ក្រុមហ៊ុនAEONប្រកាសទីតាំងផ្សារទំនើបទី៣របស់ខ្លួនជាផ្លូវការហើយ

ក្រុមហ៊ុនអភិវឌ្ឍផ្សារទំនើបដ៏ធំរបស់ជប៉ុនAEON MALL Co., Ltd បានសម្រេចប្រកាសទីតាំងផ្សារទំនើបទី៣របស់ខ្លួនជាផ្លូវការហើយ។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រុមហ៊ុនកាលពីដើមខែតុលាឆ្នាំ២០១៨កន្លងទៅនេះ ផ្សារទំនើបទី៣ឈ្មោះថា « AEON MALL Cambodia No. 3(ឈ្មោះមិនទាន់ជាផ្លូវការ) » គឺនឹងមានទីតាំងស្ថិតក្នុងតំបន់អភិវឌ្ឍន៍នៃទីក្រុងរណប ING CITY ចំងាយប្រមាណជា៨ គីឡូម៉ែត្រពីរាជធានីភ្នំពេញ។

ផ្សារទំនើបទី៣របស់ក្រុមហ៊ុនAEONគឺនឹងមានផ្ទៃក្រឡាសរុបរហូតដល់ទៅ ១៧៤០០០ ម៉ែត្រការ៉េដែលនេះគឺធំជាងផលបូកផ្ទៃក្រឡាផ្សារទំនើបAEON ទី១ (៦៨០០០ ម៉ែត្រការ៉េ) និងផ្សារទំនើបAEON ២ សែនសុខ (១០០០០០ ម៉ែត្រការ៉េ) ដែលទំហំសរុបមានត្រឹមតែ ១៦៨០០០ម៉ែត្រការ៉េ។

ទន្ទឹមនឹងនេះដែរ ផ្សារទំនើបទី៣របស់ AEON ដែលមានទីតាំងតាមបណ្តោយផ្លូវ៦០ម៉ែត្រឬមហាវិថីសម្តេចតេជោ ហ៊ុន សែនមួយនេះគឺនឹងដាក់ឲ្យដំណើរការក្នុងឆ្នាំ២០២៣ខាងមុខនេះ។

សេចក្តីប្រកាសព័ត៌មានដដែលបានបញ្ជាក់ថា ផ្សារទំនើបទី៣របស់ក្រុមហ៊ុន គឺជាគម្រោងធំជាងគេក្នុងទីក្រុងរណប ING CITYដែលនឹងនាំយកអ្វីថ្មីៗនិងចុងក្រោយបំផុតសម្រាប់បំពេញតម្រូវការប្រជាជនដែលរស់នៅក្នុងតំបន់ខាងត្បូងរាជធានីភ្នំពេញ។

ក្រុមហ៊ុនបានបន្ថែមទៀតថា ការសម្រេចជ្រើសរើសទីតាំងក្នុងតំបន់ ING CITY គឺដោយសារតំបន់នេះមានការអភិវឌ្ឍន៍យ៉ាងកុះករដូចជាការបង្កើតសាលារៀនអន្តរជាតិ លំនៅដ្ឋាន និងខុនដូជាដើមដែលទាំងអស់នេះនឹងទាក់ទាញចំនួនប្រជាពលរដ្ឋទៅរស់នៅតំបន់នេះកាន់តែច្រើននាពេលអនាគត។

យ៉ាងណាមិញ ក្រុមហ៊ុននៅមិនទាន់ធ្វើការសម្រេចចិត្តនៅឡើយទាក់ទងទៅនឹងផ្ទៃក្រឡាសម្រាប់ដាក់ជួល។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

សួនច្បារច្រាំងស្ទឹងព្រែកត្នោត ប៉ែកខាងត្បូងស្ទឹង នៅខេត្តកណ្តាល ចាប់ផ្តើមសាងសង់ជាផ្លូវការ

អាជ្ញាធរខេត្ត និងមន្ត្រីក្រសួង សហការគ្នាដើម្បីផ្លាស់ប្ត […]

ADB ជួយកម្ពុជាសង់សាលាជាតិរដ្ឋបាលមូលដ្ឋានលើផ្ទៃដី ៨ហិកតា ក្នុងខណ្ឌព្រែកព្នៅ

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានផ្តល់ហិរញ្ញប្បទានដល់ក្រសួ […]

ADB អនុម័តកម្មវិធីអភិវឌ្ឍន៍ ៧៣លានដុល្លារ ដើម្បីគាំទ្រកម្មវិធីអន្តរកម្មថាមពលនៅកម្ពុជា

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តកម្មវិធីអភិវឌ្ឍន៍តា […]

សម្តេច៖ ស្ពានភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញ-បាវិត អ្នកដំណើរមិនចាំបាច់បង់ប្រាក់ទេ

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ឱ្យដឹងថា អ្នកដំណើរឆ្លងកាត […]

អូស្ត្រាលីផ្តល់ជំនួយ ៦៥លានដុល្លារ ដល់កម្ពុជាអភិវឌ្ឍវិស័យសំខាន់ៗ៤

ស្ថានទូតអូស្រា្តលីប្រចាំប្រទេសកម្ពុជា បានផ្តល់ហិរញ្ញប្ប […]

ស្ពានអរិយក្សត្រអាចនឹងសង់ចុងឆ្នាំ២០២៣ ដោយត្រូវចាំបំពេញនីតិវិធីសំខាន់ៗមួយចំនួនសិន

គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ (ផ្សារចាស់-ជ្រោយ […]