គម្រោងផ្ទះតម្លៃសមរម្យជាង ៥០០០ ខ្នង នៅព្រែកតាទែន បើកលក់ជាផ្លួវការ

បុរីមនោរម្យព្រែកតាទែន

កាលពីថ្ងៃទី ១២ កក្កដា ឆ្នាំ ២០១៨ នេះ ក្រុមហ៊ុន B&BM Development Co,. Ltd បានប្រកាសបើកលក់ជាផ្លូវការនូវគម្រោងបុរីមនោរម្យព្រែកតាទែន ដែលជាគម្រោងលំនៅដ្ឋានតម្លៃសមរម្យសម្រាប់អ្នកមានប្រាក់ចំណូលទាប និង មធ្យម។

គម្រោងនេះមានទីតាំងនៅតាមបណ្តោយផ្លូវជាតិលេខ៥ (២២គីឡូម៉ែត្រពីវត្តភ្នំ) ក្នុងភូមិស្លែងដីដុះ ឃុំព្រែកតាទែន ដែលនឹងសាងសង់ជាលំនៅដ្ឋានចំនួនសរុបជាង ៥០០០ ខ្នង លើផ្ទៃដីសរុបចំនួន ៨២ ហិកតា។ បុរីនេះមានផ្ទះល្វែង៣ម៉ូត និងផ្ទះវិឡាកូនកាត់២ម៉ូត ដែលតម្លៃផ្ទះគឺចាប់ពី ២៥០០០ ដុល្លារក្នុងមួយខ្នង តែប៉ុណ្ណោះ។

ក្រៅពីសាងសង់ជាលំនៅដ្ឋាន គម្រោងនេះរួមមានដូចជា ផ្សារ ចំណតរថយន្តក្រុង ក៏ដូចជាសួនកំសាន្តលំហែច្រើនកន្លែងពិសេសសួននៅអមតាមមាត់ព្រែកធម្មជាតិផងដែរ។

គួរបញ្ជាក់ផងដែរថា គម្រោងនេះបានបើកសម្ពោធការដ្ឋានក្រោមអធិបតីភាព ឯកឧត្តម ជា សុផារ៉ា ទេសរដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនិយកម្ម និងសំណង់ កាលពីថ្ងៃទី០១ ខែឧសភា ឆ្នាំ២០១៧។

គម្រោងនេះ គឺជាគម្រោងទី២ហើយ ដែលជាគម្រោងសហការវាងរបស់រាជរដ្ឋាភិបាលនិងក្រុមហ៊ុនឯកជន B&BM Development Co,. Ltd បន្ទាប់ពីគម្រោងទី១ ក្រុមហ៊ុន Worldbridge Land របស់ឧកញ៉ា សៀ ឫទ្ធី នៅស្រុកស្អាង។

បើយោងតាមបុគ្គលិកលក់ បច្ចុប្បន្នក្រុមហ៊ុនកំពុងសាងសង់ខ្លោងទ្វារ ផ្លូវចូល ហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ។ ចំពោះគម្រោងទាំងមូលគឺគ្រោងនឹងបញ្ចប់ការសាងសង់ក្នុងរយៈពេលប្រមាណ ២ ឆ្នាំ ៦ ខែទៀត។
គួរបញ្ជាក់ផងដែរថា ទើបតែបើកលក់ជាផ្លូវការកាលពីសប្ដាហ៍មុន គម្រោងនេះបានលក់ដាច់អស់ប្រមាណ ២០០ ខ្នងទៅហើយ។

គម្រោងលំនៅដ្ឋានតម្លៃសមរម្យគឺធ្វើឡើងដើម្បីឆ្លើយតបទៅនឹងតម្រូវការលំនៅដ្ឋាន របស់អ្នកមានចំណូលទាបនិងមធ្យម ព្រោះថាបច្ចុប្បន្នប្រជាពលរដ្ឋកម្ពុជាជិត ៩,៨ លាននាក់កំពុងប្រឈមនិងបញ្ហាគ្មានលំនៅដ្ឋានសមរម្យរស់នៅ។

បើយោងទៅតាមរបាយការណ៍របស់អគ្គនាយកដ្ឋានលំនៅដ្ឋាននៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់កាលពីឆ្នាំ ២០១៤ ប្រទេសកម្ពុជានឹងត្រូវការលំនៅដ្ឋានជាង ១លានខ្នងបន្ថែមទៀតក្នុងឆ្នាំ ២០៣០ ដែលក្នុងនោះតម្រូវការក្នុងរាជធានីភ្នំពេញនឹងមានរហូតដល់ទៅ ៨ សែនខ្នង។

ជាមួយគ្នានេះដែរ តំបន់សេដ្ឋកិច្ចពិសេសភ្នំពេញក៏គ្រោងនឹងបើកការដ្ឋានសាងសង់គម្រោងលំនៅដ្ឋានតម្លៃសមរម្យជា ៣០០០ ខ្នង ក្នុងតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញនៅក្នុងខែវិច្ឆិកាខាងមុខនេះផងដែរ (អានបន្ថែម)។

 

- Video Advertisement -

ព័ត៌មានដែលទាក់ទង

សួនច្បារច្រាំងស្ទឹងព្រែកត្នោត ប៉ែកខាងត្បូងស្ទឹង នៅខេត្តកណ្តាល ចាប់ផ្តើមសាងសង់ជាផ្លូវការ

អាជ្ញាធរខេត្ត និងមន្ត្រីក្រសួង សហការគ្នាដើម្បីផ្លាស់ប្ត […]

ADB ជួយកម្ពុជាសង់សាលាជាតិរដ្ឋបាលមូលដ្ឋានលើផ្ទៃដី ៨ហិកតា ក្នុងខណ្ឌព្រែកព្នៅ

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានផ្តល់ហិរញ្ញប្បទានដល់ក្រសួ […]

ADB អនុម័តកម្មវិធីអភិវឌ្ឍន៍ ៧៣លានដុល្លារ ដើម្បីគាំទ្រកម្មវិធីអន្តរកម្មថាមពលនៅកម្ពុជា

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តកម្មវិធីអភិវឌ្ឍន៍តា […]

សម្តេច៖ ស្ពានភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញ-បាវិត អ្នកដំណើរមិនចាំបាច់បង់ប្រាក់ទេ

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ឱ្យដឹងថា អ្នកដំណើរឆ្លងកាត […]

អូស្ត្រាលីផ្តល់ជំនួយ ៦៥លានដុល្លារ ដល់កម្ពុជាអភិវឌ្ឍវិស័យសំខាន់ៗ៤

ស្ថានទូតអូស្រា្តលីប្រចាំប្រទេសកម្ពុជា បានផ្តល់ហិរញ្ញប្ប […]

ស្ពានអរិយក្សត្រអាចនឹងសង់ចុងឆ្នាំ២០២៣ ដោយត្រូវចាំបំពេញនីតិវិធីសំខាន់ៗមួយចំនួនសិន

គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ (ផ្សារចាស់-ជ្រោយ […]