គម្រោងថ្មី របស់លោកអ្នកឧកញ៉ា បណ្ឌិត ពុង ឃាវសែ ជិតព្រលានយន្តហោះអន្តរជាតិតេជោ ទទួលជោគជ័យខ្លាំង បើកលក់ថ្ងៃទី១ កក់ជិត ១០០ល្វែង

បន្ទាប់ពីទទួលបានជោគជ័យយ៉ាងលើសលប់​ក្នុងការបើកលក់គម្រោងទី១ និងគម្រោងទី២, គម្រោងTERRA-TIA CITY  ដែលមានទីតាំងនៅជិតអាកាសយានដ្ឋានអន្តរជាតិតេជោ បានបន្តបើកលក់ផ្ទះអាជីវកម្មក្នុងគម្រោងទី៣របស់ខ្លួន ដោយទទួលបានការកក់ជិត ១០០ល្វែងបន្ថែមទៀត នៅថ្ងៃដំបូងនៃការបើកលក់ជាផ្លូវការ ។

ទាំងអស់នេះ កំពុងបង្ហាញឱ្យឃើញថា វិស័យអចលនទ្រព្យកម្ពុជានៅតែមានតម្រូវការទីផ្សារខ្ពស់ ជាពិសេសទំនុកចិត្តលើម្ចាស់គម្រោងអភិវឌ្ឍដ៏ធំជាងគេ និងឈានមុខគេប្រចាំប្រទេសកម្ពុជា គឺក្រុមហ៊ុន អូស៊ីអាយស៊ី (OCIC) របស់ លោកអ្នកឧកញ៉ា បណ្ឌិត ពុង ឃាវសែ។

ការបើកលក់គម្រោងទី៣ នេះ គឺផ្តោតទៅលើប្រភេទផ្ទះអាជីវកម្ម (Shophouse) ដែលមានទីតាំងលើផ្លូវ ២៥ម៉ែត្រ និង ផ្លូវ១០ម៉ែត្រ។ ផ្ទះប្រភេទនេះ លោកអ្នកអាចប្រកបអាជីវកម្ម និងរស់នៅក្នុងពេលតែមួយប្រកបដោយភាពងាយស្រួល ដែលមានតម្លៃ ចាប់ពី ៨៨.៨០០ដុល្លារ។

ចំពោះព័ត៌មានលម្អិតអំពីគម្រោងTERRA-TIA CITY  លោកអ្នកអាចទាក់ទងទៅកាន់សហការីផ្នែកលក់តាមរយៈលេខទូរសព្ទ៖

០៨៧ ៨៨៨ ៥០១/ ០១១ ៨៨៨ ៥០១/ ០១១ ៨៨៨ ៥០២

ឬទៅកាន់ទីតាំងការិយាល័យផ្នែកលក់គម្រោងTIACITY៖ https://maps.app.goo.gl/thXas1JXpJpxv6GT6

គម្រោង TERRA-TIA City ត្រូវបានគេចាត់ទុកថាជាគម្រោងអភិវឌ្ឍន៍ដ៏ទាក់ទាញបំផុតសម្រាប់អ្នកដែលកំពុងស្វែងរកផ្ទះដែលអាចស្នាក់នៅផង និងអាចប្រកបអាជីវកម្មបានផង។ TERRA-TIA City ស្ថិតនៅចម្ងាយត្រឹមតែប៉ុន្មាននាទីប៉ុណ្ណោះពីអាកាសយានដ្ឋានអន្តរជាតិតេជោ ខណៈទីតាំងដ៏ល្អឥតខ្ចោះនេះគឺជាទីតាំងយុទ្ធសាស្ត្រ និងមានសក្ដានុពលបំផុតសម្រាប់បម្រើជាមជ្ឈមណ្ឌលពាណិជ្ជកម្ម និងលំនៅឋាន នាពេលអនាគត។

គួររំលឹកថា កាលពីពេលបើកលក់គម្រោងទី១ និងទី២ ទទួលបានជោគជ័យយ៉ាងខ្លាំង ដោយលក់អស់ ១០០% តែម្តង។ ការលក់អស់ភ្លាមៗនេះមិនត្រឹមតែឆ្លុះបញ្ចាំងពីភាពរឹងមាំនៃគម្រោង TERRA-TIA CITY ប៉ុណ្ណោះទេ ប៉ុន្តែវាជាការបង្ហាញពីចំណាប់អារម្មណ៍យ៉ាងខ្លាំងរបស់អ្នកទិញ និងការជឿទុកចិត្តលើអ្នកអភិវឌ្ឍន៍ដែលជាម្ចាស់គម្រោង ជាពិសេសការទទួលស្គាល់ទីតាំងដែលមានសក្ដានុពល និងការរចនាម៉ូតផ្ទះដ៏ល្អឥតខ្ចោះ ។

ផ្ទះអាជីវកម្ម របស់គម្រោង TERRA-TIA CITY ត្រូវបានរចនាឡើងយ៉ាងយកចិត្តទុកដាក់ដើម្បីបំពេញតម្រូវការនៃរបៀបរស់នៅដ៏ទាន់សម័យ នាពេលបច្ចុប្បន្ន ដែលអាចប្រកបអាជីវកម្មផង និងជាលំនៅឋានផង។ ការរួមបញ្ជូលគ្នានេះ អាចផ្តល់ឱ្យម្ចាស់អាជីវកម្មអាចដំណើរការហាង ឬបើកការិយាល័យផ្ទាល់ខ្លួននៅជាន់ផ្ទាល់ដី អមជាមួយនឹងការរស់នៅជាលក្ខណៈឯកជននៅជាន់ខាងលើបានផងដែរ។

រីឯទីតាំងរបស់គម្រោង TERRA-TIA CITY វិញ ត្រូវបានជំរុញឡើងដោយគម្រោងអភិវឌ្ឍន៏ដ៏ធំសម្បើមនៃអាកាសយានដ្ឋានអន្តរជាតិតេជោដែលគ្រោងនឹងបើកដំណើរក្នុងពេលឆាប់ៗខាងមុខនេះ។

គម្រោង TERRA-TIA CITY កំពុងដំណើរការសាងសង់យ៉ាងមមាញឹក ដើម្បីធ្វើយ៉ាងណាឱ្យគម្រោងមានរីកចម្រើនយ៉ាងឆាប់រហ័ស​ នឹងអាចប្រគល់ជូនអតិថិជនឱ្យទាន់ពេលវេលាតាមផែនការដែលបានកំណត់។

ចំពោះព័ត៌មានលម្អិតអំពីគម្រោងTERRA-TIA CITY  លោកអ្នកអាចទាក់ទងទៅកាន់សហការីផ្នែកលក់តាមរយៈលេខទូរសព្ទ៖

០៨៧ ៨៨៨ ៥០១/ ០១១ ៨៨៨ ៥០១/ ០១១ ៨៨៨ ៥០២

ឬទៅកាន់ទីតាំងការិយាល័យផ្នែកលក់គម្រោងTIACITY៖ https://maps.app.goo.gl/thXas1JXpJpxv6GT6

ដើម្បីបានព័ត៌មានលឿនឆាប់រហ័សលោកអ្នកអាចចូលទៅកាន់បណ្តាញទំនាក់ទំនងសង្គមគម្រោង TIA CITY-ធី អាយ អេ ស៊ីធី :

 

 

- Video Advertisement -

ព័ត៌មានដែលទាក់ទង

មានអ្វីពិសេស! បានជាបុរី ប៉េង ហួត បើកលក់ Pre-Sale គម្រោងថ្មី ភ្លាម មានអតិថិជនកក់ច្រើនបែបនេះ?

នៅថ្ងៃទី ៦-៧-៨ ខែមីនា ឆ្នាំ២០២៦ នេះ បុរី ប៉េង ហួត បានធ្ […]

បុរី ប៉េង ហួត បើកការលក់ Pre-Sale គម្រោងថ្មីក្នុងតំបន់ច្បារអំពៅ

ព្រឹត្តិការណ៍លក់ជូនអតិថិជនមុនគេក្នុងរយៈពេលបីថ្ងៃនេះ គឺជ […]

ក្រុមហ៊ុន KNN ដាក់សម្ពោធផលិតផលជប៉ុន YOKODA ជាផ្លូវការក្នុងទីផ្សារកម្ពុជា

ថ្ងៃទី ២២ ខែ កុម្ភះ ឆ្នាំ​ ២០២៦ ក្រុមហ៊ុន ខេ អិន អិន ខេ […]

បុរី ប៉េង ហួត បើកការដ្ឋានសាងសង់គម្រោងថ្មីពីរដំណាលគ្នា ជាមួយទីតាំងដ៏អស្ចារ្យនៃរាជធានីភ្នំពេញ

ដើមឆ្នាំថ្មី បុរី ប៉េង ហួត បានបើកការដ្ឋានសាងសង់គម្រោងថ្ […]