Viscan បំលែងគម្រោងពង្រីកផ្លូវល្បឿនលឿន B29 ដោយប្រើបច្ចេកវិទ្យា Digital Twin

ក្រុមហ៊ុន Viscan GmbH បានបំលែងប្រព័ន្ធការងារ Reality Capture របស់ខ្លួនសម្រាប់គម្រោងពង្រីកផ្លូវ B29 នៅរដ្ឋ Baden-Württemberg ឱ្យក្លាយជាប្រព័ន្ធ Digital Twin ដែលមានប្រសិទ្ធភាពខ្ពស់។ គម្រោងនេះត្រូវបានចាត់ទុកថាជាគម្រោងសាងសង់ឌីជីថលដ៏សំខាន់មួយក្នុងចំណោមគម្រោងដំបូងៗនៅប្រទេសអាល្លឺម៉ង់។ មកសិក្សាទាំងអស់គ្នាតើក្រុមហ៊ុនប្រើបច្ចេកវិទ្យាអ្វីខ្លះ?

គម្រោង B29 រួមមានសំណង់ថ្មីចំនួន ៩ រួមទាំងស្ពាន និងជញ្ជាំងទប់ដី។ តួនាទីរបស់ Viscan គឺផ្តល់ទិន្នន័យឌីជីថលដែលមានភាពត្រឹមត្រូវ និងត្រូវបានធ្វើបច្ចុប្បន្នភាពជាប្រចាំ ដើម្បីបង្ហាញពីស្ថានភាពជាក់ស្តែងនៃទីតាំងសាងសង់ និងវឌ្ឍនភាពការងារប្រចាំថ្ងៃ។

ដំបូងឡើយ Viscan បានជួបបញ្ហាធ្ងន់ធ្ងរជាមួយប្រព័ន្ធ Cloud ដែលខ្លួនប្រើសម្រាប់ដំណើរការទិន្នន័យ។ បរិមាណទិន្នន័យ Reality Capture ដ៏ច្រើនដែលប្រមូលបានរៀងរាល់ថ្ងៃ បានធ្វើឱ្យប្រព័ន្ធដំណើរការយឺត និងប៉ះពាល់ដល់ភាពត្រឹមត្រូវនៃទិន្នន័យ។

ក្រុមការងារត្រូវចំណាយពេលកែសម្រួលទិន្នន័យស្កេនដោយដៃ ដែលធ្វើឱ្យដំណើរការស្វ័យប្រវត្តិកម្មបាត់បង់ប្រសិទ្ធភាព និងបង្កហានិភ័យដល់កាលវិភាគគម្រោង។

ដើម្បីដោះស្រាយបញ្ហានេះ Viscan បានចាប់ដៃគូជាមួយ Bentley Systems និងយក iTwin Capture មកប្រើជាម៉ាស៊ីនដំណើរការទិន្នន័យលើ Cloud។

ប្រព័ន្ធថ្មីនេះអាចដំណើរការទិន្នន័យទំហំធំ និងបង្កើត Reality Meshes ដែលមានគុណភាពខ្ពស់ ព្រមទាំង Point Clouds ដែលមានទីតាំងភូមិសាស្ត្រត្រឹមត្រូវដោយស្វ័យប្រវត្តិ។ ជាលទ្ធផល តម្រូវការកែសម្រួលទិន្នន័យដោយដៃត្រូវបានកាត់បន្ថយយ៉ាងខ្លាំង។

Viscan ក៏បានប្រើប្រាស់ Orbit 3DM ដើម្បីបញ្ចូលទិន្នន័យពី Mobile Mapping និងប្រភពផ្សេងៗទៅក្នុងបរិយាកាស 3D តែមួយ។ ប្រព័ន្ធនេះបានជួយគាំទ្រដល់ការប្រើប្រាស់បញ្ញាសិប្បនិម្មិត (AI) ដោយអាចវិភាគរូបភាពរាប់លានសន្លឹក ដើម្បីស្វែងរកវត្ថុ និងការផ្លាស់ប្តូរនៅក្នុងតំបន់សាងសង់ ខណៈអ្នកជំនាញអាចពិនិត្យ និងកែតម្រូវលទ្ធផល AI ដោយផ្ទាល់នៅក្នុងបរិយាកាស 3D។

លោក Nicolai Nolle នាយកប្រតិបត្តិ Viscan បានបញ្ជាក់ថា ប្រព័ន្ធថ្មីបានជួយបង្កើនទាំងភាពជឿជាក់ និងប្រសិទ្ធភាពនៃដំណើរការការងារ។

លទ្ធផលដែលទទួលបានរួមមាន ការបង្កើនល្បឿនដំណើរការទិន្នន័យ 60% ការបង្កើនល្បឿនការចងក្រងឯកសារនៅទីតាំងសាងសង់ 70% និងការកាត់បន្ថយរយៈពេលសាងសង់សរុប 20%។

ការងាររដ្ឋបាលក៏មានប្រសិទ្ធភាពជាងមុនផងដែរ ដោយការដំណើរការសំណើកែប្រែការងារ (Variation Orders) លឿនជាងមុន 40% និងការត្រួតពិនិត្យវិក្កយបត្រលឿនជាងមុន 60%។

លើសពីនេះ កម្មវិធីនេះក៏កាត់បន្ថយតម្រូវការចុះទៅត្រួតពិនិត្យទីតាំងផ្ទាល់ និងជួយឱ្យការត្រួតពិនិត្យការសាងសង់ពីចម្ងាយកើនឡើង 50%។

គម្រោង B29 បង្ហាញពីតួនាទីកាន់តែសំខាន់របស់ Reality Capture, Digital Twin និង AI ក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធទំនើប ដោយបច្ចេកវិទ្យាទាំងនេះអាចជួយបង្កើនភាពត្រឹមត្រូវ ល្បឿន កិច្ចសហការ និងប្រសិទ្ធភាពនៃការត្រួតពិនិត្យគម្រោងពីចម្ងាយ។

ស្វែងយល់បន្ថែមអំពីដំណើរការការងាររបស់ iTwin Capture ហើយចាប់ផ្តើមដោយឥតគិតថ្លៃជាមួយ iTwin Capture Modeler Flex

- Video Advertisement -

ព័ត៌មានដែលទាក់ទង

AI អាចព្យាករណ៍បញ្ហា និងឱកាសបរាជ័យនៃសំណង់នានាបានមុនបើកការដ្ឋានទៅទៀត

បច្ចេកវិទ្យាវិភាគដែលប្រើ បញ្ញាសិប្បនិម្មិត (AI) កំពុងជួ […]

Bentley ធ្វើឱ្យកម្មវិធីសំណង់ឌីជីថលឱ្យកាន់តែឆ្លាតវៃ! វិភាគការបំភាយកាបូនបានមុនសង់!

ក្រុមហ៊ុន Bentley Systems ថ្មីៗនេះបានធ្វើទំនើបកម្មលើកម្ […]

មានអ្វីថ្មីនៅក្នុងសន្និសីទ Cesium Developer Conference?  iTwin ថែមបច្ចេកវិទ្យាអ្វីខ្លះ?

នៅក្នុងសន្និសីទ Cesium Developer Conference ក្រុមហ៊ុន B […]

Bentley បើកការិយាល័យថ្មីនៅទីក្រុង Vilnius នៃលីទុយអានី ដើម្បីពង្រីកឥទ្ធិពលនៅអ៊ឺរ៉ុប

Bentley Systems កំពុងពង្រឹងប្រតិបត្តិការរបស់ខ្លួននៅអឺរ៉ […]

ក្រុមហ៊ុនយក្ស ២ Collins Engineers និង Bentley រួមគ្នាបង្កើតបច្ចេកវិទ្យាសំណង់ថ្មីមួយ…

ក្រុមហ៊ុន Collins Engineers និង Bentley Systems កំពុងសហ […]