Bentley ធ្វើឱ្យកម្មវិធីសំណង់ឌីជីថលឱ្យកាន់តែឆ្លាតវៃ! វិភាគការបំភាយកាបូនបានមុនសង់!

ក្រុមហ៊ុន Bentley Systems ថ្មីៗនេះបានធ្វើទំនើបកម្មលើកម្មវិធីសំណង់ឌីជីថលនានារបស់ខ្លួនឱ្យកាន់តែឆ្លាតវៃ ពិសេសលើមុខងារថ្មីដែលអាចវិភាគការបំភាយឧស្ម័នកាបូននៃគម្រោងទាំងមូលបាន មុនសំណង់ជាក់ស្ដែងចាប់ផ្ដើមទៅទៀត។

លើសពីការវិភាគ វាក៏ជួយផ្ដល់ជាដំណោះស្រាយដើម្បីឱ្យក្រុមហ៊ុនសំណង់អាចកាត់បន្ថយការបញ្ចេញឧស្ម័នកាបូនបានយ៉ាងល្អ ខណៈបង្កើនប្រសិទ្ធភាពគម្រោង ក៏ដូចជាអនុលោមតាមបទប្បញ្ញត្តិបរិស្ថានដែលកាន់តែតឹងរ៉ឹងផងដែរ។

កម្មវិធីនេះ ដែលមាននៅលើ Bentley Infrastructure Cloud ត្រូវបានបង្កើតឡើងដើម្បីជួយវិស្វករ និងក្រុមការងារគម្រោង វាយតម្លៃផលប៉ះពាល់កាបូននៃគម្រោងហេដ្ឋារចនាសម្ព័ន្ធ ចាប់តាំងពីដំណាក់កាលដំបូងនៃការរៀបចំផែនការ និងការរចនា។

កម្មវិធីនេះ ត្រូវបានអភិវឌ្ឍឡើងលើកម្មវិថី iTwin របស់ Bentley ដោយអាចរួមបញ្ចូលទិន្នន័យពីឯកសារវិស្វកម្ម និងការរចនាជាង 30 ប្រភេទ ទៅក្នុងបរិយាកាសឌីជីថលតែមួយ។

វាក៏អាចគណនាបរិមាណសម្ភារៈដែលត្រូវប្រើជាក់ស្ដែងពិតៗដោយស្វ័យប្រវត្តិ និងដំណើរការជាមួយឧបករណ៍វាយតម្លៃវដ្តជីវិត (Life Cycle Assessment) ដែលត្រូវបានទទួលស្គាល់ក្នុងឧស្សាហកម្មសំណង់។

ការគណនានេះគឹជួយឱ្យអ្នកប្រើប្រាស់អាចវាស់បរិមាណកាបូនដែលបង្កប់ក្នុងសម្ភារៈ ស្វែងរកសម្ភារៈដែលមានការបញ្ចេញកាបូនខ្ពស់ និងប្រៀបធៀបជម្រើសសម្ភារៈដែលមានកាបូនទាប មុនពេលការរចនាត្រូវបានបញ្ចប់។

យោងតាមក្រុមហ៊ុន កម្មវិធីនេះកាត់បន្ថយការពឹងផ្អែកលើការគណនាដោយដៃ និងកាត់បន្ថយពេលវេលាវាយតម្លៃកាបូនពីរយៈពេលជាច្រើនសប្តាហ៍ មកនៅត្រឹមប៉ុន្មានម៉ោងប៉ុណ្ណោះ ដែលជួយឱ្យក្រុមការងារអាចសម្រេចចិត្តលើការរចនាបានលឿនជាងមុន។

Bentley បានឱ្យដឹងថា ការបញ្ចូលការវិភាគកាបូនតាំងពីដំណាក់កាលដំបូងនៃការរចនា អាចជួយក្រុមការងារហេដ្ឋារចនាសម្ព័ន្ធកាត់បន្ថយការខ្ជះខ្ជាយសម្ភារៈ បន្ថយថ្លៃដើមសាងសង់ និងបំពេញតាមស្តង់ដារនិរន្តរភាព ដូចជា PAS 2080 បានយ៉ាងល្អ។

លើសពីនេះ កម្មវិធីក៏គាំទ្រដល់ការគ្រប់គ្រងកាបូនពេញមួយវដ្តជីវិតរបស់ហេដ្ឋារចនាសម្ព័ន្ធ ដោយជួយឱ្យក្រុមហ៊ុននានាអាចតាមដានសមិទ្ធផលផ្នែកបរិស្ថាន ចាប់ពីដំណាក់កាលសាងសង់ ការប្រតិបត្តិការ រហូតដល់ការបញ្ឈប់ការប្រើប្រាស់ ឬការរុះរើហេដ្ឋារចនាសម្ព័ន្ធនៅចុងបញ្ចប់នៃអាយុកាលសំណង់ទៀតផង។

ក្រុមហ៊ុនបានបញ្ជាក់ថា បច្ចេកវិទ្យានេះមានគោលបំណងជួយវិស្វករធ្វើឱ្យមានតុល្យភាពរវាងនិរន្តរភាព ថ្លៃដើមគម្រោង និងការអនុលោមតាមបទប្បញ្ញត្តិ ខណៈពេលដែលគាំទ្រដល់ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធដែលមានភាពធន់ខ្ពស់ជាងមុន ដើម្បីឆ្លើយតបនឹងបញ្ហាប្រែប្រួលអាកាសធាតុ និងបញ្ហាបរិស្ថាន។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

មានអ្វីថ្មីនៅក្នុងសន្និសីទ Cesium Developer Conference?  iTwin ថែមបច្ចេកវិទ្យាអ្វីខ្លះ?

នៅក្នុងសន្និសីទ Cesium Developer Conference ក្រុមហ៊ុន B […]

Bentley បើកការិយាល័យថ្មីនៅទីក្រុង Vilnius នៃលីទុយអានី ដើម្បីពង្រីកឥទ្ធិពលនៅអ៊ឺរ៉ុប

Bentley Systems កំពុងពង្រឹងប្រតិបត្តិការរបស់ខ្លួននៅអឺរ៉ […]

ក្រុមហ៊ុនយក្ស ២ Collins Engineers និង Bentley រួមគ្នាបង្កើតបច្ចេកវិទ្យាសំណង់ថ្មីមួយ…

ក្រុមហ៊ុន Collins Engineers និង Bentley Systems កំពុងសហ […]

មកស្វែងយល់ពីបច្ចេកទេសត្រួតពិនិត្យសំណង់លំហសមុទ្របែបឌីជីថល!

ក្រុមហ៊ុនវិស្វកម្មអន្តជាតិខ្នាតធំ Haskoning បានធ្វើបដិវ […]

តើអ្នកជំនាញផ្នែកសំណង់មានវិធីសាស្ដ្រអ្វីដើម្បីទប់ទល់នឹងបាតុភូត El Niño ឆ្នាំ ២០២៦ នេះ?

ដើម្បីទប់ទល់នឹងបាតុភូត Super El Niño ដែលនឹងគំរាមកំហែងពិ […]

អ្នកជំនាញ ៖ មានគន្លឹះ ២ សំខាន់ៗ ដើម្បីធ្វើទំនើបកម្មហេដ្ឋារចនាសម្ព័ន្ធអឺរ៉ុប

នៅក្នុងសន្និសីទ Bentley Illuminate 2026 ថ្នាក់ដឹកនាំក្ន […]