កម្ពុជា-បាំរាំង កំពុងជំរុញគម្រោងមន្ទីរពេទ្យ និងគម្រោងបំលែងសំណល់ទៅជាថាមពល

កម្ពុជា-ជប៉ុន បានបើកពិភាក្សា ដើម្បីជំរុញគម្រោងអាទិភាពចំនួន៣ ដើម្បីបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាឱ្យកាន់តែខ្លាំងថែមទៀត។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានស្តីពីជំនួបពិភាក្សាការងាររវាងឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាមួយឯកឧត្តម Nicolas Forissier រដ្ឋមន្ត្រីប្រតិភូអមរដ្ឋមន្ត្រីនៃក្រសួងអឺរ៉ុប និងការបរទេសនៃ សាធារណរដ្ឋបារាំង ផ្សាយចេញកាលថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៦។

នាឱកាសនោះ ភាគីទាំងពីរ បានផ្លាស់ប្តូរទស្សនៈលើការជំរុញគម្រោងអាទិភាពមួយចំនួន រួមមាន៖ ១.គម្រោងមន្ទីរពេទ្យសាកលវិទ្យាល័យកម្ពុជា-បារាំង ២. គម្រោងបំលែងសំណល់ទៅជាថាមពល និង ៣.គម្រោងស្តុកថាមពលវារីអគ្គិសនី។

ភាគីទាំងពីរ ក៏បានឯកភាពបន្តសម្របសម្រួលយ៉ាងជិតស្និទ្ធរវាងស្ថាប័នពាក់ព័ន្ធ ដើម្បីជំរុញការរៀបចំគម្រោងទាំងនេះឱ្យមានវឌ្ឍនភាព ស្របតាមច្បាប់ បទប្បញ្ញត្តិជាធរមាន និងគោលនយោបាយអាទិភាពរបស់រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាកិច្ចសហការស្វែងរកយន្តការហិរញ្ញប្បទានសមស្រប ដើម្បីឲ្យគម្រោងទាំងនេះអាច អនុវត្តបានដោយជោគជ័យ និងប្រកបដោយនិរន្តរភាព ។

ភាគីទាំងពីរ ក៏បានពិភាក្សាផងដែរអំពីការពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងប្រទេសទាំងពីរបន្ថែមទៀត តាមរយៈការលើកកម្ពស់ការវិនិយោគ ការផ្សាភ្ជាប់ធុរកិច្ច ការចូលរួមរបស់វិស័យឯកជន និងការគាំទ្រដល់ផលិតផលកម្ពុជាដើម្បីពង្រីកទីផ្សារអន្តរជាតិជាដើម ។

ជាមួយគ្នានេះ ភាគីបារាំងក៏បានបញ្ជាក់ពីការប្តេជ្ញាចិត្តបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ជាពិសេសលើវិស័យពាណិជ្ជកម្ម វិនិយោគ ហេដ្ឋារចនាសម្ព័ន្ធ ថាមពល សុខាភិបាល និងការអភិវឌ្ឍប្រកបដោយចីរភាព ដើម្បីជំរុញកំណើនសេដ្ឋកិច្ចប្រទេសទាំងពីរ។

ក្នុងពេលជាមួយគ្នានេះ គណៈប្រតិភូបារាំងបានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់ខ្លួនក្នុងការគាំទ្រ និងពង្រីកកិច្ចសហប្រតិបត្តិការជាយុទ្ធសាស្ត្រជាមួយកម្ពុជា។ ប្រទេសបារាំងមានគោលបំណងរក្សាភាពជាដៃគូសំខាន់ក្នុងវិស័យសំខាន់ៗមួយចំនួន ជាពិសេសក្នុងវិស័យពាណិជ្ជកម្ម វិនិយោគ ហេដ្ឋារចនាសម្ព័ន្ធថាមពល សុខាភិបាល និងការអភិវឌ្ឍប្រកបដោយចីរភាព ដែលនៅទីបំផុតនឹងជំរុញកំណើនសេដ្ឋកិច្ចរយៈពេលវែងសម្រាប់ប្រទេសទាំងពីរ។ (អានបន្ថែម)

- Video Advertisement -

ព័ត៌មានដែលទាក់ទង

CDC-ក្រសួងពាណិជ្ជកម្មចិន នឹងរួមគ្នាពង្រីកកិច្ចសហប្រតិបត្តិការវិនិយោគទ្វេទិសឱ្យកាន់តែមានប្រសិទ្ធភាព

គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ព […]

កម្ពុជា-សាធារណរដ្ឋក្រូអាស៊ី ប្តេជ្ញាជំរុញកិច្ចប្រតិបត្តិការលើវិស័យសក្តានុពលសំខាន់ៗចំនួន ៨

កម្ពុជា-សាធារណរដ្ឋក្រូអាស៊ី បានប្តេជ្ញាគាំទ្រដល់គោលដៅកម […]

ក្រុមហ៊ុនប៉ូឡូញ ចង់ពង្រីកការវិនិយោគក្នុងវិស័យបដិសណ្ឋារកិច្ច និងអចលនទ្រព្យនៅកម្ពុជា

ក្រុមហ៊ុន IM Capital Holding បានបង្ហាញពីផែនការពង្រីកការ […]

ក្រុមហ៊ុនចំនួន២ ស្នើវិនិយោគប្រព័ន្ធស្រោចស្រព២ម៉ឺនហិកតា និងបង្កើតសួនកម្សាន្តនៅខេត្តកំពង់ចាម

នាពេលឆាប់ៗខាងមុនេះ ខេត្តកំពង់ចាម នឹងមានសួនកម្សាន្តកុមារ […]

ក្រុមហ៊ុនចំនួន ១២ ចុះកិច្ចព្រមព្រៀងបោះទុនវិនិយោគនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសមួយនៅខេត្តកំពត

ក្រុមហ៊ុនចំនួន ១២ បានចុះកិច្ចព្រមព្រៀងចូលរួមបណ្តាក់ទុនវ […]

CDC និងក្រុមហ៊ុនជប៉ុន ប្តេជ្ញាបន្តរួមគ្នាលើកកម្ពស់ឧស្សាហកម្មដំឡើងយានយន្តនៅកម្ពុជា

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) និងក្រុមហ៊ុនជប៉ុន To […]