ក្រុមហ៊ុន Pointer បានសិទ្ធិផ្តាច់មុខ លក់គម្រោងពាណិជ្ជកម្មខ្នាតយក្ស «Zion City» នៅវិថី ៦០ម៉.

នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣នេះ គម្រោងអចលនទ្រព្យបែបពាណិជ្ជកម្ម Zion បានចុះកិច្ចព្រមព្រៀងជាដៃគូផ្ដាច់មុខផ្នែកលក់ និងទីផ្សារជាមួយនឹងក្រុមហ៊ុន Pointer ដែលជាក្រុមហ៊ុនអចលនទ្រព្យឈានមុខមួយក្នុងប្រទេសកម្ពុជា ក្រោមវត្តមានរបស់ថ្នាក់ដឹកនាំរបស់ក្រុមហ៊ុនទាំងពីរប្រកបដោយសាមគ្គីភាព និងយោគយល់ខ្ពស់ ក្នុងន័យលើកកម្ពស់ឱ្យវិស័យអចលទ្រព្យក្នុងប្រទេសកម្ពុជា ពិសេសសម្រាប់តំបន់ភាគខាងត្បូងនៃរាជធានីភ្នំពេញ ឱ្យកាន់តែមានភាពសម្បូរបែប។

Zion ជាគម្រោងដ៏ធំមួយ ដែលប្រមូលផ្តុំដោយអចលនទ្រព្យបែបពាណិជ្ជកម្មដំបូងគេ និងឈានមុខគេក្នុងប្រទេសកម្ពុជា មានទីតាំងស្ថិតនៅលើផ្ទៃដីសរុប ៧ហិកតា តាមបណ្តោយមហាវិថីសម្ដេចតេជោ ៦០ម៉ែត្រ។ គម្រោងនេះ ផ្ដោតសំខាន់លើការពាំនាំនូវបរិបទអាជីវកម្មថ្មីសន្លាង អមដោយការរស់នៅ និងការកំសាន្តដ៏សម្បូរបែប។

គួរបញ្ជាក់ថា នៅដំណាក់កាលដំបូង Zion នឹងផ្ដោតសំខាន់លើការអភិវឌ្ឍវិថីពាណិជ្ជកម្មហ្សាយអនស៊ីធី ក្នុងនោះរួមមានអគារអាជីវកម្មហ្សាយអន ដែលនឹងបំពេញនូវតម្រូវការអាជីវកម្មប្រកបដោយសក្ដានុពលនៅតំបន់ភាគខាងត្បូងនៃរាជធានីភ្នំពេញនេះ

ជាមួយនឹងទីតាំងពោរពេញដោយសក្ដានុពលនេះ បានផ្តល់នូវភាពងាយស្រួល ដោយអាចធ្វើដំណើរទៅកាន់ទីតាំងសំខាន់ៗ ដូចជាអាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មី ផ្សារទំនើប Aeon Mall ទី3 និងជាតំបន់ដែលប្រមូលផ្តុំដោយក្រុមហ៊ុនធំៗ ដែលនេះជាកត្តាជំរុញឱ្យហ្សាយអនស៊ីធីក្លាយជាប៉ូលដ៏ធំមួយក្នុងការទាក់ទាញនូវបណ្ដាអាជីវកម្មជាច្រើនទៀតមករួមគ្នា ដើម្បីអាចក្លាយជាវិថីពាណិជ្ជកម្មដំបូងគេក្នុងទីក្រុងភ្នំពេញ ក៏ដូចជាប្រទេសកម្ពុជាទាំងមូល។

តាមរយៈកិច្ចសហការវាងហ្សាយអនស៊ីធី និងក្រុមហ៊ុន Pointer ថ្នាក់ដឹកនាំរបស់ក្រុមហ៊ុនទាំងពីរមានសុទិដ្ឋិនិយមជារួមថា គម្រោងហ្សាយអនស៊ីធី នឹងក្លាយជាផ្នែកមួយដ៏សំខាន់ក្នុងការអភិវឌ្ឍវិស័យអចលនទ្រ្យបែបពាណិជ្ជកម្មនៅកម្ពុជា ដែលនេះជាការរួមចំណែកក្នុងការទាក់ទាញបណ្ដា​វិនិយោគិនទាំងក្នុងស្រុក និងក្រៅស្រុកឱ្យមកស្វែងរកឱកាសវិនិយោគបន្ថែមទៀត ជាពិសេសបាននាំមកនូវវឌ្ឍនភាពថ្មីមួយក្នុងវិស័យអចលនទ្រព្យ និងពាណិជ្ជកម្មឱ្យឆ្ពោះទៅមុខបានយ៉ាងលឿនរហ័សថែមទៀតផង៕

 

 

 

 

- Video Advertisement -

ព័ត៌មានដែលទាក់ទង

មានអ្វីពិសេស! បានជាបុរី ប៉េង ហួត បើកលក់ Pre-Sale គម្រោងថ្មី ភ្លាម មានអតិថិជនកក់ច្រើនបែបនេះ?

នៅថ្ងៃទី ៦-៧-៨ ខែមីនា ឆ្នាំ២០២៦ នេះ បុរី ប៉េង ហួត បានធ្ […]

បុរី ប៉េង ហួត បើកការលក់ Pre-Sale គម្រោងថ្មីក្នុងតំបន់ច្បារអំពៅ

ព្រឹត្តិការណ៍លក់ជូនអតិថិជនមុនគេក្នុងរយៈពេលបីថ្ងៃនេះ គឺជ […]

ក្រុមហ៊ុន KNN ដាក់សម្ពោធផលិតផលជប៉ុន YOKODA ជាផ្លូវការក្នុងទីផ្សារកម្ពុជា

ថ្ងៃទី ២២ ខែ កុម្ភះ ឆ្នាំ​ ២០២៦ ក្រុមហ៊ុន ខេ អិន អិន ខេ […]

បុរី ប៉េង ហួត បើកការដ្ឋានសាងសង់គម្រោងថ្មីពីរដំណាលគ្នា ជាមួយទីតាំងដ៏អស្ចារ្យនៃរាជធានីភ្នំពេញ

ដើមឆ្នាំថ្មី បុរី ប៉េង ហួត បានបើកការដ្ឋានសាងសង់គម្រោងថ្ […]