ខណ្ឌឫស្សីកែវ ក្រុងតាខ្មៅ និងស្រុកបាទី ទាក់ទាញរោងចក្រថ្មី៣ តម្លៃជិត១៥លានដុល្លារ

ខណ្ឌឫស្សីកែវ ក្រុងតាខ្មៅ និងស្រុកបាទី កំពុងតែមានសក្ដានុពលខ្លាំង ដោយថ្មីៗនេះទើបតែទាក់ទាញគម្រោងវិនិយោគរោងចក្រថ្មី ៣ធំៗ ដែលអនុម័តដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) តម្លៃសរុបប្រមាណជិត ១៥លានដុល្លារអាមេរិក។

គម្រោងទី១ គឺជាការវិនិយោគ ២,៤ លានដុល្លាររបស់ក្រុមហ៊ុន J.A.K GARMENT CO., LTD បង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ នៅភូមិកំពង់ព្រីង សង្កាត់សិត្បូ ក្រុងតាខ្មៅ ខេត្តកណ្តាល។

ដោយឡែក គម្រោងទី២ គឺរោងចក្រកាត់ដេរសម្លៀកបំពាក់តម្លៃ ៤,៣លានដុល្លារ វិនិយោគដោយ PREMIER TECH GARMENT (CAMBODIA) CO., LTD ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិត្រពាំងឈូក ឃុំសូភី ស្រុកបាទី ខេត្តតាកែវ។

ចុងក្រោយ រដ្ឋាភិបាលក៏បានអនុញ្ញាតឱ្យក្រុមហ៊ុន CHANCO TEXTILES (CAMBODIA) CO., LTD បោះទុន ៨,២លានដុល្លារ បង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ភួយ ស្រោមពូក និងស្រោមខ្នើយ ដែលមានទីតាំងស្ថិតនៅភូមិចុងខ្សាច់ សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ផងដែរ។

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានឱ្យដឹងទៀតថា គម្រោងទាំង ៣ នេះនឹងជួយបង្កើតការងារបានចំនួនជាង ៣២០០ កន្លែង។

គួររម្លឹកដែរថា សម្រាប់ឆ្នាំ ២០២១ នេះ គិតត្រឹមដើមខែមិថុនានេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចអនុម័តគម្រោងធំៗ ជាច្រើនដែលមានទុនវិនិយោគសរុបមានប្រមាណជាង ២,២ ពាន់លានដុល្លារអាមេរិក៕

- Video Advertisement -

ព័ត៌មានដែលទាក់ទង

សួនច្បារច្រាំងស្ទឹងព្រែកត្នោត ប៉ែកខាងត្បូងស្ទឹង នៅខេត្តកណ្តាល ចាប់ផ្តើមសាងសង់ជាផ្លូវការ

អាជ្ញាធរខេត្ត និងមន្ត្រីក្រសួង សហការគ្នាដើម្បីផ្លាស់ប្ត […]

ADB ជួយកម្ពុជាសង់សាលាជាតិរដ្ឋបាលមូលដ្ឋានលើផ្ទៃដី ៨ហិកតា ក្នុងខណ្ឌព្រែកព្នៅ

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានផ្តល់ហិរញ្ញប្បទានដល់ក្រសួ […]

ADB អនុម័តកម្មវិធីអភិវឌ្ឍន៍ ៧៣លានដុល្លារ ដើម្បីគាំទ្រកម្មវិធីអន្តរកម្មថាមពលនៅកម្ពុជា

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តកម្មវិធីអភិវឌ្ឍន៍តា […]

សម្តេច៖ ស្ពានភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញ-បាវិត អ្នកដំណើរមិនចាំបាច់បង់ប្រាក់ទេ

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ឱ្យដឹងថា អ្នកដំណើរឆ្លងកាត […]

អូស្ត្រាលីផ្តល់ជំនួយ ៦៥លានដុល្លារ ដល់កម្ពុជាអភិវឌ្ឍវិស័យសំខាន់ៗ៤

ស្ថានទូតអូស្រា្តលីប្រចាំប្រទេសកម្ពុជា បានផ្តល់ហិរញ្ញប្ប […]

ស្ពានអរិយក្សត្រអាចនឹងសង់ចុងឆ្នាំ២០២៣ ដោយត្រូវចាំបំពេញនីតិវិធីសំខាន់ៗមួយចំនួនសិន

គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ (ផ្សារចាស់-ជ្រោយ […]