ក្រុមហ៊ុនជប៉ុនធំមួយមានផែនការវិនិយោគប្រមាណ ៧០០លានដុល្លារបន្ថែមទៀត នៅខេត្តពោធិ៍សាត់

ក្រុមហ៊ុន MinebeaMitsumi Inc. ដែលជាក្រុមហ៊ុនឈានមុខគេមួយមកពីប្រទេសជប៉ុន មានផែនការពង្រីកការវិនិយោគបន្ថែមទៀតនៅកម្ពុជា ខណៈក្រុមហ៊ុននេះ បានបង្ហើបផែនការវិនិយោគប្រមាណ ៧០០ លានដុល្លារ បន្ថែមទៀតនៅខេត្តពោធិ៍សាត់ផងដែរ។

ថ្លែងក្នុងជំនួបជាមួយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា កាលថ្ងៃទី២៨ កក្កដា ឆ្នាំ២០២៦ លោក Yoshihisa Kainuma អគ្គនាយកប្រតិបត្តិក្រុមហ៊ុន MinebeaMitsumi Inc. បានលើកឡើងពីគម្រោងសម្ពោធរោងចក្រថ្មីនៅកម្ពុជា ព្រមទាំងផែនការក្នុងការពង្រីកការវិនិយោគបន្ថែមទៀត របស់ក្រុមហ៊ុននៅកម្ពុជា។ លោកបញ្ជាក់ថា ភាពជោគជ័យ និងការរីកចម្រើនរបស់ក្រុមហ៊ុន ជាកត្តាទាក់ទាញវិនិយោគិនជប៉ុនផ្សេងទៀតឱ្យមកបណ្តាក់ទុននៅកម្ពុជា ហើយក្រុមហ៊ុននៅតែមានជំនឿទុកចិត្តលើបរិយាកាស និងស្ថិរភាពនៃការវិនិយោគនៅកម្ពុជា។​

ជាការឆ្លើយតប សម្តេចធិបតី បានលើកទឹកចិត្តឱ្យក្រុមហ៊ុន ពិនិត្យលទ្ធភាពវិនិយោគបន្ថែមលើខ្សែច្រវាក់ផ្គត់ផ្គង់នៅក្នុងស្រុក ស្វែងរកដៃគូសក្តានុពលក្នុងស្រុក និងបន្តកិច្ចសហការជិតស្និទ្ធជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ ដើម្បីពង្រឹងប្រសិទ្ធភាពនៃការវិនិយោគ ក៏ដូចជាចាប់យកឱកាសថ្មីៗក្នុងការរីកចម្រើនទៅមុខជាមួយកម្ពុជាផងដែរ។

ពាក់ព័ន្ធនឹងផែនការវិនិយោគនៅកម្ពុជានេះដែរ ឯកឧត្តម កែវ រតនៈ រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល បានបញ្ជាក់នៅថ្ងៃទី ២៩ ខែកក្កដា ឆ្នាំ២០២៦ ថា ក្រុមហ៊ុនយក្សជប៉ុន MinebeaMitsumi បានវិនិយោគសរុប ១៩០០លានដុល្លារ រយៈពេល១៥ឆ្នាំនៅកម្ពុជា។  ចាប់ផ្ដើមដោយសម្តេចតេជោ ហ៊ុន សែន និងបន្តពូនជ្រុំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត ក្រុមហ៊ុននេះ ក៏មានផែនការវិនិយោគ ៦០០-៧០០ លានដុល្លារបន្ថែមទៀតសម្រាប់រយៈពេល១០ឆ្នាំ ជាបន្តនៃគម្រោងជំហានទី២របស់ខ្លួននៅខេត្តពោធិ៍សាត់។ ក្រុមហ៊ុនបញ្ជាក់ថា ថាមពលបៃតងជាគន្លឹះសំខាន់មួយនៃការជ្រើសរើសព្រះកម្ពុជាជាគម្រោងរបស់ក្រុមហ៊ុន៕ (អានបន្ថែម)

- Video Advertisement -

ព័ត៌មានដែលទាក់ទង

CDC ដាក់ឱ្យអនុវត្តជាផ្លូវការនូវវិក្កយបត្រសម្រាប់ការទូទាត់សេវាសាធារណៈ ដើម្បីបង្កើនទំនុកចិត្តវិនិយោគិន

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានប្រកាសដាក់ឱ្យប្រ […]

តំបន់សេដ្ឋកិច្ចពិសេសមួយនៅស្វាយរៀង មានរោងចក្រចំនួន ៣៥ ក្នុងតម្លៃទុន ១,៥ពាន់លានដុល្លារ

បច្ចុប្បន្ន តំបន់សេដ្ឋកិច្ចពិសេស ឈីលូ ជាន ពុចាយ មានរោងច […]

ក្រុមហ៊ុនអាម៉េរិកចំនួន ៧ ចង់វិនិយោគលើគម្រោងគាំទ្រដល់ប្រតិបត្តិការគម្រោងព្រែកជីកហ្វូណនតេជោ

ក្រោមការសម្របសម្រួលពីស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា […]

ជប៉ុនចង់ពង្រីកកិច្ចសហប្រតិបត្តិការវិនិយោគរបស់ខ្លួននៅកម្ពុជា លើរឿងសំខាន់ចំនួន២

នៅក្នុងកិច្ចពិភាក្សា សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោក Tak […]

សភាពាណិជ្ជកម្មអាមេរិក ចង់វិនិយោគនៅកម្ពុជា លើវិវិស័យព័ស្តុភារកម្ម កសិកម្ម និងគ្រឿងសង្ហារិម

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ជួបពិភាក […]

ចិនប្តេជ្ញាជំរុញលើកទឹកចិត្តឱ្យក្រុមហ៊ុន សហគ្រាស និងអ្នកធុរកិច្ចចិន ឱ្យទៅបោះទុនវិនិយោគនៅកម្ពុជា

ចិនបានប្តេជ្ញាថា នឹងជំរុញលើកទឹកចិត្តឱ្យក្រុមហ៊ុន សហគ្រា […]