ខេត្តស្វាយរៀង និងព្រះសីហនុទាក់ទាញគម្រោងធំៗ ៤ ថ្មីទៀត តម្លៃជាង ២៧ លានដុល្លារ

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា កាលពីថ្ងៃទី ២៣ មិថុនា កន្លងមកនេះ បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីជាស្ថាពរឱ្យក្រុមហ៊ុនឯកជនវិនិយោគបង្កើតរោងចក្រ ៤កន្លែង នៅខេត្តស្វាយរៀង និងខេត្តព្រះសីហនុ តម្លៃសរុបប្រមាណជាង ២៧លានដុល្លារ។

ក្រុមហ៊ុនទី ១ គឺ HONGLAITE HOME HANDICRAFT (CAMBODIA) CO., LTD ដែលនឹងបោះទុនវិនិយោគប្រមាណ ៥,២លានដុល្លារអាមេរិក បង្កើតរោងចក្រផលិតអំពូលភ្លើង គ្រឿងបង្គុំអំពូលភ្លើង និងគ្រឿងបង្គុំវាំងននគ្រប់ប្រភេទ នៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ហាយ ផាក ខេត្តស្វាយរៀង។

ក្រុមហ៊ុនទី ២ គឺ XIN CHEN FU HANDICRAFT & HOSEWARE (CAMBODIA) CO., LTD ដែលបោះទុន ៥,១ លានដុល្លារអាមេរិក បង្កើតរោងចក្រផលិតតុក្តតា និងវត្ថុអនុស្សាវរីយ៍គ្រប់ប្រភេទ នៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ហាយ ផាក ខេត្តស្វាយរៀង។

ក្រុមហ៊ុនទី ៣ គឺ JIAWAY DECOR CO., LTD. ដែលនឹងបោះទុន ៣,១លានដុល្លារអាមេរិក បង្កើតរោងចក្រផលិតក្តារបន្ទះ និងគ្រឿងសង្ហារិម នៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ក្រុងព្រះសីហនុ។

ចុងក្រោយគឺ ក្រុមហ៊ុន LEISGER (CAMBODIA) CO., LTD. ដែលនឹងបោះទុន ១៣,៩លានដុល្លារអាមេរិក បង្កើតរោងចក្រផលិតទោចក្រយាន (កង់) ទោចក្រយានអគ្គិសនី (កង់អាគុយ) និងគ្រឿងបង្គុំទោចក្រយានគ្រប់ប្រភេទ នៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ស៊ីន បាវិត ខេត្តស្វាយរៀង។

គម្រោងទាំង ៤ នេះ នឹងជួយបង្កើតការងារដល់ប្រជាជនក្នុងតំបន់ប្រមាណ ១១១៥ នាក់។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

សួនច្បារច្រាំងស្ទឹងព្រែកត្នោត ប៉ែកខាងត្បូងស្ទឹង នៅខេត្តកណ្តាល ចាប់ផ្តើមសាងសង់ជាផ្លូវការ

អាជ្ញាធរខេត្ត និងមន្ត្រីក្រសួង សហការគ្នាដើម្បីផ្លាស់ប្ត […]

ADB ជួយកម្ពុជាសង់សាលាជាតិរដ្ឋបាលមូលដ្ឋានលើផ្ទៃដី ៨ហិកតា ក្នុងខណ្ឌព្រែកព្នៅ

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានផ្តល់ហិរញ្ញប្បទានដល់ក្រសួ […]

ADB អនុម័តកម្មវិធីអភិវឌ្ឍន៍ ៧៣លានដុល្លារ ដើម្បីគាំទ្រកម្មវិធីអន្តរកម្មថាមពលនៅកម្ពុជា

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តកម្មវិធីអភិវឌ្ឍន៍តា […]

សម្តេច៖ ស្ពានភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញ-បាវិត អ្នកដំណើរមិនចាំបាច់បង់ប្រាក់ទេ

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ឱ្យដឹងថា អ្នកដំណើរឆ្លងកាត […]

អូស្ត្រាលីផ្តល់ជំនួយ ៦៥លានដុល្លារ ដល់កម្ពុជាអភិវឌ្ឍវិស័យសំខាន់ៗ៤

ស្ថានទូតអូស្រា្តលីប្រចាំប្រទេសកម្ពុជា បានផ្តល់ហិរញ្ញប្ប […]

ស្ពានអរិយក្សត្រអាចនឹងសង់ចុងឆ្នាំ២០២៣ ដោយត្រូវចាំបំពេញនីតិវិធីសំខាន់ៗមួយចំនួនសិន

គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ (ផ្សារចាស់-ជ្រោយ […]