ក្រុមហ៊ុន Donaco International  ស្នើឥណទាន៥លានដុល្លារទ្រទ្រង់កាស៊ីណូនៅប៉ោយប៉ែត

ក្រុមហ៊ុន Donaco International Ltd ដែលគ្រប់គ្រងកាស៊ីណូ នៅទីក្រុងប៉ោយប៉ែត បានស្នើឥណទាន ៥លាន ដុល្លារ សម្រាប់ទ្រទ្រង់អាជីវកម្មកាស៊ីណូ DNA Star Vegas នៅក្រុងប៉ោយប៉ែត។ នេះបើ យោងតាមការ ចុះផ្សាយ របស់ GGRASIA នៅថ្ងៃទី៣ ខែឧសភា។​

សេចក្តីប្រកាសកាលពីថ្ងៃច័ន្ទ ធ្វើឡើងបន្ទាប់ពីក្រុមហ៊ុន បានការបិទ បណ្តោះអាសន្នរយៈពេលពីរឆ្នាំ ដោយសារការ រីករាតត្បាតជំងឺកូវីដ។

ឯកសារ​ដដែល ក្រុមហ៊ុន ​បានសម្រេចប្តូរឈ្មោះទៅ​ជា “DNA Star Vegas”។

​ការដាក់របាយការណ៍ កាលពីថ្ងៃច័ន្ទទៅកាន់ផ្សារមូលបត្រអូស្ត្រាលី ទាក់ទងនឹងការផ្តល់ប្រាក់កម្ចីនោះ ក្រុមហ៊ុន Donaco បានរំលឹកឡើងវិញថា កាស៊ីណូរបស់ខ្លួន “បានរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដោយសារជំងឺរាតត្បាត Covid-19 ហើយជាពិសេសការបិទព្រំដែនអន្តរជាតិដែលបានប៉ះពាល់យ៉ាងខ្លាំង ដល់កាស៊ីណូនៅ ប្រទេស វៀតណាម និងកម្ពុជា”។

ក្រុមហ៊ុន បានរំពឹងថា DNA Star Vegas នឹងអាចបើកដំណើរការឡើងវិញ ទោះបីមិនទាន់មានការបញ្ជាក់ណាមួយ ពីអាជ្ញាធររដ្ឋាភិបាលកម្ពុជា ថានឹងកើតឡើងនៅពេលណានោះទេ។ តាម​ការ​ប្រកាស​របស់​រដ្ឋាភិបាល​កម្ពុជា​ បញ្ជារ​ឱ្យ​បិទ​កាស៊ីណូ​ទាំង​អស់​ជា​បណ្ដោះ​អាសន្ន​ចាប់​ពី​ថ្ងៃ​ទី១ ខែ​មេសា ឆ្នាំ ២០២០។

ក្រុមហ៊ុន បាននិយាយថា ឥណទាននេះ នឹងធានាថាអាជីវកម្ម នៅតែស្ថិតក្នុងស្ថានភាពប្រកបដោយនិរន្តរភាព រហូតដល់លក្ខខណ្ឌកាន់តែប្រសើរឡើង។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

បច្ចុប្បន្នក្រុមហ៊ុនចុះបញ្ជីនៅផ្សារមូលបត្រកម្ពុជា កើនដល់ ២០ក្រុមហ៊ុន មានទុន ៣៣០លានដុល្លារ

គិតមកទល់ពេលបច្ចុប្បន្ននេះ ក្រុមហ៊ុនចុះបញ្ជីក្នុងផ្សារជួ […]

គិតត្រឹមត្រីមាសទី៣-២០២២ រដ្ឋប្រមូលបាន ១០លានដុល្លារ ពីការបោះផ្សាយមូលបត្ររដ្ឋ

រាជរដ្ឋាភិបាលកម្ពុជា បានប្រមូលទុនចំនួនប្រមាណ ១០.១៥ លានដ […]

១១ខែ ឆ្នាំ២០២២ កម្ពុជាបាននាំចូលដែកនិងដែកថែបសរុបជិត ៣៣០លានដុល្លារ កើន២២%

កម្ពុជា បាននាំចូលដែក និងដែកថែប មានទឹកប្រាក់សរុប​ ៣២៧ លា […]

សម្តេច៖ តម្លៃអគ្គិសនី និងប្រេង ត្រូវរក្សារនៅដដែរ មិនឱ្យតម្លើងថ្លៃតាមអំពើចិត្តឡើយ

  សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណា […]

ស្វែងយល់ពីសិទ្ធិជួលអចិន្ត្រៃយ៍ តើអ្នកផ្តល់សេវាជួល និងអ្នកជួលមានសិទ្ធិអ្វីខ្លះ?

អ្វីទៅជាសិទ្ធិជួលអចិន្ត្រៃយ៍? បើតាមមាត្រា ២៤៤ នៃក្រមរដ្ […]

ផ្សារទំនើប AEON៣ តម្លៃ ២៩០លានដុល្លារ គ្រោងបើកសាកល្បង ថ្ងៃទី១៥ ខែធ្នូ មុខនេះ

ផ្សារទំនើប អ៊ីអន ម៉ល មានជ័យ ដែលជាផ្សារទំនើបទី៣ របស់ក្រុ […]