Bentley បង្ហាញពីកំណើនហិរញ្ញវត្ថុដ៏រឹងមាំ ព្រមទាំងបន្ដជំរុញការអភិវឌ្ឍ AI សម្រាប់សំណង់

Bentley Systems បានរាយការណ៍ពីលទ្ធផលហិរញ្ញវត្ថុដ៏រឹងមាំសម្រាប់ត្រីមាសទី 2 នៃឆ្នាំ 2026 ដោយប្រាក់ចំណូល និងការលក់សេវាកម្មបន្តកើនឡើង បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

ប្រាក់ចំណូលសរុបបានឈានដល់ 410.7 លានដុល្លារ កើនឡើង 12.8% ពីមួយឆ្នាំទៅមួយឆ្នាំ ខណៈប្រាក់ចំណូលពីការលក់សេវាកម្មកើនឡើង 13.6% ដល់ 378.6 លានដុល្លារ។ ដោយឡែក ប្រាក់ចំណូលប្រចាំឆ្នាំដែលកើតឡើងជាបន្តបន្ទាប់បានកើនឡើងដល់ 1.5 ពាន់លានដុល្លារ។

យោងតាមលោក Nicholas Cumins នាយកប្រតិបត្តិរបស់ក្រុមហ៊ុន កំណើននេះត្រូវបានជំរុញជាចម្បងដោយវិស័យ ធនធានធម្មជាតិ (Resources) បន្ទាប់មកគឺវិស័យ ការងារសាធារណៈ និងឧបករណ៍ប្រើប្រាស់សាធារណៈ (Public Works and Utilities) រួមទាំងបណ្តាញអគ្គិសនី។

ក្រុមហ៊ុនក៏កំពុងមានការរីកចម្រើនក្នុងវិស័យ AI សម្រាប់ហេដ្ឋារចនាសម្ព័ន្ធ ដោយបញ្ចូលសមត្ថភាព AI ទៅក្នុងកម្មវិធីវិស្វកម្មរបស់ខ្លួន។

Bentley បានឱ្យដឹងថា អតិថិជនកំពុងចាប់ផ្តើមប្រើប្រាស់ឧបករណ៍ទាំងនេះលើគម្រោងជាក់ស្តែង ដោយរួមបញ្ចូលជំនួយការ AI ជាមួយបច្ចេកវិទ្យាដែលមានស្រាប់របស់ក្រុមហ៊ុនសម្រាប់ការធ្វើម៉ូដែល ការវិភាគ និងបង្កើតសេណារីយ៉ូនានាផងដែរ។

Bentley បាន​ឱ្យដឹងទផតថា លទ្ធផលទាំងនេះបង្ហាញថាក្រុមហ៊ុននៅតែដំណើរការស្របតាមការរំពឹងទុកសម្រាប់ពេញមួយឆ្នាំ។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

រមណីយដ្ឋានខ្នាតយក្សនៅឥណ្ឌាថ្មីមួយត្រូវបានសាងសង់ដោយប្រើ AI និង Digital Twin

ក្រុមហ៊ុន AVS ENGINEERS និង ISID STRUCTURES បានបញ្ចប់កា […]

Viscan បំលែងគម្រោងពង្រីកផ្លូវល្បឿនលឿន B29 ដោយប្រើបច្ចេកវិទ្យា Digital Twin

ក្រុមហ៊ុន Viscan GmbH បានបំលែងប្រព័ន្ធការងារ Reality Ca […]

AI អាចព្យាករណ៍បញ្ហា និងឱកាសបរាជ័យនៃសំណង់នានាបានមុនបើកការដ្ឋានទៅទៀត

បច្ចេកវិទ្យាវិភាគដែលប្រើ បញ្ញាសិប្បនិម្មិត (AI) កំពុងជួ […]

ក្រៅពីសំណង់៖ Digital Twin អាចប្រើក្នុងវិស័យអវកាស សុខភាព បេតិកភណ្ឌ និងរៀបចំក្រុង

និស្សិតស្រាវជ្រាវជំនាន់ថ្មីនៅសាកលវិទ្យាល័យ Louisiana St […]

ពិព័រណ៍ London Creates បង្ហើបពីតួនាទី AI និងគំនិតស្ថាបត្យកម្មបុរាណក្នុងវិស័យសំណង់

ពិព័រណ៍ London Creates ក្នុងឆ្នាំ 2026 នេះ បានបង្ហាញអនា […]