គម្រោងការិយាល័យចំនួន ១៦ ឬស្មើនឹង ២០ ម៉ឺនម៉ែត្រការ៉េគ្រោងនឹងបើកដំណើរក្នុងឆ្នាំ ២០២២

ការិយាល័យជួលក្នុងអគារ Exchange Square ប្រភព៖ Exchange Square

យោងតាមរបាយការណ៍របស់ភ្នាក់ងារអចលនៈទ្រព្យ CBER Cambodia នៅក្នុងត្រីមាសទី ២ ឆ្នាំ ២០១៨ មានគម្រោងការិយាល័យចំនួន ១៦ ឬ មានផ្ទៃក្រឡាសម្រាប់ប្រើប្រាស់/ជួល (net lettable area) ស្មើនឹង ២០ ម៉ឺនម៉ែត្រការ៉េ កំពុងសាងសង់ ហើយគ្រោងនឹងបើកដំណើរក្នុងឆ្នាំ ២០២១។

លើសពីនេះ ក៏មានគម្រោងថ្មីៗមួយចំនួនដែលគ្រោងនឹងបញ្ចប់ការសាងសាង់ក្នុងត្រីមាសទី ៣ ខាងមុខនេះដូចជា គម្រោងKeystone, គម្រោង East Commercial Center និងគម្រោង E.SUN Tower ដោយគម្រោងទាំងអស់នេះនឹងផ្ទៃក្រឡាសម្រាប់ប្រើប្រាស់/ជួលប្រមាណ ៣៤០០០ ម៉ែត្រការ៉េ។

ដោយឡែក ទាក់ទងនឹងការវិភាគទីផ្សារក្នុងត្រីមាសទី ២ នេះ CBER Cambodia បានអោយដឹងថាការផ្គត់ផ្គង់ការិយាល័យនៅរាជធានីភ្នំពេញបានធ្លាក់ចុះ ៣,៣ ភាគរយបើធៀបនឹងត្រីមាសមុន។ ទោះជាយ៉ាងណា អត្រានៃការជួលឬកាន់កាប់ គឺកើនឡើងដល់កម្រិតកំពូល ដែលមានប្រមាណ ៨៧,៧ ភាគរយ ហើយកើនឡើងប្រមាណ ៥ ភាគរយពីត្រីមាសទី ១ ។

ការធ្លាក់ចុះនៃការផ្គត់ផ្គង់នេះ គឺដោយសារតែម្ចាស់អគារការិយាល័យចាស់ៗ ធ្វើការជួសជុលឬកែលម្អអចលនទ្រព្យចាស់ៗជាជាងការសាងសង់ថ្មី ដើម្បីរក្សាការប្រកួតប្រជែងក្នុងទីផ្សារ។

របាយការណ៍ដដែលនេះក៏បានបង្ហាញផងដែរថា តម្លៃជួលការិយាល័យ Grade-B នៅក្នុងទីប្រជុំជន (Central Business District) បានកើនឡើង ៦ ភាគរយ ចំណែកឯការិយាល័យ Grade-C បានកើនឡើង ៣,៤ ភាគរយ។ ដោយឡែក តម្លៃជួលការិយាល័យនៅតាមទីតាំងក្រៅទីប្រជុំជន គឺមិនមានការកើនឡើងនោះទេ។

ទាក់ទងនឹងទីផ្សារការិយាល័យនៅរាជធានីភ្នំពេញ CBER Cambodia ក៏បានអោយដឹងទៀតថា គឺមានការកើនឡើងនូវចំណាប់អារម្មណ៍ពីវិនិយោគិនទាំងក្នុងស្រុកនិងបរទេស ក្នុងការវិនិយោគលើគម្រោងការិយាល័យនៅក្នុងព្រះរាជាណាចក្រកម្ពុជា។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

សួនច្បារច្រាំងស្ទឹងព្រែកត្នោត ប៉ែកខាងត្បូងស្ទឹង នៅខេត្តកណ្តាល ចាប់ផ្តើមសាងសង់ជាផ្លូវការ

អាជ្ញាធរខេត្ត និងមន្ត្រីក្រសួង សហការគ្នាដើម្បីផ្លាស់ប្ត […]

ADB ជួយកម្ពុជាសង់សាលាជាតិរដ្ឋបាលមូលដ្ឋានលើផ្ទៃដី ៨ហិកតា ក្នុងខណ្ឌព្រែកព្នៅ

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានផ្តល់ហិរញ្ញប្បទានដល់ក្រសួ […]

ADB អនុម័តកម្មវិធីអភិវឌ្ឍន៍ ៧៣លានដុល្លារ ដើម្បីគាំទ្រកម្មវិធីអន្តរកម្មថាមពលនៅកម្ពុជា

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តកម្មវិធីអភិវឌ្ឍន៍តា […]

សម្តេច៖ ស្ពានភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញ-បាវិត អ្នកដំណើរមិនចាំបាច់បង់ប្រាក់ទេ

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ឱ្យដឹងថា អ្នកដំណើរឆ្លងកាត […]

អូស្ត្រាលីផ្តល់ជំនួយ ៦៥លានដុល្លារ ដល់កម្ពុជាអភិវឌ្ឍវិស័យសំខាន់ៗ៤

ស្ថានទូតអូស្រា្តលីប្រចាំប្រទេសកម្ពុជា បានផ្តល់ហិរញ្ញប្ប […]

ស្ពានអរិយក្សត្រអាចនឹងសង់ចុងឆ្នាំ២០២៣ ដោយត្រូវចាំបំពេញនីតិវិធីសំខាន់ៗមួយចំនួនសិន

គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ (ផ្សារចាស់-ជ្រោយ […]