គម្រោងដំបូងបង្អស់ និងធំជាងគេរបស់ក្រុមហ៊ុនព្រីន បុរីភូមិសំរោង បើកការដ្ឋានជាផ្លូវការហើយ

នាព្រឹកថ្ងៃអាទិត្យ ទី១៣ ខែមិនា ឆ្នាំ២០២២ ក្រុមហ៊ុនព្រីន ហ័ន យូ ដែលជាក្រុមហ៊ុនអភិវឌ្ឍអចលនទ្រព្យដ៏ឆ្នើមមួយ នៅក្នុងប្រទេសកម្ពុជាបានប្រារព្ធពិធីបញ្ចុះបឋមសិលាសាងសង់គម្រោង <<បុរីភូមិសំរោង>> ដែលជាបុរីបែបសហគមន៍ធំជាងគេនៅក្នុងខណ្ឌព្រែកព្នៅដែលមានទំហំសរុបទៅដល់ ២៧០ហិកតា។

បុរីភូមិសំរោង មានទីតាំងស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ៥ដែលមានចំងាយត្រឹមតែ១៥នាទីប៉ុណ្ណោះពីផ្សារអ៊ីអន សែនសុខ និងពហុកីឡដ្ឋានមរតកតេជោ និងត្រឹមតែ៥នាទីប៉ុណ្ណោះពីផ្សារព្រែកព្នៅ ជាទីតាំងមួយដែលកំពុងមានសក្ដានុពលខ្លាំង និងហេដ្ឋារចនាសម្ព័ន្ធខ្វែងខ្វាត់កាត់ដល់ផ្លូវក្រវ៉ាត់ក្រុងទី៣ និងទី៤។

ចំណែកឯនៅចំកណ្ដាលបុរីវិញ មានកាត់ដោយផ្លូវរដ្ឋទទឹង៣០ម៉ែត្រដែលតភ្ជាប់ពីផ្លូវជាតិលេខ៥ រហូតដល់ផ្លូវទំនប់កប់ស្រូវ និងច្រកឡើងផ្លូវល្បឿនលឿនទៅក្រុងព្រះសីហនុ ដែលនឹងផ្ដល់ភាពអ៊ូអរ និងរស់រវើកដល់ផ្ទះអាជីវកម្មរបស់បុរីភូមិសំរោងនាពេលអនាគតទាំងនៅលើផ្លូវជាតិលេខ៥ និងផ្លូវ៣០ម៉ែត្រផ្ទាល់។

ជាមួយនិងម៉ូដផ្ទះរចនាដោយស្ថាបត្យករជនជាតិស្វីស ស្អាត សាមញ្ញ ទំនើប អមដោយសួនច្បារផ្កាចម្រុះ និងច្រើនប្រភេទផ្ទះមានដូចជា ផ្ទះអាជីវកម្ម វីឡាកូនកាត់ វីឡាភ្លោះថ្មី វីឡាភ្លោះមង្គល និងវីឡាចរណៃ នាំយកបទពិសោធន៍ការរស់នៅដែលពិសេសមិនធ្លាប់មានជូនដល់ប្រជាជនខ្មែរសម័យថ្មី។

លោកអ្នកអាចមកទស្សនាផ្ទះគំរូ និងការិយាល័យលក់ឥឡូវនេះដើម្បីបានជម្រើសផ្ទះល្អនិងប្រូម៉ូសិនពិសេសភ្លាមៗ ឬក៏អាចសាកសួរព័ត៌មានបន្ថែមតាមរយ​ៈលេខទូរសព្ទ 089 877 533/069 877 533 ។

 

 

 

 

- Video Advertisement -

ព័ត៌មានដែលទាក់ទង

វីឡាអភិជនថ្មី «ឃីង ម៉េនន័រ» របស់ ជីប ម៉ុង លែន បានបើកលក់ជាផ្លូវការហើយ

ភ្នំពេញ៖ ក្រុមហ៊ុន ជីប ម៉ុង លែន បានប្រកាសបើកលក់ជាផ្លូវក […]

ក្រុមហ៊ុនដែកលំដាប់ថ្នាក់លេខ១នៅកម្ពុជា បើកសម្ពោធផលិតផលថ្មី ៣ប្រភេទ

ក្រុមហ៊ុន អាយ អេស អាយ ស្ទៀល បានឈរជើងយ៉ាងរឹងមាំក្នុងចំណា […]

វីឡាអភិជនថ្មី «ឃីង ម៉េនន័រ» របស់​ជីប ម៉ុង លែន ប្រកាសបើកលក់ជាផ្លូវការថ្ងៃ ២៥វិច្ឆិកា​​ ខាងមុខនេះ

កាលពីថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ ២០២២ នៅ​សណ្ឋាគារ ហៃយ៉ាត់ […]

2023 ក្រុមហ៊ុនអចលនទ្រព្យដ៏ល្បី ERA នឹងពង្រីកវិលាលភាពខ្លួនឱ្យរិតតែខ្លាំងក្នុងទីផ្សារខុនដូនៅកម្ពុជា

ក្រុមហ៊ុន ERA Cambodia ដែល​ជាក្រុមហ៊ុនជំនាញដោយផ្តោតលើឯក […]

តោះ! មកទស្សនាទិដ្ឋភាពនៅផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គាម៉ល ជាមួយតារាវ័យក្មេងជាច្រើនរូប

ភ្នំពេញ៖ ផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គាម៉ល ដែលកំពុងបើកដ […]