ខេត្តកំពង់ស្ពឺ ទទួលបានគម្រោងវិនិយោគបង្កើតរោងចក្រថ្មីចំនួន២ មានទុនជាង $១១លាន

ថ្មីៗនេះ អាជ្ញាធរខេត្តកំពង់ស្ពឺប្រកាសថា នឹងមានគម្រោងវិនិយោគបង្កើតរោងចក្រផលិតសម្ភារៈក្មេងលេង និងរោងចក្រកែច្នៃផ្លែឈើ មានទុនវិនិយោគសរុបចំនួនជាង ១១លានដុល្លារ ដែលទើបទទួលបានសេចក្តីសម្រេចការចុះបញ្ជីជាគម្រោងវិនិយោគមានលក្ខណៈគ្រប់គ្រាន់នៅក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) កាលពីថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៥។

តាមរយៈ CDC បានឱ្យដឹងថា ខេត្តកំពង់ស្ពឺ ទទួលបានគម្រោងវិនិយោគចំនួន២ ទី១_គម្រោងបង្កើតរោងចក្រផលិតសម្ភារៈក្មេងលេង ក្រោមទុនវិនិយោគប្រមាណ ៦លានដុល្លារ និងអាចបង្កើតការងារបានចំនួន ២៨៣កន្លែង, និងគម្រោងទី២ គឺគម្រោងវិនិយោគបង្កើតរោងចក្រកែច្នៃផ្លែឈើ ក្រោមទុនវិនិយោគប្រមាណ ៥,៣លានដុល្លារ និងអាចបង្កើតការងារបានចំនួន ៥៦៧កន្លែងផងដែរ។

គួរបញ្ជាក់ថា គម្រោងវិនិយោគបង្កើតរោងចក្រផលិតសម្ភារៈក្មេងលេងនេះ ត្រូវបានវិនិយោគដោយក្រុមហ៊ុន ARTSIGHT (CAMBODIA) ENTERPRISES CO., LTD.មានទីតាំងស្ថិតនៅភូមិព្រៃសាលា ឃុំរលាំងគ្រើល ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។ ចំណែកឯ គម្រោងវិនិយោគបង្កើត រោងចក្រកែច្នៃផ្លែឈើ ត្រូវបានវិនិយោគដោយក្រុមហ៊ុន BOEUNG KET PLANTING & INDUSTRIAL CO., LTD មានទីតាំងស្ថិតនៅភូមិទី១ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។

គួររំលឹកថា ក្នុងរយៈពេល៨ខែ នៃឆ្នាំ២០២៥ គឺ CDC សម្រេចចុះបញ្ជីគម្រោងវិនិយោគបានចំនួន ៤៩១គម្រោង ក្នុងទំហំទុនវិនិយោគសរុប​ប្រមាណ ៧,២ ប៊ី(ពាន់)​លានដុល្លារ ខណៈចំនួនគម្រោងវិនិយោគបាន​កើនឡើងចំនួន ២០៤គម្រោង ស្មើនឹងប្រមាណ ៧១% និងទុនវិនិយោគបាន​កើនឡើងប្រមាណ ២,៥ ពាន់​លានដុល្លារ ស្មើនឹង​ប្រមាណ ៥០% បើប្រៀបធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៤៕

ការកើនឡើងនៃចំនួនគម្រោងវិនិយោគទាំងនេះ កំពុងបង្ហាញពីភាពទាក់ទាញដែលកំពុងកើនឡើងរបស់ខេត្តកំពង់ស្ពឺសម្រាប់អ្នកវិនិយោគដែលនឹងមកជួយជំរុញកំណើនសេដ្ឋកិច្ច និងបង្កើតការងារសម្រាប់ប្រជាពលរដ្ឋនៅក្នុងតំបន់។ យ៉ាងណាក៏ដោយ នៅពេលរោងចក្រទាំងនេះចាប់ផ្តើមដំណើរការ ត្រូវបានគេរំពឹងថានឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញឧស្សាហកម្មក្នុងស្រុក និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ឆ្នាំ២០២៥៖ វិស័យទេសចរណ៍កម្ពុជា ទទួលបានទុនវិនិយោគរហូតដល់ជាង ៧១០លានដុល្លារ

នៅក្នុងឆ្នាំ២០២៥ កន្លងទៅនេះ កម្ពុជាទទួលបានគម្រោងវិនិយោគ […]

សមាជិកសភាបារាំងប្តេជ្ញាពង្រីកប្រតិបត្តិការវិនិយោគនៅកម្ពុជាលើវិស័យសក្តានុពលចំនួន៧

កិច្ចប្រជុំកម្រិតខ្ពស់រវាងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា […]

វិនិយោគិនកូរ៉េចង់វិនិយោគបង្កើតរោងចក្រផលិតថ្នាំដុសធ្មេញ និងច្រាសដុសធ្មេញនៅកម្ពុជា

ក្រុមអ្នកវិនិយោគិនមកពីសភាពាណិជ្ជកម្ម និងឧស្សាហកម្មក្រុង […]

រដ្ឋពិនិត្យលទ្ធភាពអនុគ្រោះដល់គម្រោង ចំនួន ៣៥ ក្រោមទុនវិនិយោគជាង ១៥៦ លានដុល្លារ

ក្រុមការងារលើកកម្ពស់ការវិនិយោគខេត្តព្រះសីហនុ ពិនិត្យសំណ […]

ក្រុមហ៊ុននិងរោងចក្រចំនួន៥នៅខេត្តកំពង់ធំ នាំយកឱកាសការងារជាង ៣ពាន់កន្លែងជូនអតីតពលករ

ទីភ្នាក់ងារជាតិមុខរបរ និងការងារ សហការជាមួយថ្នាក់ដឹកនាំឧ […]

ទូតចិន៖ ការវិនិយោគរបស់ចិនបានបង្កើតការងារជូនពលរដ្ឋកម្ពុជារហូតជាង ១លានកន្លែង

ការវិនិយោគរបស់ចិនបានបង្កើតការងារជូនពលរដ្ឋកម្ពុជា បានរហូ […]