Bentley បញ្ចូលមុខងារថ្មីទៅក្នុងកម្មវិធីល្បីរបស់ខ្លួន ធ្វើឱ្យការងារស្មុគស្មាញប្រែមកជាងាយ

ក្រុមហ៊ុន Bentley Systems ថ្មីៗនេះបានបញ្ចូលបញ្ញាសិប្បនិម្មិត (AI) ទៅក្នុងកម្មវិធីល្បីមួយខរបស់ខ្លួន MicroStation ដើម្បីធ្វើការងារវិស្វកម្មដែលស្មុគស្មាញ ក្លាយជារឿងងាយសម្រាប់វិស្វករ។

មុខងារនេះ គឺជួយឱ្យអ្នកប្រើប្រាស់កម្មវិធីអាចបញ្ជា និងកុំម៉្មង់នូវអ្វីខ្លួនចង់បានជាភាសាធម្មតាៗ ដោយមិនចាំបាច់សរសេរកូដ ឬប្រើពាក្យបញ្ជា CAD ដោយដៃទេ។ នេះជាការចំណេញពេលវេលាជាច្រើន ដើម្បីឱ្យវិស្វករទៅគិតគូររឿងផ្សេងដែលមានអត្ថប្រយោជន៍ជាងនេះ។

ដើម្បីបង្ហាញសមត្ថភាពនេះ AI បានសាងសង់ឡើងវិញនូវគំរូ Antikythera Mechanism ដែលមានអាយុកាលជាង 2,000 ឆ្នាំ ក្នុងរយៈពេលត្រឹមតែប៉ុន្មានម៉ោង បើប្រៀបធៀបនឹងវិធីសាស្ត្រធម្មតាដែលអាចចំណាយពេលរាប់សប្តាហ៍។

ឆ្វេង៖ ទិដ្ឋភាពខាងមុខនៃយន្តការ Antikythera។ ស្តាំ៖ គំរូផ្ទុះនៃឧបករណ៍ និងមុខនាឡិកាប្រតិទិននៅខាងក្រោយឧបករណ៍ (ឥណទាន៖ Tony Freeth/UCL)


បំណែកមួយនៃយន្តការ Antikythera ។

គួរបញ្ជាក់ថា MicroStation គឺជាកម្មវិធីដែលត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយសម្រាប់ការរចនាស្ពាន អគារ ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន និងការបង្កើត Digital Twin។ តាមរយៈបច្ចេកវិទ្យា Model Context Protocol (MCP) ថ្មីរបស់ Bentley AI អាចធ្វើការជាមួយ MicroStation ដោយផ្ទាល់។ វាជួយកាត់បន្ថយភាពស្មុគស្មាញក្នុងការប្រើប្រាស់កម្មវិធី បង្កើនល្បឿននៃការរចនា និងជួយឱ្យវិស្វករផ្តោតលើការត្រួតពិនិត្យ និងកែលម្អការរចនា ជំនួសឱ្យការគូរប្លង់ដោយដៃ។

គំរូកំពុងមានចលនា ដែលបង្ហាញពីភពនានាធ្វើចលនាឆ្លងកាត់មេឃក្រិក។

បន្ថែមពីនេះ Bentley ក៏បានអភិវឌ្ឍ MCP សម្រាប់កម្មវិធី STAAD ដែលប្រើសម្រាប់ការវិភាគរចនាសម្ព័ន្ធ ដើម្បីជួយពិនិត្យសុវត្ថិភាពនៃការរចនាដែលបង្កើតដោយ AI។

ទោះជាយ៉ាងណាក្ដី វិស្វករនៅតែមានតួនាទីសំខាន់ក្នុងការត្រួតពិនិត្យ និងផ្ទៀងផ្ទាត់លទ្ធផលទាំងអស់ ដើម្បីធានាថាការរចនាមានភាពត្រឹមត្រូវ និងមានសុវត្ថិភាព។

Bentley ជឿជាក់ថា AI នឹងជួយឱ្យវិស្វករអាចសាកល្បងជម្រើសរចនាបានកាន់តែច្រើន កែប្រែគម្រោងបានលឿននៅពេលមានការផ្លាស់ប្តូរតម្រូវការ និងធ្វើឱ្យកម្មវិធីវិស្វកម្មកម្រិតខ្ពស់កាន់តែងាយស្រួលប្រើសម្រាប់អ្នកប្រើប្រាស់។

ការរួមបញ្ចូល AI ជាមួយកម្មវិធីវិស្វកម្មរបស់ Bentley នឹងជួយឱ្យការអភិវឌ្ឍគម្រោងហេដ្ឋារចនាសម្ព័ន្ធកាន់តែលឿន មានប្រសិទ្ធភាព និងរក្សាបាននូវគុណភាព និងសុវត្ថិភាព។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

កម្មវិធី Bentley Systems បង្កើតឡើងវិញនូវស្នាដៃវិស្វកម្មដ៏អស្ចារ្យមិនធ្លាប់មានពីមុន

វិស្វករម្នាក់របស់ក្រុមហ៊ុន Bentley Systems បានបង្កើតឡើង […]

Bentley សាកល្បងសង់អគារ Gherkin បែបនិម្មិតឡើងវិញ ដោយប្រើ AI ដោយជោគជ័យ!

លោក Stuart Milne អតីតសមាជិកនៃក្រុមរចនាអគារ Gherkin ដើម […]

តើទីក្រុងញូវយ៉កប្រើបច្ចេកវិទ្យាអ្វីដើម្បីការពាករការបាក់ឆ្នេរសមុទ្រ និងទប់ទល់នឹងព្យុះ?

ទីក្រុងញូវយ៉កបានខិតខំប្រឹងប្រែងយ៉ាងដើម្បីដើម្បីពង្រឹងបច […]

ក្រុមហ៊ុន Bentley ប្រើ AI បានដោយមានប្រសិទ្ធភាពដោយផ្ដោលលើចំណុចសំខាន់ ២!

ក្រុមហ៊ុន Bentley Systems កំពុងដាក់បញ្ចូលបច្ចេកវិទ្យា A […]

អឺរ៉ុបបង្ហាញមហិច្ឆតាអនុវត្តហេដ្ឋារចនាសម្ព័ន្ធថាមពលបៃតងខ្នាតធំ​​ ខណៈ Bentley​ ប្ដេជ្ញាជួយ

នៅក្នុងសន្និសីទ WindEurope 2026  ប្រទេសនៅអឺរ៉ុបបានកំណត់ […]

Bentley ដាក់បញ្ចូល AI ថ្មីក្នុងកម្មវិធី STAAD របស់ខ្លួន! AI នេះគ្មានពាក្យថា “ប្រហែល” ទេ គឺច្បាស់១០០%

Bentley Systems ថ្មីៗនេះបានបញ្ចូល AI បែបថ្មីដែលមានភាពជា […]