ឥណ្ឌាប្រើប្រាស់ Digital Twin ដើម្បីអភិវឌ្ឍគម្រោងទីក្រុងទំនើបខ្នាតយក្សជាច្រើន
ក្រុមហ៊ុន Almondz Global Infra-consultants Limited កំពុងអភិវឌ្ឍគម្រោងទីក្រុងទំនើបថ្មីៗនានានៅទូទាំងប្រទេសឥណ្ឌា តាមរយៈគម្រោង NAKSHA របស់រដ្ឋាភិបាលរដ្ឋ Gujarat។ ដើម្បីអនុវត្តគម្រោងខ្នាតធំៗដូច្នេះ តើក្រុមហ៊ុនប្រើបច្ចេកវិទ្យាអ្វីខ្លះ?
បច្ចេកវិទ្យាចម្បងដែលក្រុមហ៊ុនប្រើគឺ Bentley iTwin Capture។ កម្មវិធីនេះបានជួយបង្កើតគំរូប្លង់និម្មិត ឬហៅថា Digital Twin នៃការដ្ឋានពិត តែអាចមើលបាននៅក្នុងកុំព្យូទ័រ ដើម្បីឱ្យការគ្រប់គ្រងគម្រោងគ្រប់ដំណាក់ការធ្វើឡើងឱ្យរលូន។
ក្រុមហ៊ុនក៏បានប្រើទិន្នន័យពីដ្រូន ទិន្នន័យ LiDAR និងទិន្នន័យភូមិសាស្ត្រជាង 100 តេរ៉ាបៃ (TB) រួមទាំងរូបភាពជាង 500,000 សន្លឹក ដើម្បីបង្កើតជាប្លង់និម្មិតនេះ។

តាមរយៈការប្រើប្រាស់ iTwin Capture ក្រុមការងារ Almondz បានសម្រួលដំណើរការបង្កើត Reality Model ឬប្លង់ដូចពិតជាក់ស្ដែង ដោយរួមបញ្ចូលទិន្នន័យពី Drone និង LiDAR ទៅក្នុងលំហូរការងារឌីជីថលតែមួយ។
ដំណោះស្រាយនេះបានកាត់បន្ថយពេលវេលាបង្កើត 3D Mesh ចំនួន 40% សន្សំពេលវេលាធ្វើការបានជិត 1,800 ម៉ោង កាត់បន្ថយការកែសម្រួលទិន្នន័យ LiDAR ដោយដៃ 30% និងកាត់បន្ថយការងារដែលខុសហើយត្រូវធ្វើឡើងវិញជាង 35%។ ជាលទ្ធផល គម្រោងសម្រេចបានការសន្សំថ្លៃដើមផលិតកម្ម 12%–14% និងបង្កើនប្រសិទ្ធភាពលំហូរការងារឌីជីថលសរុប 50%។
លើសពីនេះ Digital Twin ក៏ជួយផ្ដល់ឱ្យអាជ្ញាធរមូលដ្ឋាននូវប្រភពទិន្នន័យដែលអាចទុកចិត្តបានសម្រាប់ការវិភាគហានិភ័យទឹកជំនន់ ការធ្វើផែនការបណ្តាញសេវាសាធារណៈ និងការអភិវឌ្ឍទីក្រុងប្រកបដោយចីរភាព។
គម្រោងនេះអាចជួយបង្កើនចំណូលរបស់អាជ្ញាធរមូលដ្ឋាន 10%–15% តាមរយៈការវាយតម្លៃពន្ធអចលនទ្រព្យដែលមានភាពត្រឹមត្រូវជាងមុន ហើយក៏បានកំណត់ស្តង់ដារថ្មីសម្រាប់ការគ្រប់គ្រងទិន្នន័យភូមិសាស្ត្រកម្រិតទីក្រុងនៅប្រទេសឥណ្ឌាផងដែរ។
គួរបញ្ជាក់ផងដែរថា គម្រោងនេះគាំទ្រដល់ការធ្វើផែនការទីក្រុងឆ្លាតវៃ ការគ្រប់គ្រងគ្រោះមហន្តរាយ និងការវាយតម្លៃអចលនទ្រព្យ ហើយក៏បានកំណត់ស្តង់ដារថ្មីសម្រាប់ការគ្រប់គ្រងទិន្នន័យភូមិសាស្ត្រទ្រង់ទ្រាយធំនៅប្រទេសឥណ្ឌាផងដែរ។
Explore iTwin Capture for reality modeling ❯
- Video Advertisement -