ខេត្តកំពតនឹងមានរោងចក្រផលិតទឹកស្អាតថ្មីមួយតម្លៃជាង ១,៣ លានដុល្លារ

រដ្ឋបាលខេត្តកំពត សម្រេចអនុម័តឱ្យក្រុមហ៊ុន ស៊ិន ហ៊ួរឡុង វ៉ធើរ អិនដាសស្រ្ទី (ខេមបូឌា) វិនិយោគ ១,៣ លានដុល្លារអាមេរិក បង្កើតរោងចក្រផលិតទឹកស្អាតខ្នាតធំមួយនៅក្រុងកំពត។ នេះបើតាមកិច្ចប្រជុំភាគីពាកព័ន្ធកាលពីថ្ងៃទី ០៩ ខែកញ្ញា នេះ។

ឯកឧត្តម ជាវ តាយ អភិបាលខេត្តកំពត បានឱ្យដឹងថា រោងចក្រនេះនឹងសាងសង់ឡើងនៅភូមិអូរតូច សង្កាត់អណ្តូងខ្មែរ ក្រុងកំពត។

ក្រោយសាងសង់រួច រោងចក្រនឹងមានមានសមត្ថភាពផលិតទឹកស្អាតបានចំនួន ៥០០០ម៉ែត្រគូប ក្នុង១ថ្ងៃ ដោយក្រុមហ៊ុនគ្រោងនឹងផលិតទឹកស្អាតឱ្យបាន ២លានម៉ែត្រគូបនៅក្នុងឆ្នាំដំបូង។

គួរបញ្ជាក់ថា គម្រោងនេះ ក៏នឹងជួយបង្កើតការងារជូនប្រជាពលរដ្ឋក្នុងតំបន់សរុបចំនួន ៥៤នាក់ ផងដែរ។

ខេត្តកំពតជាខេត្តកំពុងមានសក្ដានុពលទេសចរណ៍មួយ ដែលឃើញថាមានការអភិវឌ្ឍជាបន្ដបន្ទាប់ តួយ៉ាងដូចជា គម្រោងកំពង់ផែទេសចរណ៍តម្លៃ ៨លានដុល្លារ គម្រោងអភិវឌ្ឍទីក្រុងបូកគោ គម្រោងស្ដារផ្លូជាតិធំៗ ៣ខ្សែ និងគម្រោងអភិវឌ្ឍន៍តំបន់ទេសចរបៃតងថ្មីជាប់មាត់ព្រែកត្រើយកោះ ជាដើម។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

សួនច្បារច្រាំងស្ទឹងព្រែកត្នោត ប៉ែកខាងត្បូងស្ទឹង នៅខេត្តកណ្តាល ចាប់ផ្តើមសាងសង់ជាផ្លូវការ

អាជ្ញាធរខេត្ត និងមន្ត្រីក្រសួង សហការគ្នាដើម្បីផ្លាស់ប្ត […]

ADB ជួយកម្ពុជាសង់សាលាជាតិរដ្ឋបាលមូលដ្ឋានលើផ្ទៃដី ៨ហិកតា ក្នុងខណ្ឌព្រែកព្នៅ

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានផ្តល់ហិរញ្ញប្បទានដល់ក្រសួ […]

ADB អនុម័តកម្មវិធីអភិវឌ្ឍន៍ ៧៣លានដុល្លារ ដើម្បីគាំទ្រកម្មវិធីអន្តរកម្មថាមពលនៅកម្ពុជា

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តកម្មវិធីអភិវឌ្ឍន៍តា […]

សម្តេច៖ ស្ពានភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញ-បាវិត អ្នកដំណើរមិនចាំបាច់បង់ប្រាក់ទេ

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ឱ្យដឹងថា អ្នកដំណើរឆ្លងកាត […]

អូស្ត្រាលីផ្តល់ជំនួយ ៦៥លានដុល្លារ ដល់កម្ពុជាអភិវឌ្ឍវិស័យសំខាន់ៗ៤

ស្ថានទូតអូស្រា្តលីប្រចាំប្រទេសកម្ពុជា បានផ្តល់ហិរញ្ញប្ប […]

ស្ពានអរិយក្សត្រអាចនឹងសង់ចុងឆ្នាំ២០២៣ ដោយត្រូវចាំបំពេញនីតិវិធីសំខាន់ៗមួយចំនួនសិន

គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ (ផ្សារចាស់-ជ្រោយ […]