គម្រោងពង្រីកកំពង់ផែខេត្តព្រះសីហនុនឹងពន្យារការបើកការដ្ឋានសាងសង់ទៅពាក់កណ្តាលឆ្នាំ២០២២

គម្រោងពង្រីកកំពង់ផែខេត្តព្រះសីហនុជំហានទី១ ដែលគ្រោងនឹងសាងសង់ឡើងក្នុងឆ្នាំ២០២១នេះ នឹងត្រូវពន្យារទៅពាក់កណ្តាលឆ្នាំ២០២២ វិញ ដោយសារវិបត្តិជំងឺកូវីដ-១៩។ នេះ​បើតាម​ការឱ្យដឹងពីមន្រ្តីជាន់ខ្ពស់នៃកំពង់ផែស្វ័យតក្រុងព្រះសីហនុ។

លោក សុខគល់ ចិន្តា ប្រធានរដ្ឋបាលនៃអង្គភាពគ្រប់គ្រងគម្រោងកំពង់ផែស្វយ័តក្រុងព្រះសីហនុបានប្រាប់សារព័ត៌មាន cambonomist កាលពីថ្មីៗនេះថា ការពន្យារពេលនេះ ទី១គឺដោយសារតែជំងឺកូវីដ-១៩ ផង និងទី២ ក្រុមការងារនឹងកែសម្រួលគំរូប្លង់លម្អិតមួយចំនួនបន្ថែមទៀតផងដែរ។

សម្រាប់ជំហានទី១នេះ ក្រុមការងារនឹងពង្រីកកំពង់ផែទៅជម្រៅ១៤,៥ម៉ែត្រ ជាមួយនឹងការសាងសង់ស្ថានីយកុងតឺន័រថ្មី ដោយការសិក្សាគំរូប្លង់បានបញ្ចប់រួចរាល់តាំងពីឆ្នាំ ២០២០​ មកម្ល៉េះ។ គម្រោងនេះទៀតសោត នឹងត្រូវសាងសង់ក្រោមកម្ចីជាង ២០០លានដុល្លារ ពីប្រទេសជប៉ុន។ (អានបន្ថែម)

បើយោងតាមផែនការឆ្នាំ ២០២០-២០៣០ គម្រោងពង្រីកកំពង់ផែទឹកជ្រៅខេត្តព្រះសីហនុមានសរុប ៥ ជំហាន។

ក្រោយជំហានទី ១ (ជម្រៅ១៤,៥ម៉ែត្រ) សាងសង់រួច កំពង់ផែនៅកម្ពុជានឹងធានាដល់ការចូលចតនាវាកុងតឺន័រខ្នាតធំៗ មានចំណុះរហូតដល់ទៅ ៦ម៉ឺនតោន ឬ ស្មើនឹង ៩៣% នៃចំនួននាវាប្រចាំតំបន់អាស៊ី-ប៉ាស៊ីហ្វិក។

ដោយឡែក រដ្ឋាភិបាលកំពុងបើកឱ្យដៃគូអភិវឌ្ឍសិក្សាជំហានទី ២ និងទី៣ ដែលមានជម្រៅ ១៦ម៉ែត្រ និង ១៧,៥០ម៉ែត្រ។ ហើយបើតាមប្រសាសន៍របស់ឯកឧត្តម ស៊ុន ចាន់ថុល JICA កំពុងសិក្សាលើជំហាននេះ។ (អានបន្ថែម)

លើសពីនេះ សម្រាប់រយៈពេលវែង គឺជំហានទី៤ និង ៥ ដែលនឹងពង្រីកជម្រៅដល់ទៅ ១៨,៥ និង ១៩ ម៉ែត្រ។

ទាក់ទិននឹងការលើកម្ពស់កំពង់ផែនេះ រដ្ឋាភិបាលជប៉ុន កាលពីដើមខែមីនា ក៏ទើបសម្រេចផ្ដល់ហិរញ្ញប្បទានឥតសំណងដល់កម្ពុជាប្រមាណ ១០,៨ លានដុល្លារអាមេរិក ដើម្បីលើកកម្ពស់ចរាចរណ៍នាវា នៅកំពង់ផែស្វយ័តក្រុងព្រះសីហនុផងដែរ។ (អានបន្ថែម)

 

- Video Advertisement -

ព័ត៌មានដែលទាក់ទង

សួនច្បារច្រាំងស្ទឹងព្រែកត្នោត ប៉ែកខាងត្បូងស្ទឹង នៅខេត្តកណ្តាល ចាប់ផ្តើមសាងសង់ជាផ្លូវការ

អាជ្ញាធរខេត្ត និងមន្ត្រីក្រសួង សហការគ្នាដើម្បីផ្លាស់ប្ត […]

ADB ជួយកម្ពុជាសង់សាលាជាតិរដ្ឋបាលមូលដ្ឋានលើផ្ទៃដី ៨ហិកតា ក្នុងខណ្ឌព្រែកព្នៅ

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានផ្តល់ហិរញ្ញប្បទានដល់ក្រសួ […]

ADB អនុម័តកម្មវិធីអភិវឌ្ឍន៍ ៧៣លានដុល្លារ ដើម្បីគាំទ្រកម្មវិធីអន្តរកម្មថាមពលនៅកម្ពុជា

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តកម្មវិធីអភិវឌ្ឍន៍តា […]

សម្តេច៖ ស្ពានភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញ-បាវិត អ្នកដំណើរមិនចាំបាច់បង់ប្រាក់ទេ

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ឱ្យដឹងថា អ្នកដំណើរឆ្លងកាត […]

អូស្ត្រាលីផ្តល់ជំនួយ ៦៥លានដុល្លារ ដល់កម្ពុជាអភិវឌ្ឍវិស័យសំខាន់ៗ៤

ស្ថានទូតអូស្រា្តលីប្រចាំប្រទេសកម្ពុជា បានផ្តល់ហិរញ្ញប្ប […]

ស្ពានអរិយក្សត្រអាចនឹងសង់ចុងឆ្នាំ២០២៣ ដោយត្រូវចាំបំពេញនីតិវិធីសំខាន់ៗមួយចំនួនសិន

គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ (ផ្សារចាស់-ជ្រោយ […]