ក្រុមហ៊ុននិងរោងចក្រចំនួន៥នៅខេត្តកំពង់ធំ នាំយកឱកាសការងារជាង ៣ពាន់កន្លែងជូនអតីតពលករ

ទីភ្នាក់ងារជាតិមុខរបរ និងការងារ សហការជាមួយថ្នាក់ដឹកនាំឧស្សាហកម្មខេត្ត ដើម្បីផ្តល់ដំណោះស្រាយការងារភ្លាមៗសម្រាប់អតីតពលករចំណាកស្រុក និងអ្នកស្វែងរកការងារ

ក្រុមហ៊ុន និងរោងចក្រចំនួន៥នៅខេត្តកំពង់ធំ នាំយកឱកាសការងារជាង ៣ពាន់កន្លែងជូនអតីតពលករនិងអ្នកស្វែងរកការងារប្រមាណ ៧០០នាក់ក្នុងខេត្តកំពង់ធំ។ នេះបើយោងតាមទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ តាមរយៈវេទិកាការងារចេញផ្សាយកាលពី ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៦។

តាមរយៈវេទិកាការងារនេះ ក្រុមហ៊ុន និងរោងចក្រចំនួន៥ បានផ្តល់ការងារភ្លាមៗដល់ពលរដ្ឋមូលដ្ឋានរួមមាន៖ ក្រុមហ៊ុន ថាកូ អាហ្គ្រី ត្រូវការកម្លាំងពលកម្មចំនួន ២ ០០០នាក់ រោងចក្រយូលីអ៊ីនធើណេស៊ិនណល (ខេមបូឌា) ហ្គាមេន ខូអិលធីឌីចំនួន ៥០០នាក់ រោងចក្រ វេនធូរ៉ា លេឌើវែរ អឹមអេហ្វវ៉ាយ (ស៊ីឌី) ឯ.ក ចំនួន ៣០០នាក់ ក្រុមហ៊ុន ស៊ី.អ.ស៊ី.ខេ ២ អភិវឌ្ឍន៍កៅស៊ូចំនួន ២៥០នាក់ ក្រុមហ៊ុន បៀន ហៀក អ៊ិនវេសមិន ខូអិលធីឌី ៤៥នាក់។

ថ្លែងក្នុងឱកាសនោះ លោក យឹម ស៊ីណន រដ្ឋលេខាធិការក្រសួងការងារ បានបញ្ជាក់ថា ការងារក្នុងស្រុក មិនត្រឹមតែរក្សាបានទាំងសុភមង្គលគ្រួសារប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្តល់អត្ថប្រយោជន៍ជាច្រើនទាំងពេលបច្ចុប្បន្ន និងអនាគត តាមរយៈបណ្ណ ប.ស.ស. ដែលមានសមាជិកជាង ៣,៥លាននាក់។

តាមរយៈវេទិការខាងលើ ក្រសួងការងារបានជំរុញឱ្យអតីតពលករ ឱ្យចាប់យកការបណ្ដុះបណ្ដាលជំនាញបច្ចេកទេស តាមរយៈកម្មវិធីបណ្តុះបណ្តាលជំនាញ ១,៥ លាននាក់ (TVET 1.5M) ដែលជាគោលនយោបាយចម្បងរបស់រដ្ឋាភិបាលក្នុងគោលបំណងផ្តល់ជំនាញវិជ្ជាជីវៈមួយយ៉ាងតិចដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ៕

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ក្រុមហ៊ុនជប៉ុនធំមួយមានផែនការវិនិយោគប្រមាណ ៧០០លានដុល្លារបន្ថែមទៀត នៅខេត្តពោធិ៍សាត់

ក្រុមហ៊ុន MinebeaMitsumi Inc. ដែលជាក្រុមហ៊ុនឈានមុខគេមួយ […]

បច្ចុប្បន្ន តំបន់សេដ្ឋកិច្ចពិសេសនៅកម្ពុជាកើនដល់៦៥ តំបន់ និងត្រូវការកម្លាំងពលកម្មជាង ៣៥ពាន់នាក់

បច្ចុប្បន្ននេះ តំបន់សេដ្ឋកិច្ចពិសេសមានការរីកចម្រើនគួរឱ្ […]

រោងចក្រផ្គុំដំឡើងរថយន្ត តម្លៃ ២៨លានដុល្លារ បើកការដ្ឋានសាងសង់នៅស្រុកខ្សាច់កណ្តាល

ក្រុមហ៊ុន KNN Automotive ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស […]

អ្នកធុរកិច្ចសហរដ្ឋអាម៉េរិក-អាស៊ាន ប្ដេជ្ញា​ពង្រីក និង​ស្វែងរកនូវឱកាសវិនិយោគថ្មីៗនៅកម្ពុជា

គណៈប្រតិភូក្រុមប្រឹក្សាធុរកិច្ចសហរដ្ឋអាម៉េរិក-អាស៊ាន (U […]

កម្ពុជា-បាំរាំង កំពុងជំរុញគម្រោងមន្ទីរពេទ្យ និងគម្រោងបំលែងសំណល់ទៅជាថាមពល

កម្ពុជា-ជប៉ុន បានបើកពិភាក្សា ដើម្បីជំរុញគម្រោងអាទិភាពចំ […]

ក្រុមហ៊ុនចិន ចាប់អារម្មណ៍វិនិយោគរោងចក្រផលិតស៊ីម៉ងត៍ និងថាមពលកកើតឡើងវិញនៅកម្ពុជា

ក្រុមហ៊ុនយក្សមួយរបស់ចិន China Energy International បានប […]