គណៈកម្មាធិការតំបន់ឆ្នេរ បើកភ្លើងខៀវលើគម្រោងបង្កើតរមណីយដ្ឋានឆ្នេរខ្សាច់កម្រិតខ្ពស់នៅកែប

គណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា (គអឆក) បានសម្រេចគាំទ្រឱ្យឯកជនអនុវត្តគម្រោងបង្កើតរមណីយដ្ឋានឆ្នេរខ្សាច់កម្សាន្តកម្រិតខ្ពស់នៅភូមិថ្មី ខេត្តកែប ខណៈបន្តជំរុញឱ្យឯកជន និងរដ្ឋសហការគ្នាបង្កើតទីតាំងរមណីដ្ឋានទេសចរណ៍ថ្មីៗ បន្ថែមទៀត នៅក្នុងខេត្តនេះ។

ការពិនិត្យ និងវាយតម្លៃលើសំណើរគម្រោងនេះធ្វើឡើង នៅក្នុងកិច្ចប្រជុំរបស់ គអឆក កាលពីថ្ងៃទី ២២ កន្លងទៅនេះ។

គម្រោងរមណីយដ្ឋានឆ្នេរខ្សាច់កម្សាន្តកម្រិតខ្ពស់នេះ ស្ថិតនៅភូមិថ្មី សង្កាត់ព្រៃធំ ក្រុងកែប ដែលនឹងមានប្រវែងបណ្តោយ ២ ៧០០ម៉ែត្រ។

យោងតាមប្រភពដដែល គម្រោងនឹងបង្កើតជាឆ្នេរធម្មជាតិសាធារណៈថ្មីតាមបណ្តោយសមុទ្រដែលមានទទឹងយ៉ាងតិចប្រវែង ៣០ម៉ែត្រ រៀបចំជាសួនសាធារណៈ និងដាំដើមឈើនៅលើដីចំណីឆ្នេរទទឹងប្រវែង ៥០ម៉ែត្រ។

គម្រោងនេះ គឺធ្វើឡើងក្រោមទម្រង់នៃកិច្ចសន្យាអភិវឌ្ឍន៍រវាងរដ្ឋ និងឯកជនក្នុងគោលបំណងកែលម្អ និងបង្កើតឆ្នេរខ្សាច់កម្សាន្តសាធារណៈ លំហសាធារណៈ និងផ្ទៃបៃតង។

យោងតាមរដ្ឋបាលខេត្តកែប ក្រៅពីគម្រោងនេះ ក៏នៅមានគម្រោងស្រដៀងគ្នាមួយទៀត គឺគម្រោងរមណីយដ្ឋានឆ្នេរខ្សាច់កម្សាន្តកម្រិតខ្ពស់ ធម្មជាតិអង្កោល ដែលស្ថិតនៅភូមិអង្កោល ឃុំអង្កោល ស្រុកដំណាក់ចង្អើរ៕ (អានបន្ថែម)

 

- Video Advertisement -

ព័ត៌មានដែលទាក់ទង

សួនច្បារច្រាំងស្ទឹងព្រែកត្នោត ប៉ែកខាងត្បូងស្ទឹង នៅខេត្តកណ្តាល ចាប់ផ្តើមសាងសង់ជាផ្លូវការ

អាជ្ញាធរខេត្ត និងមន្ត្រីក្រសួង សហការគ្នាដើម្បីផ្លាស់ប្ត […]

ADB ជួយកម្ពុជាសង់សាលាជាតិរដ្ឋបាលមូលដ្ឋានលើផ្ទៃដី ៨ហិកតា ក្នុងខណ្ឌព្រែកព្នៅ

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានផ្តល់ហិរញ្ញប្បទានដល់ក្រសួ […]

ADB អនុម័តកម្មវិធីអភិវឌ្ឍន៍ ៧៣លានដុល្លារ ដើម្បីគាំទ្រកម្មវិធីអន្តរកម្មថាមពលនៅកម្ពុជា

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តកម្មវិធីអភិវឌ្ឍន៍តា […]

សម្តេច៖ ស្ពានភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញ-បាវិត អ្នកដំណើរមិនចាំបាច់បង់ប្រាក់ទេ

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ឱ្យដឹងថា អ្នកដំណើរឆ្លងកាត […]

អូស្ត្រាលីផ្តល់ជំនួយ ៦៥លានដុល្លារ ដល់កម្ពុជាអភិវឌ្ឍវិស័យសំខាន់ៗ៤

ស្ថានទូតអូស្រា្តលីប្រចាំប្រទេសកម្ពុជា បានផ្តល់ហិរញ្ញប្ប […]

ស្ពានអរិយក្សត្រអាចនឹងសង់ចុងឆ្នាំ២០២៣ ដោយត្រូវចាំបំពេញនីតិវិធីសំខាន់ៗមួយចំនួនសិន

គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ (ផ្សារចាស់-ជ្រោយ […]