គណៈរដ្ឋមន្រ្តីសម្រេចអនុម័តសេចក្តីព្រាងច្បាប់វិនិយោគថ្មីហើយ

គណៈរដ្ឋមន្រ្តី បានសម្រេចអនុម័តទាំងស្រុងលើសេចក្តីព្រាងច្បាប់វិនិយោគថ្មីហើយ នៅក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី តាមប្រព័ន្ធអនឡាញ (Zoom) កាលពីព្រឹកមិញនេះ។

សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងក្នុងកិច្ចប្រជុំនោះថា សំណើច្បាប់នេះ ជាមូលដ្ឋានគតិយុត្តិសម្រាប់ទាក់ទាញ និងផ្តល់វិសាលភាពដល់វិនិយោគិនងាយស្រួលក្នុងកិច្ចវិនិយោគមកកម្ពុជា។

សេចក្តីព្រាងច្បាប់វិនិយោគថ្មីនេះ ត្រូវបានចងក្រងដោយអន្តរក្រសួង ដឹកនាំដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថ ដោយបានចងក្រងលើសេចក្តីព្រាងច្បាប់ស្តីពីវិនិយោគចាស់ ដែលត្រូវបានអនុម័តដាក់ឱ្យប្រើប្រាស់តាំងពីឆ្នាំ ១៩៩៤។

ច្បាប់ថ្មីនេះ រំពឹងថានឹងធ្វើឱ្យប្រទេសកម្ពុជាក្លាយជាទិសដៅទាក់ទាញសម្រាប់ការវិនិយោគថ្មី និងកែលម្អបរិយាកាសវិនិយោគដើម្បីរក្សាការវិនិយោគដែលមានស្រាប់នៅក្នុងប្រទេស។

គួរបញ្ជាក់ផងដែរថា ក្រោយគណៈរដ្ឋមន្រ្តីអនុម័តរួចហើយ សេចក្ដីព្រាងច្បាប់វិនិយោគនឹងត្រូវបញ្ជូនទៅរដ្ឋសភា និងព្រឹទ្ធសភា តាមដំណាក់កាលផ្លូវច្បាប់ជាបន្តបន្ទាប់ មុននឹងសម្រេចឡាយព្រះហស្តលេខាដោយព្រះមហាក្សត្រ។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

រដ្ឋប្រកាសឱ្យអនុវត្តអនុក្រិតស្តីពីច្បាប់វិនិយោគ ខណៈច្បាប់នេះមានការអនុគ្រោះច្រើនលើផ្នែកពន្ធដារ

រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញអនុក្រឹត្យស្តីពីការអនុវត […]

រដ្ឋកាត់ដីជិត ៦០០ហិកតា ជូនសហគមន៍ជនជាតិដើមភាគតិចចារាយក្នុងខេត្តរតនគិរី

រដ្ឋបានសម្រេចកាត់ដីទំហំជិត ៦០០ ហិកតា ដើម្បីធ្វើប្រទានកម […]

រដ្ឋកំណត់ឱ្យម្ចាស់អាជីវកម្មបញ្ចាំ និងប្រាតិភោគ ត្រូវប្រើទម្រង់របាយការណ៍ថ្មីជាកំហិត

និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ តម្រូវឱ្យម្ចាស់ក្រុ […]

រដ្ឋជំរុញចេញគោលនយោបាយអភិវឌ្ឍន៍យានយន្តអគ្គិសនីនៅកម្ពុជា ខណៈការប្រើប្រាស់កើនដល់ ១១៥៣%

រដ្ឋាភិបាលបានបង្កើតក្រុមការងារអន្តរក្រសួងចំនួន៩ស្ថាប័ន […]

រដ្ឋដាក់ចេញគោលការណ៍ណែនាំក្នុងការជ្រើសរើសគម្រោងភាពជាដៃគូរវាងរដ្ឋ និងឯកជន

រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញគោលការណ៍សំខាន់ៗមួយចំនួយក […]

ក្រសួងគ្រោងដាក់ដំណើរការតុលាការពាណិជ្ជកម្ម នៅឆ្នាំ២០២៣  ដើម្បីដោះស្រាយវិវាទពាណិជ្ជកម្ម

ក្រសួងយុត្តិធម៌ គ្រោងដាក់ដំណើរការតុលាការពាណិជ្ជកម្មដំបូ […]