គន្លឹះសំខាន់ៗក្នុងការជ្រើសរើសទិញលក់ដី

បច្ចុប្បន្នអ្នកទិញលក់ដីក្នុងស្រុកមួយចំនួនធំ កំពុងប្រឈមនឹងនិន្នាការនិងទំនោទិញដីតាមការបំប៉ោងរបស់ទីផ្សារ ឧទាហរណ៍ដូចជាករណីដែលតម្លៃដីនៅស្រុកកណ្តាលស្ទឹងបានកើនឡើងយ៉ាងឆាប់រហ័សកាលពីប៉ុន្មានខែកន្លងមកនេះ គឺដោយសារមានអ្នកទិញលក់ដីក្នុងស្រុកជាច្រើនបានផ្អើលទិញដីនៅទីនោះក្រោយពីបានលឺព័ត៌មានអំពីគម្រោងព្រលានយន្តហោះថ្មី។

ដោយសារតែបញ្ហានេះ បានធ្វើឲ្យសង្គមចោទជាសំណួរថា តើការផ្អើលទិញដីតាមគ្នាបែបនេះមានហានិភ័យដែរឬទេ?

អ្នកយកព័ត៌មានទស្សនាវដ្ដីសំណង់និងអចលនទ្រព្យ បានជួបសម្ភាសន៍ជាមួយលោក សន សៀប ដែលជាស្ថាបនិក និងនាយកនៃក្រុមហ៊ុន Key Real Estate Co., Ltd. និងជាអ្នកឯកទេសផ្នែកអចលនទ្រព្យដ៏ល្បីល្បាញមួយរូបនៅក្នុងប្រទេសកម្ពុជា ដើម្បីឲ្យលោកជួយបំភ្លឺពីបញ្ហាទាំងអស់នេះ។

តើយើងគួរតែទៅទិញដីតាមតែគេផ្អើល ឬយ៉ាងណា?

ជាទូទៅបើគេមិនចំណេញពួកគេប្រហែលជាមិនផ្អើលទិញទេ។ ដូច្នេះចម្លើយខ្ញុំគឺទាំង គួរ និង មិនគួរ។

យើងគួរទិញប្រសិនបើយើងមានលុយផ្ទាល់ខ្លួនសល់សំរាប់វិនិយោគហើយមិនរំពឹងថានឹងទទួលបានប្រាក់ចំណេញក្នុងរយៈពេលខ្លី។ យើងក៏ត្រូវតែមានជំនាញនិងចេះវិភាគស្ថានភាពដីនៅតាមតំបន់ដែលគេផ្អើលនោះផងដែរ។ ប៉ុន្តែបើយើងខ្ចីលុយគេទៅទិញដីតាមគេផ្អើល ហើយរំពឹងថានឹងទទួលបានប្រាក់ចំណេញក្នុងរយៈពេលខ្លី ខ្ញុំណែនាំថាយើងមិនគួរទិញទេ ព្រោះយើងអាចនឹងកប់លុយលើដី ហើយថែមទាំងត្រូវបង់ការប្រាក់ទៅលើប្រាក់កម្ចីរនោះថែមទៀត។

ឧទាហរណ៍ករណីការផ្អើលទិញដីនៅស្រុកកណ្តាលស្ទឹង សួរថាតើគម្រោងនេះនឹងចាប់ផ្តើមនៅពេលណា? បើវានឹងចាប់ផ្តើមក្នុងពេលឆាប់ៗ តើវានឹងបញ្ចប់នៅពេលណា? ប្រាក់វិនិយោគរបស់យើងនឹងកប់នៅទីនោះយ៉ាងហោចណាស់ ១០ ឆ្នាំ។ តើអ្នកណានឹងមកទិញដីរបស់យើង? ដូច្នេះ យើងត្រូវគិតឲ្យបានច្បាស់លាស់មុននឹងសំរេចចិត្តទិញ ។

តើលោកមានគន្លឹះអ្វីណែនាំអ្នកទិញលក់ដីក្នុងការជ្រើសរើសទិញដីឲ្យបានត្រឹមត្រូវ?

យើងគួរតែទិញដីដូចជាយើងទិញត្រីនៅផ្សារអញ្ចឹង គឺយើងត្រូវតែចេះរើសនិងពូកែស្វែងរករបស់ល្អតែតម្លៃថោកបំផុត។ មុននឹងទិញ យើងត្រូវសួរខ្លួនឯងថា ហេតុអ្វីបានជាយើងទិញដីនៅទីនោះ? ដោយសារតែវាមានតំលៃថោកឬទិញតាមគេ? តើពេលណាដែលយើងគ្រោងនឹងលក់? ដើមទុនគឺជាប្រាក់សន្សំ ឬប្រាក់កម្ចី? លើសពីនេះទៀតក៏នៅមានកត្តាជាច្រើន ដែលយើងត្រូវពិចារណាបន្ថែមទៀតផងដែរ។

នៅក្នុងរាជធានីភ្នំពេញ លោកគិតថាតំបន់ណាដែលល្អបំផុតសម្រាប់ការវិនិយោគលើដីនាពេលបច្ចុប្បន្ន?

ប្រសិនបើនិយាយអំពីតម្លៃដីធ្លីខ្ពស់បំផុតនៅពេលនេះគឺខណ្ឌដូនពេញខណ្ឌ ខណ្ឌ៧មករា និង ខណ្ឌចំការមន។ ខណ្ឌសែនសុខក៏ជាទីតាំងល្អមួយផងដែរព្រោះគម្រោងជាច្រើននឹងកើនឡើងនៅទីនោះ។ ប៉ុន្តែប្រសិនបើយើងកំពុងស្វែងរកការវិនិយោគនាពេលអនាគត ខ្ញុំគិតភាគខាងកើតនៃរាជធានីភ្នំពេញជាតំបន់ដែលនឹងមានសក្តានុពលការរីកចម្រើនផ្នែកអចលនទ្រព្យនាពេលអនាគត។ ខ្ញុំគិតថា ៥ ទៅ ១០ ឆ្នាំខាងមុខនេះ ជាពិសេសនៅពេលមានស្ពាន តម្លៃដីនៅទីនោះនឹងឡើងខ្ពស់។ ភាគខាងកើតនៃរាជធានីភ្នំពេញគឺជាទីតាំងដ៏ល្អ ដែលយើងអាចមើលឃើញទេសភាពទាំងមូលនៃរាជធានីភ្នំពេញ។ វាជាទីតាំងល្អសម្រាប់ការសាងសង់ខុនដូនិងសណ្ឋាគារនាពេលអនាគត។

ក្រៅពីរាជធានីភ្នំពេញ ក្រុងព្រះស៊ីហនុ និងសៀមរាប តើលោកគិតថាតំបន់ណានឹងមានសក្តានុពលអចលនទ្រព្យនាពេលអនាគត?

ខ្ញុំគិតថាសក្តានុពលអចលនទ្រព្យបន្ទាប់ពីទីក្រុងសំខាន់ទាំង៣ គឺកំពតនិងកែប។ ខេត្តទាំងពីរនេះអាចនឹងទាក់ទាញអ្នកអភិវឌ្ឍន៍ និងអ្នកបណ្ដាក់ទុនបានច្រើន ដោយសារតែដីនៅទីនោះនៅមានតម្លៃសមរម្យ រួមផ្សំជាមួយនឹងទីតាំងល្អក្បែរឆ្នេរសមុទ្រ មានព័ទ្ធដោយភ្នំ និងកន្លែងកំសាន្តផ្សេងៗទៀត។ ខេត្តទាំងពីរនេះក៏កំពុងតែមានប្រជាប្រិយភាពទាក់ទាញភ្ញៀវទេសចរណ៍ក្នុងស្រុក ជាពិសេសពីក្រុងភ្នំពេញ ដែលជាកត្តាធ្វើឲ្យកើនឡើងនូវតម្រូវការផ្នែកទីកន្លែងស្នាក់នៅ។ ការស្ដារឡើងវិញនិងពង្រីកផ្លូវជាតិលេខ៣ ដែលតភ្ជាប់ពីភ្នំពេញទៅកំពតរបស់រដ្ឋាភិបាលក៏ជាកត្តាជំរុញមួយផងដែរ។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

វេទិកាសំណួរ-ចម្លើយ៖ ពន្ធចំណេញមូលធននិងផលប៉ះពាល់លើវិស័យអចលនទ្រព្យកម្ពុជា

បន្ទាប់ពីអគ្គនាយកដ្ឋានពន្ធដារ បានប្រកាសកាលពីខែសីហាកន្លង […]

នាទីស្វែងយល់ ភាគទី ៤១៖ ប្រភេទអាជ្ញាបណ្ណ ឬលិខិតអនុញ្ញាតអាជីវកម្មអភិវឌ្ឍន៍អចលនវត្ថុនៅកម្ពុជា

រាល់ការធ្វើអាជីវកម្មអភិវឌ្ឍដីឡូតី៍ ខុនដូ អគារការិយាល័យ អគារផ្សារ និងលំនៅឋាន ក្នុងគោលបំណងសម្រាប់ការលក់ ឬជួលរយៈពេលវែង ត្រូវមានអាជ្ញាបណ្ណពីក្រសួង ឬលិខិតអនុញ្ញាតពីមន្ទីរជាមុនសិន។ តើមានប្រភេទអាជ្ញាបណ្ណ ឬលិខិតអនុញ្ញាតអាជីវកម្មអភិវឌ្ឍន៍អចលនវត្ថុអ្វីខ្លះនៅកម្ពុជា?

បទសម្ភាសន៍៖ស្វែងយល់ពីបំណុលបរទេសរបស់កម្ពុជានិងការចូលរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ច

កម្ពុជាមិនគួរបារម្ភណ៍ ខ្លាំងពេកទេចំពោះកម្ចីបរទេសសរុបប្រមាណជាជាង ២០% នេះបើយោងតាមការវិភាគ និងប្រសាសន៍អះអាងរបស់សម្តេចនាយករដ្ឋមន្រ្តី និង រដ្ឋមន្រ្តី

អគារបៃតង៖ ដំណោះស្រាយចំពោះវិស័យសំណង់ប្រកបដោយចីរភាព

ដោយសារតម្លៃដីធ្លីនៅក្នុងទីក្រុងធំៗ បាននិងកំពុងតែកើនឡើងជ […]

ជម្រើសរវាងផ្ទះមានស្រាប់ និងផ្ទះក្នុងគម្រោងអភិវឌ្ឍន៍ថ្មី: តើជម្រើសមួយណាល្អបំផុត

សំណួរ៖ តើអ្វីទៅជាគុណសម្បត្តិ និងគុណវិបត្តិនៃការទិញផ្ទះស្រាប់ នឹងផ្ទះក្នុងគម្រោង?

ពីអ្នក​ផ្គត់ផ្គង់ទៅអ​្នក​ផលិត៖ ទស្សនៈវិស័យអ្នកដឹកនាំទីផ្សារ

សម្រាប់​ក្រុមហ៊ុន ម៉េង ឡេង​អ៊ីវ ខូ​អិ​ល​ធី​ឌី សមាហរណកម្ម​សេដ្ឋកិច្ច​ក្នុង​តំបន់​នឹង​មិនមាន​ឥទ្ធិពល​សំខាន់​ណាមួយ​លើ​អាជីវកម្ម​នោះទេ។ ជាក្រុមហ៊ុនជំនាញនាំមុខគេក្នុងប្រទេស​កម្ពុជាក្នុង​ការផ្គត់ផ្គង់​ឧបករណ៍អគ្គិសនី ឧបករណ៍​កសិកម្ម និង​សម្ភារ​វិស្វកម្ម​ប្រកបដោយ​គុណភាព ដែលបច្ចុប្បន្ន​ធ្វើការ​ចែកចាយ​ផ្តាច់មុខ​នូវ​ផលិតផល​ជាង ១០ ម៉ាក និង​ចែកចាយ​មិន​ផ្តាច់មុខ ៥ ម៉ាក បន្ទាប់ពី​ក្រុមហ៊ុន​បាន​បើក​ដំណើរការ​ដំបូង​កាលពី​ជាង ២០ឆ្នាំមុន។ នៅក្នុង​បរិយាកាស​ប្រកួតប្រជែង​កាន់តែ​ច្រើនឡើង​នាពេល​បច្ចុប្បន្ននេះ ក្រុមហ៊ុន​មាន​យុទ្ធសាស្ត្រ​ក្នុងការ​ផ្លាស់ប្តូរ​ខ្លួន​ពី​អ្នក​ចែកចាយ​ទៅជា​អ្នក​ផលិត​ដំបូង​គេ​នូវ​ផលិតផល​ដែល​ខ្លួន​ចែកចាយ​នៅលើ​ទីផ្សារ​កម្ពុជា។