ក្រោយជោគជ័យលើគម្រោង៣ ធំៗ Urban Hub Cambodia បន្តគ្រងទីផ្សារ ទោះក្នុងវិបត្តិកូវីដក្ដី

ក្រុមហ៊ុនអភិវឌ្ឍអចលនទ្រព្យហុងកុងធំជាងគេនៅកម្ពុជា និងជាអ្នកអភិវឌ្ឍន៍ដែលទទួលបានពានរង្វាន់ច្រើនជាងគេសរុបជាង ២០រង្វាន់ មកពីទូទាំងពិភពលោក Urban Hub Cambodia នៅតែបន្តដឹកនាំវិស័យអភិវឌ្ឍន៍លំនៅឋាននៅកម្ពុជា បើទោះបីជាវិបត្តិកូវីដកំពុងក្ដៅគគុកក្ដី។

ភាពជោគជ័យនេះ សឱ្យឃើញតាមរយៈអត្រាការលក់ ដោយមកទល់បច្ចុប្បន្ន គម្រោងទី៤ របស់ខ្លួន Urban Village Phase 2 បានលក់ដាច់អស់ជាង ១៣០០ យូនីត ក្នុងរយៈពេលតិចជាង ២ឆ្នាំ។

ក្រុមហ៊ុន Urban Hub Cambodia គឺជាអ្នកអភិវឌ្ឍដែលត្រូវអ្នកទិញទទួលស្គាល់ច្រើនបំផុតតាំងពីក្នុងស្រុក និងក្រៅស្រុក ជាមួយនឹងសមិទ្ធិផលជោគជ័យជាច្រើននៅកម្ពុជាដូចជាគម្រោង Urban Loft, Factory Phnom Penh និង Urban Village Phase 1 ជាដើម។

យោងតាមលោកស្រី Catherine Chasn និងលោកបណ្ឌិត Ben Li ដែលជាស្ថាបនិកក្រុមហ៊ុន បច្ចុប្បន្ន Urban Hub Cambodia កំពុងផ្តោតបញ្ចាប់ការសាងសង់គម្រោងចុងក្រោយរបស់ខ្លួនគឺ Urban Village Phase 2 ដែលជាខុនដូលក់ដាច់បំផុតនៅកម្ពុជា បន្ទាប់ពីបើកដំណើរការជាផ្លូវការនៅដើមឆ្នាំ ២០២០ ។

ទោះបីជាមានបញ្ហាប្រឈមពីវិបត្តិកូវីដ១៩ក្ដី Urban Village Phase 2 នៅតែមានតម្រូវការខ្ពស់ ដោយអ្នកអភិវឌ្ឍឈ្នះពានមួយនេះបានប្តេជ្ញាចិត្តថានឹងបន្តអភិវឌ្ឍ «ផ្ទះក្នុងក្តីស្រមៃ» ដល់អតិថិជន របស់ខ្លួនតាមកាលកំណត់។

«វិបត្តិកូវីដ ប៉ះពាល់គ្រប់គ្នាទូទាំងពិភពលោក។ ប៉ុន្តែ អ្វីដែលធ្វើឱ្យយើងខុសប្លែកពីគេ ហើយអាចរក្សាលំនឹងប្រតិបត្តិការបាន គឺភាពរហ័សក្នុងការសម្របខ្លួនទៅនឹងភាពធម្មតាតាមគន្លងថ្មីរបស់យើងលើគ្រប់ៗផ្នែកទាំងអស់» លោកស្រី Catherine Chen បានឱ្យដឹង។

«ភាគច្រើន គេតែងគិតថា វិបត្តិកូវីដបានធ្វើឱ្យការលក់ធ្លាក់ចុះ ប៉ុន្តែវាមិនពិតសម្រាប់គម្រោង Urban Village Phase 2 ទេ។ ជាក់ស្ដែង គម្រោងបានលក់អស់ជាង ៨០% ដោយ យូនីត Penthouse របស់យើង ក៏ត្រូវបានលក់អស់ ក្នុងពេលត្រឹម ២ សប្តាហ៍ ប៉ុណ្ណោះ បន្ទាប់ពីការប្រកាសលក់ជាផ្លូវការ» លោក Ben Li បានបន្ត។

ជាមួយនេះគ្នាដែរ លោកស្រី Catherine បានបញ្ជាក់ទៀតថា យើងគឺជាក្រុមហ៊ុនមួយក្នុងចំណោមក្រុមហ៊ុន ២ ទៅ ៣ ប៉ុណ្ណោះនៅកម្ពុជា ដែលប្រើសេវាក្រុមហ៊ុនពិគ្រោះយោបល់ភាគីទី ៣ ដើម្បីគ្រប់គ្រងគម្រោង រួមមានដូចជា Cole Atelier, Oliver Ho & Associates, Meinhardt, Buro Happold, និង CominKhmer ជាដើម។

លោកស្រី បន្តថា ៖ «យើងមិនមែនគ្រាន់តែមកសាងសង់អគារ រកប្រាក់ចំណេញ ហើយចាកចេញពីប្រទេសនោះទេ។ យើងមានគោលដៅរយៈពេលវែង ពោលគឺចង់ឱ្យគម្រោងរបស់យើងផ្តល់អត្ថប្រយោជន៍ដល់ប្រជាជនកម្ពុជា និងវិស័យនគរូបនីយកម្មដែលកំពុងកើនឡើងយ៉ាងឆាប់រហ័ស»។

គួរបញ្ជាក់ថា គម្រោង Urban Village Phase 2 នេះ ស្ថិតនៅក្នុងទីតាំងសក្ដានុពល ដែលមានច្រកចេញចូលសំខាន់២ គឺតាមបណ្តោយមហាវិថីសម្តេចហ៊ុនសែន និងផ្លូវជាតិលេខ ២។ គម្រោងនេះទៀតសោត ចាត់ទុកថា គម្រោងដ៏ពេញនិយមមួយសម្រាប់អ្នកទិញ និងជាខុនដូដែលលេចធ្លោជាងគេនៅទីក្រុងភ្នំពេញ។

សម្រាប់ព័ត៌មានបន្ថែមអំពី Urban Village
ទូរស័ព្ទ៖ +៨៥៥ ១៧ ៩៩៩ ៥៤១
អ៊ីមែល៖ live@villagephnompenh.com

 

- Video Advertisement -

ព័ត៌មានដែលទាក់ទង

វីឡាអភិជនថ្មី «ឃីង ម៉េនន័រ» របស់ ជីប ម៉ុង លែន បានបើកលក់ជាផ្លូវការហើយ

ភ្នំពេញ៖ ក្រុមហ៊ុន ជីប ម៉ុង លែន បានប្រកាសបើកលក់ជាផ្លូវក […]

ក្រុមហ៊ុនដែកលំដាប់ថ្នាក់លេខ១នៅកម្ពុជា បើកសម្ពោធផលិតផលថ្មី ៣ប្រភេទ

ក្រុមហ៊ុន អាយ អេស អាយ ស្ទៀល បានឈរជើងយ៉ាងរឹងមាំក្នុងចំណា […]

វីឡាអភិជនថ្មី «ឃីង ម៉េនន័រ» របស់​ជីប ម៉ុង លែន ប្រកាសបើកលក់ជាផ្លូវការថ្ងៃ ២៥វិច្ឆិកា​​ ខាងមុខនេះ

កាលពីថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ ២០២២ នៅ​សណ្ឋាគារ ហៃយ៉ាត់ […]

2023 ក្រុមហ៊ុនអចលនទ្រព្យដ៏ល្បី ERA នឹងពង្រីកវិលាលភាពខ្លួនឱ្យរិតតែខ្លាំងក្នុងទីផ្សារខុនដូនៅកម្ពុជា

ក្រុមហ៊ុន ERA Cambodia ដែល​ជាក្រុមហ៊ុនជំនាញដោយផ្តោតលើឯក […]

តោះ! មកទស្សនាទិដ្ឋភាពនៅផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គាម៉ល ជាមួយតារាវ័យក្មេងជាច្រើនរូប

ភ្នំពេញ៖ ផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គាម៉ល ដែលកំពុងបើកដ […]