គម្រោងផែកោះទន្សាយ ទីលានចាក់សំរាម និងផ្លូវស្របមាត់សមុទ្រនៅកែបសម្រេចបាន ៦២% ហើយ

គម្រោងផែកោះទន្សាយ ទីលានចាក់សំរាម និងផ្លូវស្របមាត់សមុទ្រនៅខេត្តកែបសម្រេចបាន ៦២% ហើយ។ នេះបើតាមកិច្ចប្រជុំកាលពីថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២២។​

លោក ហម និមល អនុប្រធានទីប្រឹក្សាបច្ចេកទេសរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានឱ្យដឹងថា អនុគម្រោង​ទីលានចាក់សំរាមសម្រេចបាន ៩៨,៨% អនុគម្រោងផ្លូវស្របមាត់សមុទ្រសម្រេចបាន១០,៤% និងអនុគម្រោង​កំពង់​​ផែកោះទន្សាយ និងទីកន្លែងទេសចរណ៍សម្រេចបាន ៨,៥%។

លោកបន្តថា គម្រោងសាងសង់ផ្លូវមាត់សមុទ្រកំពុងជួបបញ្ហាបច្ចេកទេសមួយចំនួន ហើយគម្រោងផែកោះ​ទន្សាយ​វិញ កំពុងត្រូវបានផ្លាស់ប្តូរតាមតម្រូវការស្នើសុំពីសហគមន៍កោះទន្សាយ និងការដឹកជញ្ជូនចម្លងគ្រឿងចក្រ និង​សំភារៈសំណង់ពីផ្លូវគោកទៅកោះមានការលំបាក និងតម្លៃថ្លៃ។

ពាក់ព័ន្ធបញ្ហានេះ លោក វ៉ៅ សុខា អភិបាលរងខេត្តកែប បានបញ្ជាក់ថា ក្នុងនាមអាជ្ញាធរខេត្ត នឹងខិតខំបន្ត​ដោះ​ស្រាយ​នូវរាល់បញ្ហាទាំងនោះមិនឱ្យប៉ះពាល់ ឬអាក់អានដល់ការអភិវឌ្ឍគម្រោងទាំងបីនេះឡើយ។

គួរបញ្ជាក់ថា គម្រោងទាំងបីនៅខេត្តកែបនេះ ជាផ្នែកមួយនៃគម្រោងហេដ្ឋារចនាសម្ព័ន្ធ​ទេសចរណ៍​សម្រាប់​កំណើន​ប្រកបដោយបរិយាប័ន្ននៃមហាអនុតំបន់មេគង្គជំហានទី២ របស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ដោយក្នុងនោះ​អនុគម្រោងកំពង់ផែកោះទន្សាយ ត្រូវចំណាយការសាងសង់អស់ទឹកប្រាក់ ១,៦លានដុល្លារអាមេរិក។ (អានបន្ថែម)

- Video Advertisement -

ព័ត៌មានដែលទាក់ទង

សួនច្បារច្រាំងស្ទឹងព្រែកត្នោត ប៉ែកខាងត្បូងស្ទឹង នៅខេត្តកណ្តាល ចាប់ផ្តើមសាងសង់ជាផ្លូវការ

អាជ្ញាធរខេត្ត និងមន្ត្រីក្រសួង សហការគ្នាដើម្បីផ្លាស់ប្ត […]

ADB ជួយកម្ពុជាសង់សាលាជាតិរដ្ឋបាលមូលដ្ឋានលើផ្ទៃដី ៨ហិកតា ក្នុងខណ្ឌព្រែកព្នៅ

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានផ្តល់ហិរញ្ញប្បទានដល់ក្រសួ […]

ADB អនុម័តកម្មវិធីអភិវឌ្ឍន៍ ៧៣លានដុល្លារ ដើម្បីគាំទ្រកម្មវិធីអន្តរកម្មថាមពលនៅកម្ពុជា

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តកម្មវិធីអភិវឌ្ឍន៍តា […]

សម្តេច៖ ស្ពានភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញ-បាវិត អ្នកដំណើរមិនចាំបាច់បង់ប្រាក់ទេ

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ឱ្យដឹងថា អ្នកដំណើរឆ្លងកាត […]

អូស្ត្រាលីផ្តល់ជំនួយ ៦៥លានដុល្លារ ដល់កម្ពុជាអភិវឌ្ឍវិស័យសំខាន់ៗ៤

ស្ថានទូតអូស្រា្តលីប្រចាំប្រទេសកម្ពុជា បានផ្តល់ហិរញ្ញប្ប […]

ស្ពានអរិយក្សត្រអាចនឹងសង់ចុងឆ្នាំ២០២៣ ដោយត្រូវចាំបំពេញនីតិវិធីសំខាន់ៗមួយចំនួនសិន

គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ (ផ្សារចាស់-ជ្រោយ […]