គម្រោងផ្លូវរថភ្លើងក្រោមសមុទ្រវែងជាងគេតម្លៃជាង១៧ពាន់លានដុល្លារត្រូវបានពិភាក្សាឡើងវិញ

គម្រោងផ្លូវរថភ្លើងក្រោមសមុទ្រវែងជាងគេតម្លៃជាង ១៧ ពាន់លានដុល្លារ តភ្ជាប់ពីប្រទេសហ្វាំងឡង់ទៅប្រទេសអេស្តូនី ត្រូវបានយកមកពិភាក្សាឡើងវិញ ក្រោយរដ្ឋាភិបាលអេស្តូនីច្រានចោលមួយរយៈដោយសារបញ្ហាបរិស្ថាន សេដ្ឋកិច្ច និងសុវត្ថិភាព។ នេះបើយោងតាមសារព័ត៌មាន Bloomberg កាលពីថ្ងៃទី ២៦ មករា កន្លងមកនេះ ។

ផ្លូវរថភ្លើងនេះ នឹងមានប្រវែងប្រមាណជាង ១០០ គីឡូម៉ែត្រ ដែលភាគច្រើនស្ថិតនៅក្រោមទឹកសមុទ្រ ហើយនឹងមានការបង្កើតកោះសិប្បនិម្មិតយ៉ាងហោចណាស់មួយនៅកណ្ដាលសមុទ្រ ដើម្បីជាស្ថានីយទ្រផ្លូវមួយខ្សែនេះ។

គម្រោងនេះត្រូវបានស្នើដោយសហគ្រិនជនជាតិហ្វាំងឡង់លោក Peter Vesterbacka កាលពីឆ្នាំមុន ហើយបើត្រូវបានអនុម័ត គម្រោងនេះនឹងត្រូវអនុវត្តដោយប្រើថវិកប្រមាណ ១៧ ពាន់លានដុល្លារ ដែលជាការបណ្ដាក់ទុនរបស់ក្រុមហ៊ុនចិន China’s Touchstone Capital Partners Ltd.។

ប៉ុន្តែពេលនោះ រដ្ឋាភិបាលអេស្តូនីមិនអនុម័តគម្រោង ដោយព្រួយបារម្ភពីដោយសារបញ្ហាបរិស្ថាន សេដ្ឋកិច្ច និងសង្គម។

ដោយឡែក កាលពីថ្ងៃទី ២៤ មករា កន្លងមកនេះ រដ្ឋាភិបាលអេស្តូនីបានប្រកាសបើកចំហរឱ្យមានការចរចាឡើងវិញ ដោយគ្រោងនឹងធ្វើការពិភាក្សាថ្នាក់ជាតិជាមួយនឹងប្រទេសហ្វាំងឡង់ ប្រសិនបើគណៈរដ្ឋមន្រ្តីបោះឆ្នោតអនុម័តគម្រោងនេះ។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

Demark គ្រោងសង់កោះសិប្បនិមិត្តផលិតថាមពលខ្យល់ដំបូងលើលោកតម្លៃ ៣៤ ប៊ីលានដុល្លារ

ប្រទេសដាណឺម៉ាក កំពុងរៀបចំផែនការសង់កោះសិប្បនិមិត្តផ្ទុកដ […]

ឡាវគ្រោងសង់រោងចក្រថាមពលដើរដោយខ្យល់តម្លៃ ២ពាន់លានដុល្លារ សម្រាប់នាំចេញ

រដ្ឋាភិបាលឡាវ និងក្រុមហ៊ុនថាមពលពាក់ព័ន្ធគ្រោងចំណាយប្រាក […]

Bentley ប្រកាសជ័យលាភីជាប់ឈ្មោះទៅប្រកួតផ្ដាច់ព្រ័ត្រពានសំណង់ឆ្នើម២០២២ នៅក្រុងឡុងដ៍

ក្រុមហ៊ុន Bentley Systems ដែលជាក្រុមហ៊ុនអាមេរិកឈានមុខគេ […]

រដ្ឋគ្រោងចំណាយជាង ២៤០លានដុល្លារ សាងសង់អាកាសយានដ្ឋានថ្មីចំនួន៣

រាជរដ្ឋាភិបាល គ្រោងចំណាយថវិកាជាង ២៤០លានដុល្លារ សម្រាប់គ […]

ឌូបៃចង់សង់អគាររង្វង់អវកាសដ៏ធំ ឡោមព័ទ្ធអគារខ្ពស់ជាងគេលើពិភពលោក

ក្រុមហ៊ុនស្ថាបត្យកម្ម ZNera Space បានស្នើចង់រចនា និងសាង […]

វៀតណាមនឹងបើកឱ្យប្រើប្រាស់ស្ពានកញ្ចក់វែងជាងគេលើពិភពលោក នៅចុងខែមេសានេះ

ស្ពានកញ្ចក់ប្រវែង ៦៣២ ម៉ែត្រ និងកម្ពស់ ១៥០ម៉ែត្រ ដែលជាស […]