ខេត្តព្រះសីហនុ និងតាកែវ ស្វាគមន៍គម្រោងវិនិយោគធំៗ ២ តម្លៃជាង ២២ លានដុល្លារ

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) បានសម្រេចអនុម័តឱ្យក្រុមហ៊ុនឯកជនបោះទុនវិនិយោគ ប្រមាណជាង ២២លានដុល្លារអាមេរិក បង្កើតរោងចក្រចំនួន ២កន្លែង គឺស្ថិតក្នុងខេត្តព្រះសីហនុ និងខេត្តតាកែវ ។

យោងតាមប្រកាសរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា កាលពីថ្ងៃទី១៤ ខែមករា ឆ្នាំ២០២២ គម្រោងទាំង ២ រួមមាន៖

១- ក្រុមហ៊ុន YH FINE MATERIALS CO., LTD: បង្កើតរោងចក្រផលិតម្សៅស៊ីលីកា (Micro Silica & Silica Powder) ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិព្រែកប្រស់ ឃុំទឹកថ្លា ស្រុកព្រៃនប់ ខេត្តព្រះសីហនុ មានទុនវិនិយោគប្រមាណ ១៨,៦លានដុល្លារអាមេរិក។

២- ក្រុមហ៊ុន MASTERY (MFG) CO., LTD: បង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិតាឌូ សង្កាត់រកាក្រៅ ក្រុងដូនកែវ ខេត្តតាកែវ មានទុនវិនិយោគចំនួន ៣,៥លានដុល្លារអាមេរិក។

គម្រោងទាំង ២ ខាងលើនេះ អាចបង្កើតការងារជូនពលរដ្ឋកម្ពុជា បានរហូតដល់ ៧៥៥កន្លែងឯណោះ។

សូមរម្លឹកថា កាលពីថ្ងៃទី១២ ខែមករា ឆ្នាំ២០២២ កន្លងទៅនេះ CDC ក៏ទើបតែអនុម័តឱ្យក្រុមហ៊ុនឯកជនបោះទុនវិនិយោគ ប្រមាណជាង៤៣លានដុល្លារអាមេរិក បង្កើតរោងចក្រចំនួន ៩កន្លែង ផងដែរ។ (អានបន្ថែម)

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ឆ្នាំ២០២៥៖ កម្ពុជាទទួលបានគម្រោងថ្មីចំនួន ៦៣០ ក្នុងទំហំទុនវិនិយោគ ១០ប៊ីលានដុល្លារ

នៅក្នុងឆ្នាំ២០២៥ កម្ពុជា ទទួលបានគម្រោងវិនិយោគចំនួន ៦៣០ […]