គម្រោងពង្រីកធំបំផុតនៃតំបន់សេដ្ឋកិច្ចពិសេស

តំបន់សេដ្ឋកិច្ចពិសេសព្រះសីហនុ (SSEZ) នឹងត្រូវពង្រីកទំហំទ្វេដងក្នុងរយៈពេល ៥ឆ្នាំខាងមុខ ហើយនឹងទាក់ទាញអ្នកជួលថ្មីចំនួន ៣០០។

តំបន់សេដ្ឋកិច្ចពិសេសធំជាងគេរបស់កម្ពុជានេះ ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០០៨ មានទំហំ ១,១០០ហិកតាស្ថិតនៅជិតកំពង់ផែសមុទ្រទឹកជ្រៅតែមួយគត់របស់ប្រទេស។ ក្រុមហ៊ុនបណ្តាក់ទុនរួមគ្នារវាងចិននិងកម្ពុជា SSEZ បានក្លាយជាផ្នែកមួយដ៏សំខាន់នៃកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរលើគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់មួយផ្លូវមួយរបស់ប្រទេសចិន។

បច្ចុប្បន្នមានមនុស្សជាង ១៦ពាន់នាក់កំពុងធ្វើការនៅក្នុងរោងចក្រចំនួន ៩៣ នៅតំបន់សេដ្ឋកិច្ចពិសេសនេះ ហើយក្នុងចំណោមអាជីវកម្មទាំង១១០ដែលជួលទីតាំង ភាគច្រើនជាអាជីវកម្មរបស់ជនជាតិចិន។

យោងតាមលោក Cao Jianjiang អ្នកគ្រប់គ្រងទូទៅនៃ SSEZ បានឲ្យដឹងថា ការពង្រីករយៈពេល៥ឆ្នាំនេះនឹងត្រូវអភិវឌ្ឍលើផ្ទៃដីទំហំជាង ៦០០ហិកតា ជាមួយនិងគម្រោងសាងសង់ប្លុកអគារលំនៅឋាន និងបង្កើនចំនួនកម្មករដល់ ៨០ពាន់នាក់នៅត្រឹមឆ្នាំ ២០២២។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

សួនច្បារច្រាំងស្ទឹងព្រែកត្នោត ប៉ែកខាងត្បូងស្ទឹង នៅខេត្តកណ្តាល ចាប់ផ្តើមសាងសង់ជាផ្លូវការ

អាជ្ញាធរខេត្ត និងមន្ត្រីក្រសួង សហការគ្នាដើម្បីផ្លាស់ប្ត […]

ADB ជួយកម្ពុជាសង់សាលាជាតិរដ្ឋបាលមូលដ្ឋានលើផ្ទៃដី ៨ហិកតា ក្នុងខណ្ឌព្រែកព្នៅ

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានផ្តល់ហិរញ្ញប្បទានដល់ក្រសួ […]

ADB អនុម័តកម្មវិធីអភិវឌ្ឍន៍ ៧៣លានដុល្លារ ដើម្បីគាំទ្រកម្មវិធីអន្តរកម្មថាមពលនៅកម្ពុជា

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តកម្មវិធីអភិវឌ្ឍន៍តា […]

សម្តេច៖ ស្ពានភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញ-បាវិត អ្នកដំណើរមិនចាំបាច់បង់ប្រាក់ទេ

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ឱ្យដឹងថា អ្នកដំណើរឆ្លងកាត […]

អូស្ត្រាលីផ្តល់ជំនួយ ៦៥លានដុល្លារ ដល់កម្ពុជាអភិវឌ្ឍវិស័យសំខាន់ៗ៤

ស្ថានទូតអូស្រា្តលីប្រចាំប្រទេសកម្ពុជា បានផ្តល់ហិរញ្ញប្ប […]

ស្ពានអរិយក្សត្រអាចនឹងសង់ចុងឆ្នាំ២០២៣ ដោយត្រូវចាំបំពេញនីតិវិធីសំខាន់ៗមួយចំនួនសិន

គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ (ផ្សារចាស់-ជ្រោយ […]