គន្លឹះមួយដែលជួយឱ្យការគូរប្លង់ គ្រប់គ្រងការដ្ឋាន និងថែទាំសំណង់ ងាយស្រួលជាងមុន គឺ…

ក្រុមហ៊ុន Bentley Systems ដែលជាក្រុមហ៊ុនដ៏ល្បីល្បាញលំដាប់ពិភពលោកផ្នែកកម្មវិធីវិស្វកម្មសំណង់ បានឱ្យដឹងថាបច្ចេកវិទ្យាភូមិសាស្ត្រលំហ ឬ 3D geospatial ដែលខ្លួនបានទិញពី Cesium បាន និងកំពុងជួយឱ្យគ្រប់ដំណាក់កាលនៃគម្រោងសំណង់នានាជុំវិញពិភពលោក ទាំងការគូរប្លង់ ដេញថ្លៃ ធ្វើបទបង្ហាញដល់សាធារណៈជន គ្រប់គ្រងការដ្ឋាន និងពិសេសថែទាំសំណង់ក្រោយសង់រួច បានយ៉ាងងាយស្រួល និងមានប្រសិទ្ធភាព។

ចំណុចសំខាន់បំផុតនៃបច្ចេកវិទ្យានេះគឺការបង្ហាញនូវគម្រោងលើទីតាំងជាក់ស្ដែង ដែលមើលទៅដូចពិត។ ដូច្នេះ មិនថាម្ចាស់គម្រោង វិស្វករ​ ឬសាធារណជាន ឬអ្នកវិនិយោគគឺមិនចាំបាច់ស្រមៃទៀតទេ គ្រប់យ៉ាងអាចឃើញនឹងភ្នែក។ កត្តានេះនឹងធ្វើឱ្យការសម្រេចចិត្តរបស់គ្រប់ផ្នែកពាក់ព័ន្ធធ្វើឡើងដោយមានប្រសិទ្ធភាព។

សម្រាប់ម្ចាស់គម្រោង គាត់អាចដឹងថាតើត្រូវបន្ថែម និងបន្ថយអ្វី ដើម្បីឱ្យគម្រោងមានផលចំណេញច្រើនបំផុត ខណៈប៉ះពាល់ដល់បរិស្ថាន និងសង្គមបំផុត ហើយសម្រាប់សាធារណជានគាត់អាចដឹងថាគម្រោងនឹងផ្ដល់ប្រយោជន៍ដល់សហគមន៍ឬទេ រីឯអ្នកវិនិយោគក៏ដឹងថាគួរបោះទុនឬយ៉ាងណា។ ការងារទាំងនេះសុទ្ធតែអាចធ្វើបានលើកុំព្យូទ័រមុនបើកការដ្ឋាន។

កាន់តែពិសេស បច្ចេកវិទ្យា 3D Geospatial នេះត្រូវបានប្រើរួមជាមួយនឹងទិន្នន័យរបស់ក្រុមហ៊ុន Blyncsy (Bentley ទើបតែទិញយកផងដែរ)។ Blyncsy គឺក្រុមហ៊ុនដែលមានទិន្នន័យផ្លូវក្នុងដៃច្រើនបំផុត ហើយនៅពេលប្រើរួមជាមួយនឹងទិន្នន័យភូមិសាស្ដ្រ 3D geospatial របស់ Cesium គ្រប់យ៉ាងគឺអាចបង្ហាញបានដូចយើងចុះទៅមើលនៅទីតាំងផ្ទាល់ដូច្នោះដែរ។

លើសពីនេះ កម្មវិធីនេះគឺលឿន និងរលូន ព្រោះគ្របយ៉ាងគឺជាទិន្នន័យចំហ ហើយស្ថិតនៅក្នុង Cloud  ហើយអាចប្រើបានជាមួយនឹងប្រភេទទិន្នន័យចម្រុះពីកម្មវិធីផ្សេងៗ (BIM, GIS, CAD) ដើម្បីគ្រប់គ្រង និងតាមដានវឌ្ឍនភាព ក៏ដូចជាធ្វើបទបង្ហាញគម្រោងក្នុងទម្រង់ជា VR/AR ដូចពិត។

គួរបញ្ជាក់ថា អ្នកអភិវឌ្ឍន៍រាប់ម៉ឺននាក់កំពុងប្រើប្រាស់ Cesium ដើម្បីតាមដានទីតាំងគម្រោងសំណង់នៅទូទាំងពិភពលោក ក៏ដូចជាដើម្បីអនុវត្តការវាស់វែងបែបអនឡាញផងដែរ។

បច្ចេកវិទ្យានេះបង្ហាញពីទន្សនៈរបស់ Bentley ក្នុងការជំរុញប្រព័ន្ធអេកូឡូស៊ីភូមិសាស្ត្រលំហបើកចំហ ដោយផ្តល់ឱ្យអ្នកប្រើប្រាស់នូវសេរីភាព ភាពអាចប្រើរួមគ្នា និងសមត្ថភាពក្នុងការធ្វើការជាមួយទិន្នន័យ និងឧបករណ៍របស់ពួកគេកាន់តែមានប្រសិទ្ធភាព ពោលគឺដើម្បីបង្កើត ហេដ្ឋារចនាសម្ព័ន្ធពិភពលោកដែលធន់ និងមាននិរន្តភាព។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

Bentley បង្ហាញពីសក្ដានុពលនៃបច្ចេកវិទ្យា Geospatial ដោយបង្កើតដំណើរកម្សាន្តនិម្មិត

ក្រុមហ៊ុន Bentley Systems ​បង្ហាញ​​ពីសក្ដានុពលនៃបច្ចេកវ […]

បច្ចេកវិទ្យា 3D Geospatial  អាចជាគន្លឺះនៃការដោះស្រាយបញ្ហាបម្រែបម្រួលអាកាសធាតុ

ការចុះទៅពិនិត្យទីតាំងការដ្ឋានជាក់ស្ដែង ឬការសង្កេតមើលស្ថ […]

តើកម្មវិធីពានរង្វាន់សំណង់ឆ្នើមពិភពលោករបស់ Bentley ឆ្នាំនេះ មានអ្វីថ្មីខ្លះ?

ក្រុមហ៊ុន Bentley Systems ដែលជាក្រុមហ៊ុនឈានមុខគេផ្នែកកម […]

ស្វែងយកពីវិធីប្រើប្រាស់បច្ចេកវិទ្យា Geospatia​l ដើម្បីគ្រប់គ្រងរោងចក្រថាមពល

រោងចក្រថាមពលភាគច្រើននាពេលបច្ចុបន្បន្នដូចជា​ ធ្យូងថ្ម ឧស […]

GeoStudio, អនាគតនៃការវិភាគដែនកំណត់ស្ថិរភាពសម្រាប់ការងារភូគព្ភសាស្រ្ត

ដោយ ល្វីសហេនរី ប្រេដ សមាហរណកម្មលំហូរការងារភូគព្ភសាស្ត្រ […]