ខេត្តកំពតនឹងមានឆ្នេរកំសាន្ដថ្មី ប្រវែងជាង ២ ពាន់់ម៉ែត្រ នៅស្រុកទឹកឈូ

អភិបាលខេត្តកំពត ឯកឧត្តម ម៉ៅ ធនិន បានបង្ហាញគម្រោងស្ថាបនាឆ្នេរថ្មីមួយ ប្រវែងជាង ២ ពាន់ម៉ែត្រ នៅព្រែកកំពង់បាយ ក្នុងស្រុកទឹកឈូ ខេត្តកំពត។

ឯកឧត្តម បានឱ្យដឹងកាលពីថ្ងៃទី ១៨ ខែតុលា ឆ្នាំ២០២២ ថា រដ្ឋបាលខេត្តកំពត បាន និងកំពុងសិក្សគម្រោង ដែលជាសមិត្ថផលថ្មីមួយនៃខេត្តកំពត។

បើយោងតាមប្លង់ដែលបង្ហាញដោយអភិបាលខេត្តកំពត គម្រោងនេះ នឹងរួមមានផ្លូវដើរ ផ្លូវជិះកង់ សួនច្បារ កន្លែងទទួលទានអាហារ កន្លែងទៅពិចនិច កន្លែងហាត់ប្រាណ កន្លែងក្មេងលេងកំសាន្ត បន្ទប់ទឹក ចំណាតយានយន្ត និងទីតាំងសម្រាប់ប្រារព្ធពិធីនានា។

ឯកឧត្តម សមិទ្ធផលថ្មីនេះនឹងជួយទាក់ទាញភ្ញៀវទេសចរណ៍ជាតិនិងអន្តរជាតិ មកលេងកម្សាន្ត ព្រមទាំងជួយជីវភាពរបស់បងប្អូន ដែលមានមុខរបរបម្រើឱ្យភ្ញៀវទេសចរណ៍ថែមទៀតផង។

យ៉ាងណាមិញ ឯកឧត្តម មិនបានបញ្ជាក់ពី ទុនវិនិយោគ និងកាលបរិច្ឆេទសាងសង់នៃគម្រោងនោះទេ។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

សួនច្បារច្រាំងស្ទឹងព្រែកត្នោត ប៉ែកខាងត្បូងស្ទឹង នៅខេត្តកណ្តាល ចាប់ផ្តើមសាងសង់ជាផ្លូវការ

អាជ្ញាធរខេត្ត និងមន្ត្រីក្រសួង សហការគ្នាដើម្បីផ្លាស់ប្ត […]

ADB ជួយកម្ពុជាសង់សាលាជាតិរដ្ឋបាលមូលដ្ឋានលើផ្ទៃដី ៨ហិកតា ក្នុងខណ្ឌព្រែកព្នៅ

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានផ្តល់ហិរញ្ញប្បទានដល់ក្រសួ […]

ADB អនុម័តកម្មវិធីអភិវឌ្ឍន៍ ៧៣លានដុល្លារ ដើម្បីគាំទ្រកម្មវិធីអន្តរកម្មថាមពលនៅកម្ពុជា

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តកម្មវិធីអភិវឌ្ឍន៍តា […]

សម្តេច៖ ស្ពានភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញ-បាវិត អ្នកដំណើរមិនចាំបាច់បង់ប្រាក់ទេ

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ឱ្យដឹងថា អ្នកដំណើរឆ្លងកាត […]

អូស្ត្រាលីផ្តល់ជំនួយ ៦៥លានដុល្លារ ដល់កម្ពុជាអភិវឌ្ឍវិស័យសំខាន់ៗ៤

ស្ថានទូតអូស្រា្តលីប្រចាំប្រទេសកម្ពុជា បានផ្តល់ហិរញ្ញប្ប […]

ស្ពានអរិយក្សត្រអាចនឹងសង់ចុងឆ្នាំ២០២៣ ដោយត្រូវចាំបំពេញនីតិវិធីសំខាន់ៗមួយចំនួនសិន

គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ (ផ្សារចាស់-ជ្រោយ […]