ឆ្នាំ២០២៥៖ កម្ពុជាទទួលបានគម្រោងថ្មីចំនួន ៦៣០ ក្នុងទំហំទុនវិនិយោគ ១០ប៊ីលានដុល្លារ

នៅក្នុងឆ្នាំ២០២៥ កម្ពុជា ទទួលបានគម្រោងវិនិយោគចំនួន ៦៣០ ក្នុងទំហំទុនវិនិយោគសរុបប្រមាណ $១០ប៊ីលាន និងអាចបង្កើតការងារបានប្រមាណ ៤៣៨ពាន់កន្លែង។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ចេញផ្សាយកាលថ្ងៃទី៥ ខែមករា ឆ្នាំ២០២៦។

សេចក្ដីប្រកាសព័ត៌មានដដែល បានឱ្យដឹងថា គម្រោងវិនិយោគចំនួន ៦៣០ ត្រូវបានចុះបញ្ជីដោយគណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (គ.វ.ក នៃ ក.អ.ក) ក្នុងឆ្នាំ២០២៥។ គម្រោងវិនិយោគទាំងនោះ មានទីតាំស្ថិតនៅតំបន់សេដ្ឋកិច្ចពិសេសមានចំនួន ៣៨៧ និងគម្រោងវិនិយោគដែលមានទីតាំងស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ច ពិសេសមានចំនួន ២៤៣។

ជាការកត់សម្គាល់ ការចុះបញ្ជីគម្រោងវិនិយោគមានការកើនឡើងចំនួន២១៦ ស្មើនឹងប្រមាណ ៥២% ខណៈទំហំទុនវិនិយោគមានការកើនឡើងប្រមាណ $៣ប៊ីលាន ស្មើនឹង ប្រមាណ ៤៥% ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៤ ដែល CDC បានចុះបញ្ជីគម្រោង វិនិយោគចំនួន ៤១៤ ក្នុងទំហំទុនវិនិយោគសរុបប្រមាណ $៦,៩ប៊ីលាន។

មូលហេតុសំខាន់ៗដែលកម្ពុជាទទួលបានកំណើនវិនិយោគក្នុងឆ្នាំ ២០២៥ មានបួន ទី១. កម្ពុជាមានស្ថិរភាពនយោបាយូរអង្វែងដែលមូលដ្ឋានសំខាន់សម្រាប់ការវិនិយោគ ទី២. នយោបាយបញ្ចកោណដំណាក់កាលទីមួយច្បាស់លាស់ និងកម្ពុជាបន្តការកែលម្អបរិយាកាសវិនិយោគ ដូចជាច្បាប់វិនិយោគថ្មី ការផ្តល់អត្ថប្រយោជន៍ពន្ធ និងភាពងាយស្រួលក្នុងការអនុវត្តនីតិវិធីតាមប្រព័ន្ធឌីជីថល ទី៣. ការស្តារឡើងវិញនៃសេដ្ឋកិច្ចក្រោយវិបត្តិកូវីដ១៩ និងការរីកចម្រើនក្នុងវិស័ហសំខាន់ៗ រួមមានឧស្សាហកម្មកាត់ដេរ ការដំឡើងគ្រឿងអេឡិចត្រូនិច ទេសចរណ៍ សំណង់ កសិឧស្សាហកម្ម ថាមពល និងហេដ្ឋារចនាសម្ព័ន្ធ ដែលជាក្បាលម៉ាស៊ីនយ៉ាងសំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិ ទី៤. ឧត្តមភាពនៃទីតាំងភូមិសាស្រ្ត និងការចូលរួមយ៉ាងសំខាន់ក្នុងសហគមអាស៊ានដែលប្រែក្លាយកម្ពុជាទៅជាច្រកសេដ្ឋកិច្ចដ៏មានសក្តានុពលក្នុងតំបន់ ជាពិសេសការអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី FTA ជាមួយប្រទេសចិន និងកូរ៉េខាងត្បូង ព្រមទាំងកិច្ចព្រមព្រៀងភាពជាដៃគូគ្រប់ជ្រុងជ្រោយ RCEP បានបើកឱកាសកម្ពុជាអាចចូលទៅកាន់ទីផ្សារកាន់តែទូលំទូលាយ ដែលជាកត្តាទាក់ទាញជាខ្លាំងក្នុងទាក់ទាញវិនិយោគិនអន្តរជាតិ។ នេះបើយោងតាមលោកបណ្ឌិត ឌុច ដារិន្ទ សេដ្ឋវិទូ និងជាអ្នកជំនាញសេដ្ឋកិច្ច បានពន្យល់តាមរយៈវិទ្យុ RFI។

CDC បានបញ្ជាក់ដែរថា សមិទ្ធផលនេះជា ការបង្កើតកំណត់ត្រាថ្មីមួយទៀត ដែលកាលពីឆ្នាំ២០២៤ ដែល CDC បានបង្កើតកំណត់ត្រាថ្មីនៃការ ចុះបញ្ជីគម្រោងវិនិយោគម្តងរួចហើយ៕ (អានបន្ថែម)

- Video Advertisement -

ព័ត៌មានដែលទាក់ទង

រដ្ឋសភា និងរាជរដ្ឋាភិបាលបើកសិក្ខាសាលាពិភាក្សាលើគោលនយោបាយម៉ាក្រូសេដ្ឋកិច្ច និងហិរញ្ញវត្ថុសាធារណៈ

ការតាក់តែងថវិកាជាតិក្រោមស្មារតីបុរេសកម្មដើម្បីការពារអធិ […]

កម្ពុជា WB ឯកភាពគ្នាជាមួយអនុវត្តន៍គម្រោងធ្វើផ្លូវ ហេដ្ឋារចនាសម្ព័ន្ធ ក្រោមទុន ២៧០លានដុល្លារ

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែ និងធន […]

កំណើនសេដ្ឋកិច្ចកម្ពុជា នឹងសម្រេចបាន ៤,៨% ក្នុងឆ្នាំ ២០២៧ គាំទ្រដោយវិស័យសំខាន់ចំនួន២

សេដ្ឋកិច្ចកម្ពុជាដោយប៉ាន់ស្មានថា នឹងសម្រេចបានកំណើនអត្រា […]

កម្ពុជា-ជប៉ុន ពិនិត្យលទ្ធភាពបង្កើតកិច្ចសហការក្នុងវិស័យបញ្ជូនថាមពលអគ្គិសនី និងថាមពលកកើតឡើងវិញ

ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ និងក្រុមហ៊ុនជប៉ុន […]

កម្ពុជា-ចិន នឹងចុះ MoU ជំរុញឱ្យមានការហោះហើរត្រង់រវាងខេត្តគ័នស៊ូ និងខេត្តសៀមរាបឡើងវិញ

ក្រសួងទេសចរណ៍ និងរដ្ឋបាលខេត្តគ័នស៊ូ (Gansu) នឹងចុះអនុស្ […]