ខេត្តកោះកុង សង់ស្តូបអនុស្សាវរីយ៍នយោបាយឈ្នះ-ឈ្នះលើទំហំដី ៨, ៨ហិកតា

ខេត្ត​កោះកុង​បើ​កការដ្ឋាន​សាង​សង់​ស្តូបអនុស្សាវរីយ៍នយោបាយឈ្នះ-ឈ្នះ​ទំហំប្រមាណ ៨, ៨ ហិកត ដើម្បី​រំលឹកគុណដល់វីរបុរសជំនាន់មុន ដែលបានលះបង់អាយុជីវិតក្នុងសម័យសង្រ្គាម។

យោង​តាមគេហទំព័រ​ផ្លូវ​កា​របស់​​រដ្ឋបាលខេត្តកោះកុង កាលពីថ្ងៃ​ទី​៣០ ឧសភា​ ២០២០​កន្លងទៅ ស្តូបអនុស្សាវរីយ៍នយោបាយឈ្នះ-ឈ្នះនេះ មានទីតាំងស្ថិតនៅទល់មុខអាស្រមលោកយាយម៉ៅ ភូមិបឹងឃុនឆាង សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ តាមបណ្តោយផ្លូវជាតិលេខ៤៨។

សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បាន​មាន​ប្រសាសន៍ថា​ ស្តូបអនុស្សាវរីយ៍នយោបាយឈ្នះ-ឈ្នះ សាងសង់ឡើងតាមគំរូប្លង់គោល មានឃឿន ៤ ជ្រុង សរុប ៦៦ ម៉ែត្រ កម្ពស់ ៤៣ ម៉ែត្រ ហើយទីធ្លា បរិវេណស្តូបអនុស្សាយ៍នយោបាយឈ្នះ ឈ្នះ មានទំហំធំទូលាយ ក្នុងការចតរថយន្ត និងការទេសចរណ៍កម្សាន្តរបស់ពលរដ្ឋ។

សម្តេចបាន​បន្ថែម​ថា៖ «ប្រទេសមានសន្តិភាព មានសេរីភាព ដូច្នេះយើងទាំងអស់គ្នាមិនអាចបំភ្លេចបានទេការតស៊ូដែលលះបង់អាយុជីវិត ដើម្បីទឹកដីនោះទេ។ ដូច្នេះហើយទើបរាជរដ្ឋាភិបាល បានសាងសង់ស្តូបអនុស្សាវរីយ៍នយោបាយឈ្នះ-ឈ្នះនេះឡើង ដើម្បីរំលឹកគុណ ហើយស្តូបអនុស្សាវរីយ៍នយោបាយឈ្នះ-ឈ្នះនេះ ក៏ជាកត្តាមួយដ៏សំខាន់ក្នុងវិស័យទេសចរណ៍ ក្នុងការទាក់ទាញភ្ញៀវជាតិ និងអន្តរជាតិចូលមកកម្សាន្តផងដែរ»។

សម្តេចពិជ័យសេនា ទៀ បាញ់ កាលពីថ្ងៃទី១៨ ខែឧសភាថ្មីៗនេះ បានឱ្យដឹងថា ស្តូបវិមាននយោបាយឈ្នះ-ឈ្នះនេះ សាងសង់ឡើង ក្រោមការឧបត្ថម្ភពីសប្បុរសជននានា៕

- Video Advertisement -

ព័ត៌មានដែលទាក់ទង

សួនច្បារច្រាំងស្ទឹងព្រែកត្នោត ប៉ែកខាងត្បូងស្ទឹង នៅខេត្តកណ្តាល ចាប់ផ្តើមសាងសង់ជាផ្លូវការ

អាជ្ញាធរខេត្ត និងមន្ត្រីក្រសួង សហការគ្នាដើម្បីផ្លាស់ប្ត […]

ADB ជួយកម្ពុជាសង់សាលាជាតិរដ្ឋបាលមូលដ្ឋានលើផ្ទៃដី ៨ហិកតា ក្នុងខណ្ឌព្រែកព្នៅ

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានផ្តល់ហិរញ្ញប្បទានដល់ក្រសួ […]

ADB អនុម័តកម្មវិធីអភិវឌ្ឍន៍ ៧៣លានដុល្លារ ដើម្បីគាំទ្រកម្មវិធីអន្តរកម្មថាមពលនៅកម្ពុជា

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តកម្មវិធីអភិវឌ្ឍន៍តា […]

សម្តេច៖ ស្ពានភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញ-បាវិត អ្នកដំណើរមិនចាំបាច់បង់ប្រាក់ទេ

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ឱ្យដឹងថា អ្នកដំណើរឆ្លងកាត […]

អូស្ត្រាលីផ្តល់ជំនួយ ៦៥លានដុល្លារ ដល់កម្ពុជាអភិវឌ្ឍវិស័យសំខាន់ៗ៤

ស្ថានទូតអូស្រា្តលីប្រចាំប្រទេសកម្ពុជា បានផ្តល់ហិរញ្ញប្ប […]

ស្ពានអរិយក្សត្រអាចនឹងសង់ចុងឆ្នាំ២០២៣ ដោយត្រូវចាំបំពេញនីតិវិធីសំខាន់ៗមួយចំនួនសិន

គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ (ផ្សារចាស់-ជ្រោយ […]