយចុះនៃឱនភាពពាណិជ្ជកម្ម […]

ត្រឹម ៣ខែ ឆ្នាំ២០២៦៖ មានកុងតឺន័រឆ្លងកាត់កំពង់ផែស្វយ័តភ្នំពេញជាង១៦ម៉ឺន TEUs កើនជិត ៣៤%

ក្នុងត្រីមាសទី១ ឆ្នាំនេះ ពោលគឺ៣ខែដើមឆ្នាំ២០២៦ មានបរិមាណ […]

កម្ពុជាមានផែនការពង្រីកការនាំចេញគ្រាប់ស្វាយចន្ទីសំបកឱ្យឈានដល់ ៤០០លានដុល្លារ

ឆាប់ៗនេះ កម្ពុជានឹងនាំចេញគ្រាប់ស្វាយចន្ទីសំបក (ប្រភេទ M […]