មានអ្វីថ្មីនៅក្នុងសន្និសីទ Cesium Developer Conference?  iTwin ថែមបច្ចេកវិទ្យាអ្វីខ្លះ?

នៅក្នុងសន្និសីទ Cesium Developer Conference ក្រុមហ៊ុន Bentley Systems បានបង្ហាញពីចំណុចពិសេសថ្មីៗជាច្រើនទាក់ទងនឹងកម្មវិធីរបស់ខ្លួន ពិសេសគឺការច្របាច់បញ្ចូលគ្នានៃកម្មវិធី Cesium បច្ចេកវិទ្យា iTwin និង AI ក្នុងគោលបំណងដើម្បីជួយដោះស្រាយបញ្ហាសំខាន់មួយក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធ។

ចំណុចពិសេសជាងគេនៃការធ្វើទំនើបកម្ម និងរួមបញ្ចូលបច្ចេកវិទ្យានេះគឺការពង្រឹងការរក្សាឱ្យទិន្នន័យគម្រោងដែលមានការតភ្ជាប់ជាប់លាប់ពេញមួយវដ្តជីវិតនៃគម្រោង ពោលគឺគ្រប់យ៉ាងនៃគម្រោងត្រូវបានតភ្ជាប់គ្នា ចាប់តាំងពីការធ្វើផែនការ ការគូរប្លង់ គណនី ការដ្ឋានជាក់ស្ដែង រហូតដល់ការគ្រប់គ្រងក្រោយសង់រួច។

អ្នកជំនាញក្នុងវិស័យបានលើកឡើងថា ព័ត៌មានសំខាន់ៗដែលត្រូវបានបង្កើតឡើងក្នុងដំណាក់កាលរចនា តែងតែបាត់បង់នៅពេលគម្រោងផ្លាស់ប្តូរពីការធ្វើផែនការ ទៅកាន់ការសាងសង់ និងការថែទាំ។

Bentley មានគោលបំណងដោះស្រាយបញ្ហានេះតាមរយៈការប្រើប្រាស់ Digital Twin ដែលជាគំរូឌីជីថលតំណាងឱ្យទ្រព្យសកម្មក្នុងពិភពពិត ដើម្បីរក្សាទិន្នន័យឱ្យអាចចូលប្រើ និងតភ្ជាប់បានអស់រយៈពេលជាច្រើនទសវត្សរ៍។

ដោយឡែគ កម្មវិធី Cesium របស់ Bentley អាចប្រមូល បង្ហាញ និងចែករំលែកទិន្នន័យភូមិសាស្ត្រ 3D ទ្រង់ទ្រាយធំ ខណៈដែលបច្ចេកវិទ្យា iTwin រួមបញ្ចូលទិន្នន័យវិស្វកម្ម និងប្រតិបត្តិការទៅក្នុងគំរូឌីជីថលតែមួយ។ ឧបករណ៍ទាំងនេះជួយឱ្យអង្គភាពនានាអាចគ្រប់គ្រងផ្លូវ ស្ពាន អគារ និងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗបានកាន់តែមានប្រសិទ្ធភាព។

ក្រុមហ៊ុនក៏បានបង្ហាញពីតួនាទីកាន់តែសំខាន់របស់ AI ផងដែរ។ បច្ចេកវិទ្យា AI Agents និង Model Context Protocol (MCP) គឺជួយឱ្យអ្នកប្រើប្រាស់ទាក់ទងជាមួយកម្មវិធីវិស្វកម្មដោយប្រើភាសាធម្មតាៗ ដែលជួយសម្រួលលំហូរការងារ និងកាត់បន្ថយការបាត់បង់ទិន្នន័យរវាងដំណាក់កាលនានានៃគម្រោង។

នវានុវត្តន៍ផ្សេងទៀតរួមមាន iTwin Engage សម្រាប់ការមើលឃើញគម្រោងក្នុងបរិយាកាសអន្តរកម្ម និង iTwin Capture ដែលរួមបញ្ចូលជាមួយ AI ដើម្បីតាមដានការផ្លាស់ប្តូររបស់គម្រោងតាមរយៈគំរូ 3D ដែលមានភាពលម្អិតខ្ពស់។

Bentley បានបញ្ជាក់ថា បច្ចេកវិទ្យាទាំងនេះអាចជួយពង្រឹងកិច្ចសហការ បង្កើនល្បឿននៃការសម្រេចចិត្ត និងគាំទ្រដល់ការគ្រប់គ្រងហេដ្ឋារចនាសម្ព័ន្ធក្នុងរយៈពេលវែង។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

Bentley បើកការិយាល័យថ្មីនៅទីក្រុង Vilnius នៃលីទុយអានី ដើម្បីពង្រីកឥទ្ធិពលនៅអ៊ឺរ៉ុប

Bentley Systems កំពុងពង្រឹងប្រតិបត្តិការរបស់ខ្លួននៅអឺរ៉ […]

ក្រុមហ៊ុនយក្ស ២ Collins Engineers និង Bentley រួមគ្នាបង្កើតបច្ចេកវិទ្យាសំណង់ថ្មីមួយ…

ក្រុមហ៊ុន Collins Engineers និង Bentley Systems កំពុងសហ […]

មកស្វែងយល់ពីបច្ចេកទេសត្រួតពិនិត្យសំណង់លំហសមុទ្របែបឌីជីថល!

ក្រុមហ៊ុនវិស្វកម្មអន្តជាតិខ្នាតធំ Haskoning បានធ្វើបដិវ […]

តើអ្នកជំនាញផ្នែកសំណង់មានវិធីសាស្ដ្រអ្វីដើម្បីទប់ទល់នឹងបាតុភូត El Niño ឆ្នាំ ២០២៦ នេះ?

ដើម្បីទប់ទល់នឹងបាតុភូត Super El Niño ដែលនឹងគំរាមកំហែងពិ […]

អ្នកជំនាញ ៖ មានគន្លឹះ ២ សំខាន់ៗ ដើម្បីធ្វើទំនើបកម្មហេដ្ឋារចនាសម្ព័ន្ធអឺរ៉ុប

នៅក្នុងសន្និសីទ Bentley Illuminate 2026 ថ្នាក់ដឹកនាំក្ន […]

អាមេរិកប្រើដ្រូន AI ដើម្បីពិនិត្យស្ពានខូច ​៦០០,០០០ កន្លែង សន្សំថវិការាប់លានដុល្លារ

សហរដ្ឋអាមេរិកកំពុងផ្លាស់ប្តូរពីការប្រើប្រាស់មនុស្សឱ្យឡើ […]