គម្រោងកែច្នៃសំរាមទៅជាថាមពលអ៊ីដ្រូសែន តម្លៃ១,៤ប៊ីលានដុល្លារ គ្រោងសាងសង់នៅប្រទេសអូម៉ង់

រោងចក្រកែច្នៃសំរាមទៅជាថាមពលឧស្ម័នអ៊ីដ្រូសែន តម្លៃ ១,៤ប៊ីលានដុល្លារ គ្រោងសាងសង់នៅប្រទេសអូម៉ង់ ដែលមានសមត្ថភាពផលិតអ៊ីដ្រូសែន ៦៧០០០ តោន ក្នុង ១ ឆ្នាំ។

ក្រុមហ៊ុនផលិតនិងស្តុកទុកឧស្ម័នអ៊ីដ្រូសែននៅអាមេរិក H2 Industries បានចុះលើអនុស្សារណយោគយល់គ្នាជាមួយក្រុមហ៊ុន Madayn (Public Establishment For Industrial Estates) លើគម្រោងមួយនេះ រួចហើយ នៅប្រទេសអូម៉ង់។

នេះបើយោងតាម Power Engineering International ចេញផ្សាយកាលពីថ្ងៃទី២៥ ខែមេសាកន្លងទៅ។

រោងចក្រនេះ នឹងត្រូវសាងសង់លើផ្ទៃដី ២០ម៉ឺនម៉ែត្រក្រឡា ដោយរូមបញ្ជូលទាំងស្ថានីយថាមពលសូឡា អនុភាព ៣០០MW និងកន្លែងស្តុកទុកថាមពល៧០MW ផងដែរ។

រោងចក្រនេះ នឹងអាចបំប្លែងកាកសំណល់ បានរហូតដល់ ៤ លានតោនក្នុងមួយឆ្នាំ ឱ្យទៅជាអ៊ីដ្រូសែនបៃតងចំនួន ៦៧ ០០០ ដែលមានតម្លៃនាំចេញជាង ២៦៨ លានដុល្លារ។

យោងតាមក្រុមហ៊ុន H2-Industries គម្រោងកែប្រែកាកសំណល់ទៅជាអ៊ីដ្រូសែននេះ នឹងផ្តល់នូវអត្ថប្រយោជន៍ដ៏អស្ចារ្យដោយការលើកកម្ពស់ការគ្រប់គ្រងសំណល់ប្រកបដោយប្រសិទ្ធភាព។

 

 

 

 

- Video Advertisement -

ព័ត៌មានដែលទាក់ទង

កម្ពុជា-កូរ៉េ ប្តេជ្ញាបង្កើតកម្មវិធីអគារបៃតង ដើម្បីជំរុញឱ្យមានអព្យាក្រឹត្យកាបូនត្រឹមឆ្នាំ២០៥០

ក្រសួងបរិស្ថាន និងវិទ្យាស្ថានវិស្វកម្មស៊ីវិល និងបច្ចេកវ […]

ក្រសួងប្តេជ្ញាប្រើចំណូលលក់ឥណទានកាបូន រៀបចំបន្ទប់ទឹកតាមសាលាឱ្យមានស្ដង់ដារបរិស្ថានបៃតង

រដ្ឋមន្រ្តីក្រសួងបរិស្ថាន ឯកឧត្តម សាយ សំអាល បានលើកឡើងថា […]

ក្រសួងបរិស្ថាន៖ ផ្ទៃដីទាំងអស់របស់កម្ពុជាត្រូវបានចែកចេញជា ២១​ប្រភេទ

ទិន្នន័យបឋមនៃការប្រើប្រាស់ដីឆ្នាំ២០២២ ត្រូវបានសិក្សាលម្ […]

ធនាគារពិភពលោកផ្តល់កម្ចី ៦០លានដុល្លារ សម្រាប់អនុវត្តគម្រោងគ្រប់គ្រងកាកសំណល់នៅកម្ពុជា

ធនាគារពិភពលោក(WB) បានផ្តល់ហិរញ្ញប្បទានប្រមាណ ៦០លានដុល្ល […]

ក្រសួងបើកតំបន់សម្បទាន ១៥៥ហិកតា នៅកំពត ឱ្យឯកជនវិនិយោគលើការងាររុករករ៉ែ

ក្រសួងរ៉ែ និងថាមពលបានប្រកាសបើកតំបន់សម្បទានស្វែងរករ៉ែទំហ […]

កម្ពុជានឹងចុះកិច្ចសន្យាលក់ឥណកាបូន ១៥លានតោន ឱ្យទៅក្រុមហ៊ុនអន្តរជាតិ

កម្ពុជាបានយល់ព្រមថានឹងចុះកិច្ចសន្យាលក់ឥណកាបូនចំនួន ១៥លា […]