គម្រោងបុរី ២៧០ហិកតា នៅព្រែកព្នៅ សហការនឹងធនាគារព្រីនស៍ផ្ដល់កម្ចីផ្ទះដល់ទៅ ១០០%

ធនាគារ Prince ដែលទើបតែទទួលបានពានរង្វាន់ជាធនាគារពាណិជ្ជឆ្នើមនៅកម្ពុជា បានសម្រេចសហការជាមួយក្រុមហ៊ុន Prince Huan Yu Real Estate Group ដើម្បីផ្តល់កម្ចីគេហដ្ឋានសម្រាប់គម្រោងបូរីភូមិសំរោងដល់ទៅ ១០០% នៃតម្លៃផ្ទះទាំងមូល រយៈពេល២៥ឆ្នាំ ជាមួយអត្រាការប្រាក់សមរម្យចាប់ពី ៦,៨% ឡើងទៅ ។

ពិធីចុះហត្ថលេខាក្នុងភាពជាដៃគូរវាងភាគីទាំង ២ ត្រូវបានធ្វើឡើងនៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២១ នេះ ក្រោមអធិបតីភាពរបស់លោក ចាង រួយជុន និង លោក ហ៊ន់ សុរចនា។

កិច្ចសហការនេះ ផ្ដល់ជូននូវភាពងាយស្រួល និងលក្ខខណ្ឌបង់ប្រាក់ល្អផ្តាច់គេ ខុសប្លែកពីធនាគារដទៃ សម្រាប់អតិថិជនដែលចាប់អារម្មណ៍ទិញផ្ទះនៅបុរីភូមិសំរោង ពោលគឺងាយស្រួលសម្រាប់គ្រប់ដំណាក់កាលរហូតការសាងសង់ត្រូវបានបញ្ចប់។

ជាមួយនឹងកម្ចី ១០០% អតិថិជនមិនចាំបាច់បារម្ភពីកង្វះខាតលទ្ធភាព ព្រមទាំងទទួលបាននូវភាពកក់ក្តៅ ដោយសារធនាគារអនុញ្ញាតឲ្យធ្វើការបង់ប្រាក់ប្រចាំខែរយៈពេលយូររហូតដល់ទៅ២៥ឆ្នាំ ប្រហែល៤៨០ដុល្លារប៉ុណ្ណោះក្នុងមួយខែ។

លោក ចាង រួយជុន បានមានប្រសាសន៍ថា៖ «បុរីភូមិសំរោង គឺជាគម្រោងបុរីលើកទី១ របស់ក្រុមហ៊ុន ដែលមានវិសាលភាពដល់ទៅ២៧០ហិកតា ដោយដំណាក់កាលទី១ នឹងត្រូវធ្វើការសាងសង់លើផ្ទៃដីទំហំ៣៣ហិកតា ដែលយើងផ្តោតសំខាន់ទៅលើបែបបទនៃការរស់នៅកាន់តែប្រសើរជាងមុន ការរស់នៅជាសហគមន៍តែមួយ អមដោយរុក្ខជាតិបៃតងដ៏ស្រស់បំព្រងដល់ទៅ៤០%នៃគម្រោងទាំងមូល គួបផ្សំនឹងហេដ្ឋារចនាសម្ព័ន្ធ និងគ្រឿងបរិក្ខារយ៉ាងសម្បូរបែបរបស់គម្រោង»។

លោកបានបន្ថែមទៀតថា៖ «ដោយមើលឃើញពីប្រជាប្រិយភាពរបស់បុរីភូមិសំរោងបន្ទាប់ពីបើកលក់កាលពីដើមខែកញ្ញាមក យើងបានសហការជាមួយធនាគារជាដៃគូ ដើម្បីធ្វើយ៉ាងណា ជួយសម្រួលមួយផ្នែកធំដល់លទ្ធភាពនៃការបង់ប្រាក់របស់បងប្អូនប្រជាពលរដ្ឋខ្មែរក្នុងការទិញគេហដ្ឋានក្នុងក្តីស្រមៃរបស់ពួកគាត់»។

គួរបញ្ជាក់ផងដែរថា បុរីភូមិសំរោងមានជម្រើសផ្ទះច្រើនបែបច្រើនសណ្ឋាន ដែលមានរចនាបថទំនើប និងទាន់សម័យ ដូចជាផ្ទះអាជីវកម្មទំនើបខ្នាតធំ វីឡាទោល(មរកត និងចរណៃ) វីឡាភ្លោះមង្គល វីឡាភ្លោះថ្មី និងវីឡាកូនកាត់ជាដើម។

បុរីនេះមានទីតាំងតាមបណ្តោយផ្លូវជាតិលេខ៥ ជាប់នឹងសាលាខណ្ឌព្រែកព្នៅ និងមានចម្ងាយត្រឹមតែ៥នាទីប៉ុណ្ណោះពីផ្សារព្រែកព្នៅ (១៥នាទីពីគល់ស្ពានជ្រោយចង្វារ)។

សម្រាប់ព័ត៌មានលម្អិត៖
• ទូរស័ព្ទទំនាក់ទំនង ៖ 089 877 533 / 069 877 533
• គេហទំព័រហ្វេសប៊ុក ៖ SAMRAONG VILLAGE

- Video Advertisement -

ព័ត៌មានដែលទាក់ទង

វីឡាអភិជនថ្មី «ឃីង ម៉េនន័រ» របស់ ជីប ម៉ុង លែន បានបើកលក់ជាផ្លូវការហើយ

ភ្នំពេញ៖ ក្រុមហ៊ុន ជីប ម៉ុង លែន បានប្រកាសបើកលក់ជាផ្លូវក […]

ក្រុមហ៊ុនដែកលំដាប់ថ្នាក់លេខ១នៅកម្ពុជា បើកសម្ពោធផលិតផលថ្មី ៣ប្រភេទ

ក្រុមហ៊ុន អាយ អេស អាយ ស្ទៀល បានឈរជើងយ៉ាងរឹងមាំក្នុងចំណា […]

វីឡាអភិជនថ្មី «ឃីង ម៉េនន័រ» របស់​ជីប ម៉ុង លែន ប្រកាសបើកលក់ជាផ្លូវការថ្ងៃ ២៥វិច្ឆិកា​​ ខាងមុខនេះ

កាលពីថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ ២០២២ នៅ​សណ្ឋាគារ ហៃយ៉ាត់ […]

2023 ក្រុមហ៊ុនអចលនទ្រព្យដ៏ល្បី ERA នឹងពង្រីកវិលាលភាពខ្លួនឱ្យរិតតែខ្លាំងក្នុងទីផ្សារខុនដូនៅកម្ពុជា

ក្រុមហ៊ុន ERA Cambodia ដែល​ជាក្រុមហ៊ុនជំនាញដោយផ្តោតលើឯក […]

តោះ! មកទស្សនាទិដ្ឋភាពនៅផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គាម៉ល ជាមួយតារាវ័យក្មេងជាច្រើនរូប

ភ្នំពេញ៖ ផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គាម៉ល ដែលកំពុងបើកដ […]