Bentley ប្រកាសជ័យលាភីជាប់ឈ្មោះទៅប្រកួតផ្ដាច់ព្រ័ត្រពានសំណង់ឆ្នើម២០២២ នៅក្រុងឡុងដ៍

ក្រុមហ៊ុន Bentley Systems ដែលជាក្រុមហ៊ុនអាមេរិកឈានមុខគេផ្នែក software គ្រប់គ្រងគម្រោងសំណង់បែបឌីជីថល កាលពីថ្ងៃទី ១៩ កញ្ញា បានប្រកាសឈ្មោះបេក្ខភាពជ័យលាភីទាំង ៣៦ ដែលជាប់ចូលទៅប្រកួតក្នុងវគ្គផ្ដាច់ព្រ័ត្រពានរង្វាន់នៃកម្មវិធីហេដ្ឋារចនាសម្ព័ន្ធឆ្នើមប្រចាំឆ្នាំ ២០២២ ឬ 2022 Going Digital Awards in Infrastructure។

បេក្ខភាពទាំង ៣៦ នឹងត្រូវធ្វើបទបង្ហាញពីគម្រោងសំណង់របស់ខ្លួនជាលើកចុងក្រោយ នៅថ្ងៃទី ៨ ខែវិច្ឆិកា ខណៈលទ្ធផលជ័យលាភីចុងក្រោយនឹងត្រូវប្រកាសនៅក្នុងកម្មវិធីប្រគល់ពានរង្វាន់ ដែលនឹងធ្វើឡើងទីក្រុងឡុងដ៍ នៃប្រទេសអង់គ្លេស នៅថ្ងៃទី ១៥ វិច្ឆិកា ខាងមុខនេះ។

កម្មវិធីពានរង្វាន់ប្រចាំនេះ គឺជាកម្មវិធីជ្រើសរើសគម្រោងសំណង់ឆ្នើម ឆ្លាតវៃ គិតគូរពីបរិស្ថាន និងមានគុណភាពខ្ពស់ មកពីជុំវិញពិភពលោក។

សម្រាប់ឆ្នាំនេះ មានគម្រោងជាង ៣០០ មកពី ៤៧ ប្រទេស ដែលចូលរួមប្រកួត។ ក្នុងនោះគណៈវិនិច្ឆ័យឯករាជ្យចំនួន ១១ រូប បានជ្រើសរើសបេក្ខជនចុងក្រោយត្រឹម ៣៦ប៉ុណ្ណោះ ក្នុង ១២ ប្រភេទរង្វាន់ ដែលមានសិទ្ធិចូលទៅបទបង្ហាញពីគម្រោងសំណង់របស់ខ្លួន នៅទីក្រុងឡុងដ៍។

សម្រាប់ព័ត៌មានបន្ថែមនិងឈ្មោះគម្រោងដែលជាប់ជាបេក្ខភាពចុងក្រោយ សូមចូលទៅកាន់តំណនេះ។

ក្រៅពីការផ្ដល់ពានរង្វាន់ដល់គម្រោងហេដ្ឋារចនាសម្ព័ន្ធឆ្នើម ជារៀងរាល់ឆ្នាំ Bentley System ក៏បានរៀបចំវេទិកាចែករំលែកចំណេះដឹង ដែលមានការប្រមូលផ្តុំអ្នកជំនាញផ្នែកហេដ្ឋារចនាសម្ព័ន្ធ និងឧស្សាហកម្ម មកពីជុំវិញពិភពលោក ដើម្បីបង្ហើបពីបទពិសោធន៍ការងារផ្ទាល់ និងបង្ហាញពីបច្ចេកវិទ្យាជឿនលឿនចុងក្រោយបំផុតក្នុងវិស័យសំណង់។

គួរបញ្ជាក់ផងដែរថា ទស្សនាវដ្តីសំណង់ និងអចលនទ្រព្យ គឺជាសារព័ត៌មានពីកម្ពុជាតែមួយគត់ ដែលមានកិត្តិយសចូលរួម និងជាដៃគូសារព័ត៌មានក្នុងកម្មវិធីដ៏មហិមានេះ ជារៀងរាល់ឆ្នាំ។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

រមណីយដ្ឋានខ្នាតយក្សនៅឥណ្ឌាថ្មីមួយត្រូវបានសាងសង់ដោយប្រើ AI និង Digital Twin

ក្រុមហ៊ុន AVS ENGINEERS និង ISID STRUCTURES បានបញ្ចប់កា […]

Viscan បំលែងគម្រោងពង្រីកផ្លូវល្បឿនលឿន B29 ដោយប្រើបច្ចេកវិទ្យា Digital Twin

ក្រុមហ៊ុន Viscan GmbH បានបំលែងប្រព័ន្ធការងារ Reality Ca […]

AI អាចព្យាករណ៍បញ្ហា និងឱកាសបរាជ័យនៃសំណង់នានាបានមុនបើកការដ្ឋានទៅទៀត

បច្ចេកវិទ្យាវិភាគដែលប្រើ បញ្ញាសិប្បនិម្មិត (AI) កំពុងជួ […]

Bentley បង្ហាញពីកំណើនហិរញ្ញវត្ថុដ៏រឹងមាំ ព្រមទាំងបន្ដជំរុញការអភិវឌ្ឍ AI សម្រាប់សំណង់

Bentley Systems បានរាយការណ៍ពីលទ្ធផលហិរញ្ញវត្ថុដ៏រឹងមាំស […]

ក្រៅពីសំណង់៖ Digital Twin អាចប្រើក្នុងវិស័យអវកាស សុខភាព បេតិកភណ្ឌ និងរៀបចំក្រុង

និស្សិតស្រាវជ្រាវជំនាន់ថ្មីនៅសាកលវិទ្យាល័យ Louisiana St […]