រមណីយដ្ឋានខ្នាតយក្សនៅឥណ្ឌាថ្មីមួយត្រូវបានសាងសង់ដោយប្រើ AI និង Digital Twin

ក្រុមហ៊ុន AVS ENGINEERS និង ISID STRUCTURES បានបញ្ចប់ការសាងសង់រមណីយដ្ឋានប្រណីតខ្នាតយក្សថ្មីមួយឈ្មោះ Fairmont Palace Udaipur នៅរដ្ឋ Rajasthan ប្រទេសឥណ្ឌា បានដោយរលូន និងលឿនជាងផែនការ ដោយប្រើកម្មវិធីកម្មវិធី Digital Twin និងជំនួយពី AI.

រមណីយដ្ឋានទំហំ 500,000 ម៉ែត្រការ៉េនេះត្រូវបានបញ្ចប់នៅខែកក្កដា ឆ្នាំ 2025 ដោយរួមបញ្ចូលភាពប្រណីតទំនើបជាមួយស្ថាបត្យកម្មប្រពៃណី Rajasthani។

គម្រោងនេះមាន ទីតាំងដែលស្ថិតនៅលើជម្រាលភ្នំ ហើយមានការរចនាដ៏ស្មុគស្មាញ រួមទាំងអាងហែលទឹកដែលស្ថិតនៅពីលើ Conference Hall ដែលចំណុចពិសេសទាំងនេះបានបង្កើតបញ្ហាប្រឈមជាច្រើនសម្រាប់ការរចនា និងសាងសង់។

ដើម្បីដោះស្រាយបញ្ហាទាំងនេះ ម្ចាស់គម្រោងសម្រេចចិត្តប្រើកម្មវិធីរបស់ Bentley រួមមាន STAAD.Pro, RAM Structural System និង RAM Elements ដោយរួមបញ្ចូលទាំងការប្រើជំនួយពី AI។

ក្រុមវិស្វករបានប្រើឧបករណ៍ឌីជីថលរបស់ Bentley ដើម្បីធ្វើម៉ូដែលលក្ខខណ្ឌដី ជម្រាល ទម្ងន់ខ្យល់ និងរញ្ជួយដី ព្រមទាំងអន្តរកម្មរវាងដី និងរចនាសម្ព័ន្ធ។ ដំណើរការរួមបញ្ចូលនេះបានជួយបង្កើនការសម្របសម្រួល កាត់បន្ថយកំហុសក្នុងការរចនា និងប្រើប្រាស់បេតុងនិងដែកថែបបានកាន់តែមានប្រសិទ្ធភាព។

គម្រោងនេះត្រូវបានបញ្ចប់ លឿនជាងមុន 35% ដោយសន្សំធនធានការងារបានជាង 800 ម៉ោង។ ការបង្កើនប្រសិទ្ធភាពការប្រើប្រាស់សម្ភារៈបានកាត់បន្ថយការប្រើប្រាស់ដែកថែបប្រមាណ 420 តោន និងបេតុង 2,400 ម៉ែត្រគូប ដែលអាចសន្សំថ្លៃសម្ភារៈប្រមាណ 2.8 ពាន់លានរូពី និងសន្សំថ្លៃដើមសរុបជាង 3.8 ពាន់លានរូពី។

គម្រោងនេះក៏បានបង្កើនភាពធន់នៃរចនាសម្ព័ន្ធប្រមាណ 20% និងជួយកាត់បន្ថយការបញ្ចេញឧស្ម័ន CO₂ បានជាង 1,000 តោន។

ដោយទទួលបានការទទួលស្គាល់ជា អ្នកឈ្នះពានរង្វាន់ Bentley Year in Infrastructure (YII) គម្រោង Fairmont Palace Udaipur បង្ហាញពីរបៀបដែលវិស្វកម្មឌីជីថលអាចជួយពន្លឿនការសាងសង់ ខណៈពេលកាត់បន្ថយថ្លៃដើម ការប្រើប្រាស់សម្ភារៈ និងផលប៉ះពាល់ដល់បរិស្ថាន។

ការដ្ឋានសំណង់មួយដែលមានសសរបេតុង និងគ្រោងពុម្ពរន្ទាដែក ដែលបង្ហាញពីដំណាក់កាលដំបូងនៃការអភិវឌ្ឍន៍អគារនៅ Fairmont Palace Udaipur។ ផ្លាកសញ្ញា “អ្នកឈ្នះឆ្នាំ YII 2025″។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ក្រុមហ៊ុនកូរ៉េសន្សំថវិកាបានប្រមាណ ១,៥ ពាន់លានវ៉ុន ដោយប្រើកម្មវធីសំណង់ឌីជីថលនេះ

ក្រុមហ៊ុន Hyundai Engineering បានពន្លឿនការរចនាប្លង់គម្រ […]

Bentley បញ្ចូលមុខងារថ្មីទៅក្នុងកម្មវិធីល្បីរបស់ខ្លួន ធ្វើឱ្យការងារស្មុគស្មាញប្រែមកជាងាយ

ក្រុមហ៊ុន Bentley Systems ថ្មីៗនេះបានបញ្ចូលបញ្ញាសិប្បនិ […]

កម្មវិធី Bentley Systems បង្កើតឡើងវិញនូវស្នាដៃវិស្វកម្មដ៏អស្ចារ្យមិនធ្លាប់មានពីមុន

វិស្វករម្នាក់របស់ក្រុមហ៊ុន Bentley Systems បានបង្កើតឡើង […]

Bentley សាកល្បងសង់អគារ Gherkin បែបនិម្មិតឡើងវិញ ដោយប្រើ AI ដោយជោគជ័យ!

លោក Stuart Milne អតីតសមាជិកនៃក្រុមរចនាអគារ Gherkin ដើម […]

តើទីក្រុងញូវយ៉កប្រើបច្ចេកវិទ្យាអ្វីដើម្បីការពាករការបាក់ឆ្នេរសមុទ្រ និងទប់ទល់នឹងព្យុះ?

ទីក្រុងញូវយ៉កបានខិតខំប្រឹងប្រែងយ៉ាងដើម្បីដើម្បីពង្រឹងបច […]