កម្ពុជានឹងផ្តោតលើការសិក្សាកោះទាំង ៧៥សម្រាប់សក្តានុពលវិនិយោគ

កាលពីពេលថ្មីៗនេះ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានប្រកាសថានឹងចាប់ផ្តើមយុទ្ធនាការថ្មីមួយលើការសិក្សាកោះទាំង ៧៥​ នៅកម្ពុជា។

ថ្លែងក្នុងពិធីបូកសរុបលទ្ធផលការងារឆ្នាំ ២០១៧ និងលើកទិសដៅឆ្នាំ ២០១៨ របស់ក្រសួង រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កន្លងទៅថ្មីៗនេះ ឯកឧត្តម ជា សុផារ៉ា បានប្រសាសន៍ថា យុទ្ធនាការនេះអាចនឹងចាប់ផ្តើមនៅខែ ឧសភា ឆ្នាំ២០១៨​ ខាងមុខនេះ ដោយបញ្ជូនមន្រ្តីជំនាញរបស់ក្រសួង ចុះសិក្សាឲ្យបានច្បាស់ពីសក្តានុពលនៃកោះនីមួយៗ។

ការបញ្ជូនមន្រ្តីឲ្យទៅសិក្សា រាល់បណ្ដាកោះទាំង៧៥នៅកម្ពុជានេះ ក្នុងគោលបំណង សិក្សាពីសក្ដានុពលសម្រាប់ការវិនិយោគ និងជៀសផុតពីការសាងសង់រំលោភលើផ្ទៃកោះ ដោយអនុញាតឲ្យ មានការសាងសង់រួច ទើបហាមឃាត់ និងរុះរើតាមក្រោយនោះទេ។ នេះបើតាមការលើកឡើងរបស់ឯកឧត្តម ជា សុផារ៉ា។

បើតាមរបាយការណ៍របស់ក្រសួង ស្តីពីសន្និបាត​បូក​សរុប​លទ្ធផល​ការងារ​ឆ្នាំ ២០១៧ និង​លើក​ទិសដៅ​​ការងារ​ឆ្នាំ២០១៨ ចេញផ្សាយកាលពីជាចុងឆ្នាំ២០១៧ បានគូសបញ្ជាក់ថា នឹងបន្តការពារដីចំណីឆ្នេរ និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា ដោយរៀបចំយុទ្ធសាស្រ្តជាតិសមាហរ័ណ​កម្មការអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា ផែនការរៀបចំដីខេត្ត ប្លង់គោលប្រើប្រាស់ដីក្រុង ផែនទីឆ្នេរសមុទ្រ​ ដីចំណីឆ្នេរសមុទ្រ និងប្លង់គោលប្រើប្រាស់ដីកោះនៅក្នុងខេត្តទាំង៤ នៃតំបន់ឆ្នេរសមុទ្រកម្ពុជា។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

សម្តេចធិបតីប្រកាសផ្តល់គោលការណ៍ដល់អាជ្ញាធរខេត្តកំពង់ធំបង្កើតសួនឧស្សាហកម្មស្វាយចន្ទី

នៅក្នុងគោលបំណងជំរុញការងារក្នុងស្រុក និងការផ្លាស់ប្តូរសេដ្ឋកិច្ចក្នុងតំបន់ សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែតបានសម្រេចផ្តល់គោលការណ៍បង្កើតសួនឧស្សាហកម្មស្វាយចន្ទីដល់អាជ្ញាធរខេត្តកំពង់ធំ ដោយការ​សម្រេច​ចិត្ត​នេះ​បាន​កើត​ឡើង​យ៉ាង​ឆាប់​រហ័ស គឺ​ត្រឹម​តែ​មួយ​ថ្ងៃ​បន្ទាប់ពីការស្នើសុំប៉ុណ្ណោះ។ ថ្លែងក្នុងពិធីបិទសន្និបាតបូកសរុបការងារឆ្នាំ២០២៤ និងសម័យប្រជុំរៀបចំផែនការឆ្នាំ២០២៥ របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សម្តេចនាយករដ្ឋមន្ត្រីបានលើកឡើងពីការខិតខំប្រឹងប្រែងរួមគ្នារវាងអាជ្ញាធររដ្ឋ និងវិស័យឯកជន ដោយសម្តេច​បាន​កត់​សម្គាល់​ថា ខណៈ​ដែល​រដ្ឋាភិបាល​នឹង​ផ្តល់​ដី​សម្រាប់បង្កើត​សួន​ឧស្សាហកម្ម រីឯវិស័យ​ឯកជនជាអ្នក​បោះទុន​វិនិយោគ។ សម្តេចបន្តមានប្រសាសន៍ថា “សួនឧស្សាហកម្មស្វាយចន្ទីនេះ មិនត្រឹមតែបង្កើតការងារជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងនឹងបម្រើជាតំបន់កសិ-ឧស្សាហកម្ម ដែលអាចធ្វើបដិវត្តន៍ទិដ្ឋភាពសេដ្ឋកិច្ចខេត្តកំពង់ធំផងដែរ។ សម្តេចក៏បានសង្កត់ធ្ងន់លើសារៈសំខាន់នៃការគ្រប់គ្រងតំបន់ដោយប្រុងប្រយ័ត្នដើម្បីធានាថាវាផ្តល់ផលប្រយោជន៍ដល់ប្រជាជន និងកាត់បន្ថយសម្ពាធសេដ្ឋកិច្ចក្នុងតំបន់។ លើសពីនេះ សម្តេចនាយក​រដ្ឋមន្ត្រី បាន​លើកទឹកចិត្ត​ដល់​អាជ្ញាធរ​ខេត្ត​ឲ្យ​ចូលរួម​យ៉ាងសកម្ម​ជាមួយ​អ្នកវិនិយោគ​បរទេស ដើម្បី​ស្វែងរក​ឱកាស​វិនិយោគ​បន្ថែម​។ សម្តេចបន្ថែម​ថា​៖ «​យើង​ត្រូវ​តែ​ប្រើ​ប្រាស់​ធនធាន​របស់​យើង ហើយ​ដាក់​ប្រទេស​របស់​យើង​ជា​គោលដៅ​ទាក់ទាញ​សម្រាប់​ការ​វិនិយោគ។ ការ​បង្កើត​សួន​ឧស្សាហកម្ម​នេះ​ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​ជំរុញ​កំណើន​សេដ្ឋកិច្ច និង​ការងារ​ក្នុង​ខេត្ត​កំពង់ធំ ដែល​ជា​ទំព័រ​ថ្មី​ដ៏​គួរ​ឲ្យ​រំភើប​សម្រាប់​ខេត្ត។ - Video Advertisement -

រយៈពេល ២៤ឆ្នាំ រដ្ឋចេញលិខិតអនុញ្ញាតសាងសង់បានជិត ៧ម៉ឺនគម្រោង ស្មើនឹង ៧៨,៩៦ពាន់លានដុល្លារ

ក្នុងរយៈពេល ២៤ឆ្នាំកន្លងមកនេះ ប្រទេសកម្ពុជាមានការរីកចម្រើនគួរឱ្យកត់សម្គាល់នៅក្នុងវិស័យសំណង់របស់ខ្លួន ដោយបានចេញលិខិតអនុញ្ញាតសាងសង់បានជិត ៧ម៉ឺនគម្រោង គិតជាទុនវិនិយោគមានប្រមាណជិត ៧៩ពាន់លានដុល្លារ នេះបើចាប់ពីឆ្នាំ២០០០ រហូតដល់ឆ្នាំ២០២៤។ ទិន្នន័យនេះត្រូវបានបង្ហាញក្នុងរបាយការណ៍សន្និបាតរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់នៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤។ តាមរយៈរបាយការណ៍ខាងលើបានឱ្យដឹងថា រយៈពេល២៤ឆ្នាំនេះ រាជរដ្ឋាភិបាលកម្ពុជាបានផ្តល់លិខិតអនុញ្ញាតសាងសង់ចំនួន ៦៧.៦៩៦គម្រោង នៅទូទាំងប្រទេស ដោយគ្របដណ្តប់លើផ្ទៃដីសំណង់ដ៏ធំចំនួន ១៩៩.៤៥៥.៤៤០ម៉ែត្រការ៉េ និងមាន​ទុនវិនិយោគសរុបប្រមាណ ៧៨.៩៦៩.៧៦៦.១២៩ដុល្លារ។ ប្រភពដដែលបង្ហាញទៀតថា ក្នុងឆ្នាំ ២០២៤ តែមួយ ក្រសួង និងរដ្ឋបាលថ្នាក់ក្រោមជាតិបានចេញលិខិតអនុញ្ញាតសម្រាប់គម្រោងថ្មីចំនួន ២.៦២២គម្រោង ដែលគ្របដណ្ដប់លើផ្ទៃដីសំណង់សរុប ១០.៤៤៧.០៤២ម៉ែត្រការ៉េ និងមានទុនវិនិយោគប្រមាណ ៤.៣៣៤.៤៨៦.៧៥៤ដុល្លារ។ ទោះជាយ៉ាងណាក៏ដោយ តួលេខនេះត្រូវបានគេមើលឃើញថាមានការថយចុះពីឆ្នាំ២០២៣ ដែលមានគម្រោងថ្មីរហូតដល់ ២.៩២៤គម្រោង គ្របដណ្តប់លើផ្ទៃក្រឡាសំណង់ចំនួន ១២.៣៣៥. ០៤៣ម៉ែត្រការ៉េ និងមានទុនវិនិយោគសរុបប្រមាណ ៥.១០៩.៤៧១.០២២ដុល្លារ ថយចុះ១៥,១៧%។ លើសពីនេះ ក្នុងរយៈពេល ២៤ឆ្នាំនេះដែល រដ្ឋបានចេញលិខិតអនុញ្ញាតសម្រាប់ការបើកការដ្ឋានសាងសង់បានចំនួន ២,៨០០គម្រោង, សម្រាប់ការបិទគម្រោងចំនួន ១,៣៤៤គម្រោង និងសម្រាប់ការជួសជុលចំនួន ២២៨គម្រោង។ ជាការកត់សម្គាល់ រដ្ឋាភិបាលក៏បានផ្តល់វិញ្ញាបនបត្រប្រើប្រាស់សំណង់បានចំនួន […]

ក្រសួងរ៉ែគ្រោងវិនិយោគលើរោង​ចក្រចម្រាញ់​ប្រេងកាត ដើម្បីធានាការផ្គត់ផ្គង់នៅកម្ពុជា

ក្រសួង​រ៉ែ និង​ថាមពល​ ប្រកាសពីផែនការចង់​វិនិយោគ​លើ​គម្រោងបង្កើត​រោងចក្រ​ចម្រាញ់​ប្រេង ដើម្បី​ធានា​ការ​ផ្គត់ផ្គង់​ប្រេង​កាតនៅកម្ពុជា។ ខណៈដែលបច្ចុប្បន្នក្រសួងកំពុងស្វែងរកដៃគូវិនិយោគសម្រាប់ការរុករកប្រេងទាំងនៅឈូងសមុទ្រ និងនៅក្នុងដីផងដែរ។ ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល បានលើកឡើងពីគម្រោងវិនិយោគរោងចក្រចម្រាញ់ប្រេងកាតនេះ ក្នុងកិច្ចប្រជុំប្រចាំឆ្នាំរបស់ក្រសួង នៅថ្ងៃទី២១ ខែវិច្ឆិកានេះថា «នាពេលខាងមុខនេះ ក្រសួងគ្រោងនឹងស្នើសុំការគាំទ្រពីរាជរដ្ឋាភិបាល សម្រាប់ដំណាក់កាលទី១ សម្រាប់គម្រោង​វិនិយោគ​បង្កើតរោងចក្រចម្រាញ់​ប្រេង​របស់​ប្រទេស​ដែល​នឹង​រួម​បញ្ចូល​ទាំង​ការ​កំណត់​និង​ការ​គូស​បញ្ជាក់​ពី​វិសាលភាព​នៃ​ការ​បម្រុង​ទុក​ប្រេង​ជា​យុទ្ធសាស្ត្រ»។ ជាមួយគ្នានេះដែរ ឯកឧត្តម ក៏​បាន​ទទួល​ស្គាល់​ថា កម្ពុជា​នៅមាន​ទីផ្សារ​ប្រេង​តិចតួចនៅឡើយ។ នាឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានបញ្ជាក់បន្ថែមពីការប្តេជ្ញាចិត្តរបស់ក្រសួងក្នុងការលើកកម្ពស់សុវត្ថិភាពក្នុងការដឹកជញ្ជូន ការស្តុកទុក ការចែកចាយ និងការប្រើប្រាស់ផលិតផលប្រេង ដោយផ្តោតជាយុទ្ធសាស្ត្រលើការទាក់ទាញឧស្សាហកម្មចម្រាញ់ប្រេងមកកម្ពុជាឱ្យបានច្រើនផងដែរ។ គម្រោងនេះគឺស្របតាមគោលបំណងរបស់រដ្ឋាភិបាលក្នុងការស្វែងរកអ្នកវិនិយោគសក្តានុពលសម្រាប់បន្តអភិវឌ្ឍប្លុក A និងស្រាវជ្រាវនៅប្លុកផ្សេងៗទៀត។ កន្លងទៅថ្មីៗនេះ មានក្រុមហ៊ុនចំនួន៤ បានដាក់សំណើរសុំបន្តអភិវឌ្ឍរុករកប្រេង ក្នុងប្លុក A នេះផងដែរ។​ (អានបន្ថែម) យោងតាមក្រសួងរ៉ែ និងថាមពល វិស័យប្រេងនឹងរកចំណូលបានប្រមាណ ១២,៣៥ លានដុល្លារសម្រាប់រដ្ឋនៅឆ្នាំ ២០២៤។ - Video Advertisement -

រហូតមកទល់ពេលនេះ រដ្ឋសម្រុកវាស់វែង និងចុះបញ្ជីដីធ្លីនៅមណ្ឌលគិរីបានជិត ៩ម៉ឺនហិកតា

មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តមណ្ឌលគិរី បានឱ្យដឹងថា គិតមកដល់ពេលនេះ ការចុះបញ្ជី និងចេញបណ្ណកម្មសិទ្ធដីធ្លីនៅក្នុងខេត្តមណ្ធលគីរី សម្រេចបានជាង៤ម៉ឺន បណ្ណ ឬស្មើនឹងទំហំជិត៩ម៉ឺនហិកតា។ របស់ការណ៍ខាងលើនេះ ត្រូវបានបង្ហាញឡើងនៅក្នុងសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងទិសដៅការងារបន្តសម្រាប់ឆ្នាំ២០២៥ របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នាថ្ងៃទី ២៦ វិច្ឆិកា ២០២៤។ នាឱកាសនោះ មន្ទីររៀបចំដែនដីខេត្តមណ្ឌលគីរី បានឱ្យដឹងថា មន្ទីរបានអនុវត្តនូវតួនាទីភារកិច្ចរបស់ខ្លួនដោយសម្រេចបានលទ្ធផលគួរជាទីកត់សម្គាល់ ដែលក្នុងនោះតាមរយៈការចុះបញ្ជីមានលក្ខណៈជាប្រព័ន្ធ ខេត្តមណ្ឌលគិរី ជាខេត្តមួយដែលបានប្រកាសតំបន់វិនិច្ឆ័យរួចទាំងស្រុង ក្នុងភូមិសរុបទាំង ៩២ភូមិ ២១ ឃុំ/សង្កាត់ ៥ក្រុង/ស្រុក បានចុះបញ្ជី និងចេញបណ្ណសរុបចំនួន ៤០.៣២៣បណ្ណ ស្មើនឹងទំហំ ៨៩. ៧៧៦ហិកតា និងបានចុះបញ្ជីដីរដ្ឋរួចទំហំ ៣៣១.៤៣៩ហិកតា ស្មើនឹង ១៨% ។ ដោយឡែក ចំពោះការចុះបញ្ជីដីសមូហភាព ខេត្តមណ្ឌលគីរី មានសហគមន៏ជនជាតិដើមភាគតិចដែលបានទទួលស្គាល់ជានីតិបុគ្គល សរុបចំនួន ៣៦សហគមន៏ បានដាក់ពាក្យស្នើសុំចុះបញ្ជីចំនួន ២៧សហគមន៏ ដោយក្នុងនោះ ចេញបណ្ណរួច ៧សហគមន៏ […]

ADB សម្រេចផ្តល់​កម្ចី ៥០​លាន​ដុល្លារ ដើម្បី​ពង្រឹង​វិស័យ SME នៅកម្ពុជា

នៅក្នុងការជំរុញយ៉ាងសំខាន់ដល់សេដ្ឋកិច្ចរបស់កម្ពុជា ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តប្រាក់កម្ចីប្រមាណ ៥០លានដុល្លារ ក្នុងគោលបំណងលើកកម្ពស់បរិយាកាសធុរកិច្ចសម្រាប់សហគ្រាសធុនតូច ខ្នាតតូច និងមធ្យម (MSMEs) នៅក្នុងប្រទេស។ គំនិតផ្តួចផ្តើមដែលត្រូវបានគូសបញ្ជាក់នៅក្នុងសេចក្តីប្រកាសព័ត៌មានថ្មីៗនេះ ត្រូវបានរៀបចំឡើងដើម្បីលើកកម្ពស់ការប្រកួតប្រជែង និងកាត់បន្ថយរបាំងពាណិជ្ជកម្មក្នុងប្រទេសអាស៊ីអាគ្នេយ៍។ នាយក ADB ប្រចាំប្រទេសកម្ពុជា លោក Jyotsana Varma បានសង្កត់ធ្ងន់លើសារៈសំខាន់នៃកម្មវិធីនេះ ដោយបញ្ជាក់ថា វាមានសារៈសំខាន់ណាស់សម្រាប់ការពង្រឹងនិងថែរក្សាវិស័យ MSME ដែលដើរតួជាឆ្អឹងខ្នងនៃសេដ្ឋកិច្ចកម្ពុជា។ លោកស្រីបានកត់សម្គាល់ថា “តាមរយៈការជំរុញកំណើននៃសហគ្រាសទាំងនេះ យើងអាចទាក់ទាញការវិនិយោគ បង្កើតឱកាសការងារថ្មីៗ និងគាំទ្រដល់កំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព”។ កម្មវិធីនេះស្វែងរកការសម្របសម្រួលពាណិជ្ជកម្មឆ្លងព្រំដែនដោយធ្វើឱ្យប្រសើរឡើងនូវក្របខ័ណ្ឌបទប្បញ្ញត្តិ សម្រួលនីតិវិធី និងកាត់បន្ថយរបាំងពាណិជ្ជកម្ម។ ជាងនេះទៅទៀត វិធីសាស្រ្តនេះត្រូវបានគេរំពឹងថានឹងពង្រឹងការធ្វើសមាហរណកម្មរបស់កម្ពុជាទៅក្នុងទីផ្សារទាំងក្នុងតំបន់ និងពិភពលោក។ យោងតាម ​​ADB ទិដ្ឋភាពបច្ចុប្បន្នសម្រាប់សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា គឺពោរពេញទៅដោយបញ្ហាប្រឈមដែលរារាំងផលិតភាព និងការប្រកួតប្រជែងរបស់ពួកគេ។ ដំណោះស្រាយសម្រាប់បញ្ហាទាំងនេះ ADB នឹងសហការជាមួយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីសម្រួលបទប្បញ្ញត្តិធុរកិច្ច និងកែលម្អសេវាសាធារណៈ ធ្វើឱ្យវាកាន់តែងាយស្រួលសម្រាប់ការរីកលូតលាស់របស់សហគ្រាស។ គួរបញ្ជាក់ថា គំនិតផ្តួចផ្តើមនេះមានគោលបំណងគាំទ្រសហគ្រាសធុនតូច និងមធ្យមប្រមាណ ៥០.០០០ ដែលនឹងធ្វើការចុះឈ្មោះជាផ្លូវការតាមរយៈប្រព័ន្ធចុះបញ្ជីអាជីវកម្មអនឡាញនៅឆ្នាំ២០២៧។ លើសពីនេះ វានឹងជួយឱ្យអាជីវកម្មទាំងនេះទទួលបានអាជ្ញាប័ណ្ណ វិញ្ញាបនបត្រ […]

ក្រុមហ៊ុនផលិតម៉ាស៊ីនត្រជាក់ដ៏ល្បីរបស់ជប៉ុន សម្ពោធពង្រីកអាជីវកម្មបន្ថែមនៅកម្ពុជា

ក្រុមហ៊ុន Daikin ជាក្រុមហ៊ុនផលិតម៉ាស៊ីនត្រជាក់ឈានមុខគេមួយរបស់ប្រទេសជប៉ុន បានសម្ពោធជាផ្លូវការនូវប្រតិបត្តិការពង្រីកខ្លួនបន្ថែមនៅក្នុងប្រទេសកម្ពុជា ដែលនេះជាឆ្លុះបញ្ចាំងពីការកើនឡើងនូវទំនុកចិត្តរបស់អ្នកវិនិយោគលើសក្តានុពលសេដ្ឋកិច្ចរបស់កម្ពុជា។ ពិធីសម្ពោធនេះត្រូវបានធ្វើឡើងក្រោមអធិបតីភាពរបស់ឯកឧត្តម ហែម វណ្ឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៤។ ក្នុងឱកាសនោះឯកឧត្តមរដ្ឋមន្រ្តី បានសង្កត់ធ្ងន់ពីសារៈសំខាន់នៃវត្តមានរបស់ក្រុមហ៊ុន ដោយបញ្ជាក់ថា “ការសម្រេចចិត្តរបស់ក្រុមហ៊ុន Daikin ក្នុងការពង្រីកប្រតិបត្តិការរបស់ខ្លួននៅកម្ពុជានាពេលនេះ មិនមែនគ្រាន់តែជាការពង្រីកអាជីវកម្មប៉ុណ្ណោះទេ ប៉ុន្តែក៏ជា​ការ​បញ្ជាក់​នូវ​ទំនុក​ចិត្ត​របស់​អ្នក​វិនិយោគ​ជប៉ុន និង​អ្នក​វិនិយោគ​ផ្សេង​ៗទៀត​ លើសក្តានុពល​សេដ្ឋកិច្ច និងឧស្សាហកម្មរបស់​​កម្ពុជាផងដែរ”។ ជាមួយគ្នានេះដែរ ឯកឧត្តមក៏បានលើកទឹកចិត្តដល់ក្រុមហ៊ុនឱ្យផ្តោតលើការបណ្តុះបណ្តាលជំនាញបច្ចេកទេសម៉ាស៊ីនត្រជាក់ តាមរយៈការផ្ទេរចំណេះដឹង និងជំនាញ ជាពិសេសសម្រាប់ជាងដំឡើង ជាងជួសជុល និងជំនាញដែលពាក់ព័ន្ធនឹងដំណោះស្រាយអគារដែលមានប្រសិទ្ធភាពថាមពល។ ជាងនេះទៅទៀត ឯកឧត្តម បានបន្តថា Daikin នឹងចូលរួមចំណែកដល់ការសម្រេចមហិច្ឆតាអព្យាក្រឹតភាពកាបូនរបស់កម្ពុជានៅឆ្នាំ២០៥០ ដោយបានជំរុញឱ្យក្រុមហ៊ុនធ្វើជាគំរូ និងឈានមុខលើការផលិត និងចែកចាយផលិតផលដែលសន្សំសំចៃថាមពល និងដំណោះស្រាយបៃតង។ ចុងក្រោយ ឯកឧត្ត បានផ្តល់នូវអនុសាសន៍ឱ្យក្រុមហ៊ុន Daikin ពិចារណាបង្កើតរោងចក្រផលិតផ្ទាល់នៅកម្ពុជានាពេលអនាគត ដោយសហការជាមួយក្រុមហ៊ុនក្នុងស្រុកឱ្យបានច្រើន ព្រមទាំងចូលរួមអនុវត្តគម្រោងស្រាវជ្រាវ និងអភិវឌ្ឍន៍ (R&D) ទាក់ទងនឹងបច្ចេកវិទ្យាប្រព័ន្ធត្រជាក់  ដើម្បីគាំទ្រដល់ឧស្សាហកម្មចំណីអាហារ និងកសិ-ឧស្សាហកម្មរបស់កម្ពុជា។ ក្រុមហ៊ុន […]